កម្លាំងនគរបាលវាយខ្នោះបុរសម្នាក់ ក្រោយចាក់គូជម្លោះម្នាក់ នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចាប់វាយខ្នោះបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើ ជនរងគ្រោះម្នាក់ បណ្ដាលឱ្យរងរបួសដេរអស់ជាច្រើនថ្នេរ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh Newsថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៨H ក្រោយមកកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុរសត្រូវសង្ស័យម្នាក់ឈ្មោះ ពេជ្រ បញ្ញារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៧៨០ អ្នកទាំង២ មានទីលំនៅកន្លែងកើតហេតុខាងលើ។
លោកនាយរងបានបន្ដថា គ្រាន់តែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ថាមានករណីប្រើអំពើហិង្សា ដោយយកកាំបិតប៉័ងតោ កាប់បណ្ដាលឲ្យមានមនុស្សរងរបួស ក្រោយមកកម្លាំងដ្ឋានបានបន្ត ស្រាវជ្រាវស្វែងរក ឈានដល់ការឃាត់ខ្លួនបុរសត្រូវសង្ស័យម្នាក់ខាងលើភ្លាមៗ រួមទាំងដកហូតវត្ថុតាងមានកាំប៉័ងតោ១ ដើម្បីយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំបិត ទៅកាប់លើជនរងគ្រោះ បណ្ដាលឲ្យរងរបួសដេរជាច្រើនថ្នេរពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មានជនសង្ស័យម្នាក់ត្រូវបាន កម្លាំនគរបាលសង្កាត់អូរស្មាច់ ឃាត់ខ្លួន នៅថ្ងៃទី១៧ ខែឧសភា នៅក្នុងបរិវេណក្រុមហ៊ុនរ៉ូយ៉ាល់ ហៀលរីសត នៅភូមិ/សង្កាត់អូស្មាច់ ក្រុងសំរោង បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ប៉ុនប៉ងសម្លាប់បុរសម្នាក់ ដោយយកកាំបិតចាក់ចំនួន ២កាំបិត ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ។
មន្ត្រីនគរបាលប៉ុស្តិ៍ អូស្មាច់បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងនគរបាលបានបើក ប្រតិបត្តិការ ស៊ើបអង្កេត ហើយឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ យឹម យាន អាយុ៣៧ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ជនរងគ្រោះមានឈ្មោះ គុណ សារ៉ន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរសន្តិសុខ ក្រុមហ៊ុនរ៉ូយ៉ាល់ ហៀលរីសត ស្នាក់នៅភូមិ/សង្កាត់អូស្មាច់ ក្រុងសំរោង ត្រូវជនសង្ស័យចាក់ចំ ឆ្អឹងជំនីខាងឆ្វេង (ក្រោមក្លៀក) ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!