មហោស្រពភាពយន្តថៃ លើកទី៣នៅកម្ពុជា នឹងបង្កើនកិច្ចសហការគ្នា ថ្មីៗបន្ថែមទៀត រវាងផលិតករ នៃប្រទេសទាំងពីរ
(ភ្នំពេញ)៖ កម្មវិធីមហោស្រពភាពភាពយន្តថៃ នៅកម្ពុជាលើកទី៣ បានរៀបចំធ្វើឡើង នាល្ងាចថ្ងៃ១៦ ខែឧសភា ២០១៦ ក្រោមវត្តមានលោកឯកអគ្គរាជទូតថៃ ប្រចាំនៅប្រទេសកម្ពុជា និងលោក សុខ សុគន្ធ រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងឲ្យលោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី ត្រូវបានគេសង្កេតឃើញថា មានវត្តមានតារាខ្មែរចូលរួមច្រើនគួរសម មានទាំងតារាសម្ដែង ពិធីករ ពិធីការិនី តារាចម្រៀង និងតារាភាពយន្តថៃមួយចំនួនទៀត។
កម្មវិធីនេះ នឹងបានផ្ដល់អត្ថប្រយោជន៍ ក្នុងទីផ្សារភាពយន្ត និងបង្កើនកិច្ចសហការគ្នាថ្មីៗបន្ថែមទៀត រវាងផលិតករ នៃប្រទេសទាំងពីរ ។
ក្នុងកម្មវិធីនេះ ក៏គេសង្កេតឃើញមានតារាខ្មែរល្បីៗ ជិត២០រូបចូលរួម ក្នុងនោះ រួមមាន អ្នកស្រី ឌី សាវ៉េត,លោក ជា សំណាង,លោក អ៊ុន សុធា,កញ្ញា ដួង ម៉ានិច, លោក អូន ឧស្សាហ៍, កញ្ញា លីលី, លោក វី ជីវ័ន្ត,កញ្ញា ថន លក្ខិណា, លោក ភិម តារាវិបុល,កញ្ញា ដួង ហ្សូរីដា និងសិល្បករ-សិល្បការិនីជាច្រើនដួងទៀត ។
យ៉ាងណាមិញ ដើម្បីអបអរសាទរ ក្នុងកម្មវិធីមហោស្រពភាពយន្តថៃនេះ ក៏មានការដាក់បញ្ចាំងភាពយន្តថៃដ៏ល្បី និងបើកឲ្យទស្សនិកជនចូលទស្សនាដោយសេរី រយៈពេល៥ថ្ងៃផងដែរ។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីមហោស្រព ភាពយន្តថៃ ឬ Thai Film Festival 2016 គឺត្រូវបានប្រារព្ធឡើង ចំនួន២ដង រួចមកហើយ នៅក្នុងប្រទេសកម្ពុជា ដោយនាយកដ្ឋានជំរុញ ពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ដែលបានទទួលកិច្ចសហការយ៉ាងល្អ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងសហព័ន្ធសមាគម ភាពយន្តថៃ។
តាមរយៈនៃការរៀបចំ កម្មវិធី «Thai Film Festival 2016» ចំនួន២ដង រួចមកហើយនេះ គឺទទួលបានការឆ្លើយតបមកវិញ គួរជាទីពេញចិត្ត ពីសំណាក់ផលិតករភាពយន្ត ចាងហ្វាងផលិតកម្ម តារាសម្ដែង ទាំងនៅក្នុងប្រទេសកម្ពុជា និងថៃ ។
ការប្រារព្ធឡើងនាពេលថ្មីៗនេះ ក៏បានផ្ដល់នូវកិច្ចសហការគ្នាថ្មីៗបន្ថែមទៀត ព្រមទាំងធ្វើឲ្យផលិតករ នៃប្រទេសទាំងពីរ ស្គាល់គ្នាកាន់តែជិតស្និទ្ធ ទទួលបានបទពិសោធន៍ភាពយន្ត និងបង្កើនកិច្ចដំណើរការ ផ្នែកទុរកិច្ចភាពយន្ត ជាមួយគ្នាច្រើនគម្រោងបន្ថែមទៀត ។ ជាមួយគ្នានេះ ថែមទាំងបានលើកទឹកចិត្ត ដល់ផលិតករកម្ពុជា ដែលបានបង្កើតស្នាដៃថ្មីៗ សម្រាប់ទីផ្សារ នៅក្នុងប្រទេសថៃផងដែរ៕
ប្រភព ៖ Khmertalking
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!