ឃាត់ខ្លួនប្អូនសន្តិសុខម្នាក់ ព្រោះបាត់ដែកគិតជា ប្រាក់ជាង១ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកដែកគ្រឿងសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចោរចូលលួចដឹកចេញ អស់មួយចំនួនធំ ដែលគិតជាប្រាក់ ចំនួនជាង១ម៉ឺនដុល្លារ ហេតុការណ៍លួចនោះគឺនៅពេលយប់ និងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ បន្ទាប់មកតំណាងក្រុមហ៊ុន លក់ដែកខាងលើ បានឃាត់ខ្លួនប្អូនប្រុសបង្កើត របស់សន្តិសុខម្នាក់ ដែលយាមជំនួសបងនាយប់នោះផងដែរ រួចបាននាំខ្លួនទៅប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ចោមចៅធ្វើ ការសាកសួរ និងស្រាវជ្រាវរកក្រុមចោរលួច កាលពីវេលាល្ងាចថ្ងៃដដែលនោះ ។
ព្រមទាំងនាំប្អូនប្រុស និងឃាត់ខ្លួនបងរបស់គេជាមួយ សន្តិសុខម្នាក់ទៀត ដែលទទួលខុសត្រូវ ក្នុងការយាមកាម ឃ្លាំងនោះទៀត។ ក្មេងប្រុសជំទង់ម្នាក់ដែលដែលយាមជំនួសបង និងត្រូវឃាត់ខ្លួន ប្រគល់ឲ្យនគរបាលនោះឈ្មោះ កិ រ៉ា អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកសន្តិសុខដែលត្រូវជាបង និងជនសង្ស័យម្នាក់ទៀត ដែលជាសន្តិសុខដែរនោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។ តាមប្រភពពីមេការឃ្លាំង ម្នាក់បានឱ្យដឹងថា នៅក្នុងឃ្លាំងនោះមានសន្តិសុខ២នាក់យាម ផ្លាស់ប្ដូរវេនគ្នារាល់ថ្ងៃ ដោយឡែកនៅថ្ងៃទី១៧ ខែឧសភា សន្តិសុខម្នាក់បាន ឲ្យប្អូនរបស់ខ្លួនឈ្មោះ កិ រ៉ា យាមជំនួន ដោយមិនដឹងថាគេជាប់រវល់ទៅណានោះឡើយ ហើយក៏មិនមាននរណា ម្នាក់បានដឹងថា មានរឿងអ្វីកើតឡើងឡើយ។
លុះដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែឃើញសោឃ្លាំងរបើក ខុសប្លែកពីធម្មតា គាត់បានទៅពិនិត្យមើល បានដឹងថាដែកនៅក្នុងឃ្លាំងនោះ មាន៥ប្រភេទបានបាត់អស់មួយចំនួនធំ គិតជាប្រាក់ចំនួន១ម៉ឺនដុល្លារ ទើបមានការភ្ញាក់ផ្អើល ។ ហើយឃាត់ខ្លួនអ្នកយាមជំនួសសន្តិសុខនោះ ទៅធ្វើការសាកសួរ គេបានឆ្លើយថា មិនដឹងទើបនាំទៅប្រគល់ឲ្យនគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងស្រាវជ្រាវរក ក្រុមចោរដែលលួច។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាម ចាប់ខ្លួនសន្តិសុខ ដើម្បីសួរនាំព្រោះមានការសង្ស័យថា ពួកគេជាអ្នកឃុបឃិតគ្នា ជាមួយអ្នកក្រៅក្នុងការ លួចដែកនៅក្នុងឃ្លាំងនេះ៕
ប្រភព ៖ កោះសន្ដិភាព
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជាកាលពីថ្ងៃទី ១៧ ឧសភា មុននេះ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ LHR ២នាក់ត្រូវបានតំណាងក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចប្រេងរបស់ក្រុមហ៊ុនចំនួ៦.០០០លីត្រ យកទៅលក់បានលុយចែកគ្នា ដើរស៊ីចាយសប្បាយហ៊ឺហា កាលពីពេលកន្លងមក ហើយក៏ត្រូវចាប់ខ្លួន នៅវេលាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើ ម្នាក់ឈ្មោះ ផាន់ សុខគឿន ភេទប្រុស អាយុ៤៣ឆ្នាំ បុគ្គលិក ក្រុមហ៊ុនប្រេងLHR ស្នាក់នៅ ក្រុមហ៊ុន ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ៣ ឃុំរកាខ្នុរ ស្រុកក្រួចឆ្មា ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ នុត ច័ន្ទធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំបុគ្គលិកក្រុមហ៊ុន LHR ស្នាក់នៅផ្ទះលេខM21 ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌឫស្សីកែវ ។ ដោយឡែកបក្ខពួក២នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់។
តាមបណ្តឹង របស់ក្រុមហ៊ុន ខាងលើនោះបានឲ្យដឹងថា ជនសង្ស័យ ចំនួន៤នាក់ ជាបុគ្គលិកដែល ក្រុមហ៊ុនប្រេងទុកចិត្តទុកថ្លើមខ្លាំងណាស់ ប៉ុន្តែពួកគេបានឃុបឃិតគ្នា ធ្វើសកម្មភាពលួចប្រេង រហូតដល់ទៅចំនួន៦.០០០លីត្រ។
ពួកគេបានយកប្រេងដែលលួចបាននោះ ទៅលក់បានលុយជាង ២០លានរៀល បន្ទាប់មកបានយកទៅ ចែកគ្នា៤ចំណែក ប៉ុន្តែទង្វើអាក្រក់ពួកគេ មិនអាចលាក់បាំងបានរហូតនោះឡើយ ត្រូវក្រុមហ៊ុន ដឹងទាន់បែកការណ៍ក៏បាន ចាប់ឃាត់ខ្លួនបាន២នាក់ យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ ។
ប្រភពដដែលបានឲ្យដឹងថា បុគ្គលិកទាំង៤នាក់នោះ គឺជាអ្នកបើកបររថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ហើយកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ពួកគេបានបើករថយន្តដឹកប្រេង ចេញពីខេត្តព្រះសីហនុ ចូលមកដាក់នៅក្នុងក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកន្ទោក សង្កាត់កន្ទោក លុះពេលទៅដល់ត្រង់ចំណុច ផ្សារពេជ្រនិល ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឈប់រថយន្តរួចបានធ្វើ សកម្មភាពបូមប្រេងលក់អស់៦.០០០លីត្រ បានលុយ ២០លានរៀលចែកគ្នា ។
បន្ទាប់មកទើប បើករថយន្ត មកទុកក្នុងក្រុមហ៊ុន។ ដោយមានការសង្ស័យ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភានេះ ក្រុមហ៊ុន នាំជនសង្ស័យខាងលើ ទៅធ្វើការត្រួតពិនិត្យមើលប្រេង ក្នុងស៊ីទែនរថយន្តទើបដឹងបាត់ប្រេងអស់ ៦.០០០លីត្រ ទើបជជីកដេញដោលសួរ ដោយពួកគេមិនអាចលាក់បាន ទើបពួកគេសារភាពការពិត ហើយក៏ឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!