ទ្រី សក្កដា ហួសចិត្តនឹងហាងកាត់សក់ មួយកន្លែង ដែលប្រើសម្តីមើលងាយ ចំពោះភ្ញៀវ (មានវីដេអូ)
(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកនិពន្ធលោក ទី្រ សក្កដា ថ្មីៗនេះ បានបង្ហោះឃ្លីបវីដេអូ មានរយៈពេល ប្រមាណជិត៥នាទី ធ្វើការរិះគន់ និងបង្ហាញអារម្មណ៍មិនពេញចិត្ត លើហាងកាត់សក់មួយកន្លែងនៅរាធានីភ្នំពេញ ខណៈដែលបុគ្គលិកស្រីៗ បម្រើការងារនៅក្នុងហាងនោះ បានប្រើពាក្យសម្តីហាក់មើលងាយ បញ្ចើចបញ្ចើជាមួយលោក ដែលជាភ្ញៀវចូលទៅកាត់ និងធ្វើសក់នៅទីនោះ។
តារាច្រៀងលោក សក្កដា បាននិយាយថា ថ្មីៗនេះលោកបានចូលទៅកាត់ និងធ្វើសក់នៅហាងមួយកន្លែង ហើយគ្រាដែលចូលទៅដល់ដំបូង គឺបុគ្គលិកនៅក្នុងហាងនោះ មានការរាក់ទាក់ជាធម្មតា ប៉ុន្តែក្រោយមកទៀត លោកក៏បានសួរនាំរឿងមានភ្ញៀវ មកអង្គុយចាំកាត់សក់ដែរ តែជាលទ្ធផលស្រាប់តែមានបុគ្គលិកម្នាក់ បាននិយាយហាក់មានភាពឌឺដង សើចចំអកលោក របៀបមិនចង់ឲ្យនៅអង្គុយ នៅហាងនេះបន្តទៀត។
លោក ទី្រ សក្កដា បានបន្ថែមថា បន្ទាប់ពីបានស្តាប់ឮ និងឃើញកាយវិកាបែបនេះ នៅក្នុងអារម្មណ៍លោកផ្ទាល់ ស្ទើរតែស្រក់ឈាមចេញមកក្រៅ ព្រោះតែការនិយាយមើលងាយ ហាក់គ្មានសីលធម៌ ជាមនុស្សរបស់បុគ្គលនៅក្នុងហាងនោះ។
ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព ៖ khmertalking
ការចាប់អារម្មណ៍ខ្មែរឡូត៖
យ៉ាងណាមិញ ករណីរឿងហួសចិត្ដនេះ ក៏ធ្លាប់កើតមានឡើង លើអ្នកទេសចរដែលចូលទៅទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសថៃផងដែរ ទាក់ទងនឹងរឿងតុងយាំងគួងមួយចាន ជាង ២៧ដុល្លារ។
គួររំលឹកថា ភោជនីយដ្ឋានខាងលើ គឺពួកតុកតុក និង អ្នកបើកឡានតាក់ស៊ី តែងតែណែនាំឲ្យ ភ្ញៀវទេសចរ ចូលទៅពិសារ ដែលមានទីតាំងស្ថិតនៅក្នុង ទីក្រុងបាងកក។ ជាមួយនឹង ការតវ៉ា និងពាក្យបណ្ដឹងជាច្រើន នៅក្នុងវេបសាយ TripAdvisor ដែលថាឲ្យភោជនីយដ្ឋាននេះដូចជា មហាកំពូលថ្លៃ ពិតជាទុច្ចរិត ជាដើម ត្រូវបានក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង ធ្វើការសើុបអង្កេត។ ម្យ៉ាងវិញទៀត ក៏មានស្ដ្រីថៃម្នាក់ បានដាក់ពាក្យបណ្ដឹងដូចគ្នា ក្រោយពីមិត្ដភិក្ដជនបរទេសនាង ត្រូវបានភោជនីយដ្ឋាននេះ កាប់ឆៅៗ ដែលក្នុងវិក័យបត្របង់ប្រាក់ មានដូចជាមុខម្ហូប ពងទាចៀនតម្លៃ ៦០០បាតឬ ជាង១៦ដុល្លារ, snapper តម្លៃ៣,៤០០បាតឬជាង ៩៤ដុល្លារ, តុងយាំងគួងតម្លៃ១,០០០បាតឬជាង២៧ដុល្លារ, មឹកអាំងតម្លៃ ២,០៤០បាតឬជាង ៥៦ដុល្លារ និងបូកបន្ថែម ជាមួយនឹង ពន្ធ ៧ភាគរយ ហើយ១០ភាគរយទៅ លើថ្លៃសេវាកម្ម។
នេះបើតាមអ្នកនាំពាក្យរបស់ ក្រសួងផ្នែកពាណិជ្ជកម្មផ្ទៃក្នុង បានឲ្យដឹងថា ពួកគេនឹងធ្វើការ សើុបអង្កេត បើភោជនីយដ្ឋាននេះ ពិតជាលក់ម្ហូប ថ្លៃហួសហេតុមែន ពួកគេនឹងបញ្ជូនសំនុំរឿងនេះ ទៅកាន់ តុលាការជាក់ជាមិនខាន។
នេះជាព័ត៌មានមួយ ដែលប្រិយមិត្ដអ្នកអានគួរតែជ្រាប ជាពិសេសអ្នកដែលចូលចិត្ដ ធ្វើដំណើរកម្សាន្ដទៅកាន់ ប្រទេសថៃ ប្រយ័ត្នជួបប្រទះរឿងបែបនេះ និងគួរតែសិក្សា ស្វែងយល់ឲ្យបានត្រឹមត្រូវ ជាមុន ពីភូមិសាស្ដ្រ កន្លែងដើរផ្សារ កន្លែបរិភោគអាហារ ជាដើម ក្នុងស្រុកថៃ៕
វិក័យប័ត្រ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!