អ្នកណាទ្រាំបាន បើចាប់ជ្រមុជ ទឹកស្អុយបែបនេះ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្រែកទ្រហោយំខ្លាំងៗរត់ ទៅប្តឹងសមត្ថកិច្ចសុំលែងលះប្តី ព្រោះទ្រាំតទៅទៀត លែងបានហើយ បើវាយធ្វើបាបហើយ ចាប់ជ្រមុជទឹកស្អុយបែបនេះ ។ ហេតុការណ៍នេះកើតឡើងកាល ពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណរោងចក្រតុងហ្គា ស្ថិតក្នុងភូមិល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីរូបនោះបានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ តាំង សុខលី អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ចំណែកបុរសប្តីឈ្មោះ ប៊ុន ហេង អាយុ៣១ឆ្នាំ ពុំមានការងារធ្វើ ត្រឹមត្រូវនឹងគេទេ ។
ស្ត្រីជាប្រពន្ធបញ្ជាក់ថា ដោយសារតែឲ្យប្តីទៅរកការងារធ្វើក៏មិនទៅ ការងារក្នុងគ្រួសារក៏មិនជួយ ដឹងតែដើរស៊ីចាយ ផឹកស៊ី ហើយព្រមទាំងគម្រាម វាយធ្វើបាបទៀតនោះ ទើបឈ្លោះគ្នា ជាញឹកញាប់ ហើយឈ្លោះលើកនេះត្រូវ ប្តីវាយចាប់ជ្រមុជទឹកស្អុយទៀតផង ទើបទ្រាំលែងបានរត់មកប្តឹង សមត្ថកិច្ចសុំលែងប្តីនេះហើយ លែងយកប្តីនេះទៀតហើយ ។
ចំណែកបុរសជាប្តីវិញបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ដោយសារតែប្រពន្ធជេរប្រមាថ តិះដៀល បានជាទ្រាំមិនបានឈាន ដល់កើតជាជម្លោះ ឈ្លោះគ្នាផ្អើលគេផ្អើលឯងបែបនេះ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលឈ្លោះគ្នា ដោយសារតែខឹងប្រពន្ធជេរប្រមាថ ប្តីក៏ទ្រាំលែងបានក៏ បានវាយប្រពន្ធរហូតកប់ ទឹកស្អុយតែម្តង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅដែលបានចុះទៅ ធ្វើការសម្របសម្រួល ដល់កន្លែងកើតហេតុដើម្បី បញ្ឈប់អំពើហិង្សា បានឲ្យដឹងថា បើភាគីណាកើតទុក្ខមិនសុខចិត្ត ចង់លែងលះគ្នា ឬកិច្ចសន្យាយ៉ាងណា សូមឲ្យភាគីទាំង២ ត្រូវទៅសង្កាត់ចោមចៅ ដោះស្រាយគ្នាទៅ ៕
ប្រភព ៖ កោះសន្ដិភាព
ការកត់សម្គាល់ខ្មែរឡូត៖
ហេតុការណ៍ស្រដៀងនេះក៏ធ្លាប់កើតឡើងកាលពីដើម ឧសភាមុននេះ ដែលនារីម្នាក់ មានស្នាមជាំរបួសពេញខ្លួន និងឆូតនឹងក្រចកដែលនាងអះអាងថា ត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង និងបានបីកូនស្រីអាយុ៨ខែទៅប្តឹងនគរបាលប៉ុស្តិ៍ប្ញស្សីកែវ កាលពីព្រឹកថ្ងៃទី១២ ឧសភា ២០១៦ ដើម្បីសុំលែងលះគ្នា ។
ស្ត្រីរងគ្រោះខាងលើឈ្មោះចាន់ ណារ៉ា អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខក្រុម២ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ មានប្តីឈ្មោះងួន សុខ អាយុ៣៥ឆ្នាំ អតីតប៉ូលិសនៅក្រុងតាខ្មៅ ។
បើតាមតាមស្ត្រីជាប្រពន្ធបានរៀបរាបទាំងទឹកភ្នែកថា នាងនិងប្តីរៀបការហើយរួមរស់នៅជាមួយគ្នាបានរយៈ២ឆ្នាំមកហើយ ដោយបានកូនស្រីអាយុ៨ខែម្នាក់ ។ ការស់នៅជាមួយគ្នា មុនដំបូងល្អូកល្អិនណាស់ តែពេលបានកូនមួយ លោកប្តីមិនគិតពីរកស៊ីចិញ្ចឹមប្រពន្ធកូននោះទេ គិតតែពីដើរលេងផឹកស៊ីចាយ មិនដែលមានសេចក្តីសុខ មានតែភាពរកាំរកូសឈ្លោះទាស់ទែង និងប្រើហិង្សា មកលើរូបគាត់ស្ទើរាល់ថ្ងៃ ។
ស្ត្រីប្រពន្ធបន្តថា នៅវេលាម៉ោងប្រមាណ០៦ និង៣០នាទីព្រឹកថ្ងៃទី១២ ឧសភា គាត់មានបំណង់ចង់ឱ្យប្តីធ្វើការ និងរៀបចំឯកសារឱ្យប្តីទៅដាក់ពាក្យ តែប្តីមិនព្រមក៏កើតទៅជាទំនាស់ពាក្យសម្តីគ្នា ហើយប្តីបានចាប់វាយមកលើគាត់តែម្តង ។ ដោយទ្រាំនឹងការប្រើហិង្សានេះមិនបាន គាត់បានធ្វើដំណើរមកប្តឹងនគរបាលសុំលែងលះ ។
ទោះបីជាយ៉ាងណា អ្នកយកព័ត៌មានពុំទទួលបានការបំភ្លឺពីអ្នកបុរសជាប្តីបានឡើយ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!