គម្រោងកែលម្អ សួនច្បារមុខ​រ៉ារថភ្លើង ជិតសម្រេច​លទ្ធផល ទាំងស្រុង​ហើយ

 
 

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានកែលម្អសួនច្បារព្រះសក្យមុនីចេតី យ៍(មុខរ៉ារថភ្លើង) បានសម្រេចលទ្ធផល៨៥ភាគរយហើយ ខណៈរយៈពេលនៃការបញ្ចប់ ការសាងសង់ នៅសល់មួយខែទៀត។

តាមគេហទំព័រ Facebook របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងកែលម្អខាងលើនេះ មានការកសាងអាងបាញ់ទឹក ជុំវិញព្រះសក្យមុនីចេតីយ៍ និងមានបំពាក់ដោយភ្លើង LED ព្រមទាំងរៀបកម្រាលថ្មក្រានីត រៀបចំសួនច្បារផ្កាស្មៅ ដាំដើមរំដួល និងដាក់បង់អង្គុយកម្សាន្ត ក្នុងគោលបំណង ដើម្បីរួមចំណែកលម្អសោភ័ណ្ឌភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ បន្ថែមទៀត។ 

សូមរំលឹកថា ការដ្ឋានសាងសង់សួនច្បារព្រះសក្យមុនីចេតីយ៍នេះ បានបើកការសាសង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ហើយនឹងបញ្ចប់ការសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ៕

ប្រភព ៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៥ ការកសាងសួនច្បារ និងរូបសំណាកកាំភ្លើងកួចកាណុងនៅរង្វង់មូលជ្រោយចង្វារត្រើយខាងលិច គឺជានិមិត្តរូបនៃការបព្ចាប់សង្គ្រាមបង្ហូរឈាមដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ។ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា កាំភ្លើងកួចកាណុង គឺជានិមិត្តរូបនៃការបព្ចាប់សង្គ្រាមបង្ហូរឈាមដែលកសាងបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយការកសាងសួនច្បារ និងរូបសំណាកកាំភ្លើងកួចកាណុងនេះ ត្រូវបានសាលារាជធានីភ្នំពេញធ្វើការជួសជុលកែលម្អដោយរចនាបទជារាងត្របកផ្កាឈូកព័ទ្ឋជុំវិញចំណុចកណ្តាលកាំភ្លើងកួចកាណុង មានច្រកចេញចូលចំនួន៣កន្លែង មានទីធ្លាកម្រាលជាបន្ទះថ្មក្រានីតសម្រាប់ថ្មើរជើង មានបង្គោលភ្លើងបំភ្លឺសួន សួនផ្កាស្មៅ និងដាំដើមឈើលម្អ ៕ 

ហើយយ៉ាងណាមិញ នៅឯសួនច្បារដេអិន ក៏មន្ទីរសាធារណការ រាជធានីភ្នំពេញ បានចុះទៅថែទាំ និងដាំផ្កាថ្មីជំនួសផ្កាចាស់ដែលសឹករិចរិលផងដែរ។ មន្ត្រីសាលារាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលគោលការណ៍ ពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានចុះទៅថែទាំ និងដាំផ្កាថ្មីជំនួសផ្កាចាស់ដែលសឹករិចរិល នៅសួនច្បារដេអិន ខាងកើតក្តាន់ពីរ ។

ក្នុងថ្ងៃនេះដែរ ក៏បានជួសជុលបព្ចាប់ ជង្ហុគសំបុកមាន់តាមផ្លូវចូល Grand Phnom Penh ចាប់ពីផ្លូវលេខ ៥៩៨ ដល់ប្រឡាយមេ ដោយប្រើកៅស៊ូអ៊ុតថ្នល់ AC ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម