Update៖ អគ្គីភ័យ ឆេះរោងចក្រ កាត់ដេរសម្លៀកបំពាក់ ញូបេសគ្លូប៊លថេកស្តាយ បានរលត់ទាំង ស្រុង
កំពង់ស្ពឺ៖ អគ្គីភ័យ ឆាបឆេះ រោងចក្រកាត់ដេរ សម្លៀកបំពាក់ញូបេសគ្លូប៊លថេកស្តាយ ត្រូវបានរលត់ទាំងស្រុង ហើយ នៅម៉ោង១៨៖២៥នាទី ថ្ងៃទី១៨ ខែឧសភានេះ បន្ទាប់ពីបានបំផ្លាញអស់សម្ភារៈមួយចំនួនធំ។
ហេតុការណ៍អគ្គិភ័យ ឆាបឆេះ បានកើតឡើង នៅម៉ោងប្រមាណ១១និង ១០នាទី ថ្ងៃត្រង់ចំណុចបុសតា ហៅភូមិត្រពាំងគ្រោះ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយអគ្គិភ័យបានបំផ្លាញអស់សម្ភារៈ ដូចជា ម៉ាស៊ីនដេរ ក្រដាស់ការតុង និងសម្លៀកបំពាក់មួយចំនួនធំ។
តាមប្រពភព័ត៌មានបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅកន្លែងកាត់កាតុង (កេះដាក់សម្លៀកបំពាក់) បន្ទាប់ក៏មានការភ្ញាក់ផ្អើល ទៅដល់កម្មករនៅទីនោះ។
ភ្លាមនោះក៏មានរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានមកអន្តរាគមន៍ មានរថយន្ត ខាង ស្នងការខេត្តកំពង់ស្ពឺ, អធិការស្រុកអង្គស្នួល, ក្រសួងមហាផ្ទៃ រាជធានីនិងរថយន្តរបស់កងពលតូចលេខ៧០ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា ធ្លាប់មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ ម្តុំសំណង់១២ ក្នុងខណ្ឌទួលគោក នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ ខែឧសភា នេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងបានទាំងស្រុងហើយ នេះបើតាមការបញ្ជាក់របស់លោក នេត វន្ថា ប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យរាជធានីភ្នំពេញ។
លោក នេត វន្ថា បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងពន្លត់របស់លោក បានប្រើប្រាស់រថយន្ត ចំនួន៤គ្រឿង ក្នុងការបាញ់ពន្លត់ យ៉ាងណាក៏ដោយ លោកនៅមិនទាន់បញ្ជាក់ អំពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយទេ ដោយឡែកទំហំនៃការខូចខាត ក៏មិនទាន់មានតួលេខ បញ្ជាក់នៅឡើយដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!