ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយចាក់បុរសម្នាក់ ឲ្យរងរបួសធ្ងន់ នៅក្រុងសំរោង

 
 

ឧត្ដរមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំនគរបាលសង្កាត់អូរស្មាច់ ឃាត់ខ្លួន នៅថ្ងៃទី១៧ ខែឧសភា នៅក្នុងបរិវេណក្រុមហ៊ុនរ៉ូយ៉ាល់ ហៀលរីសត នៅភូមិ/សង្កាត់អូស្មាច់ ក្រុងសំរោង បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ប៉ុនប៉ងសម្លាប់បុរសម្នាក់ ដោយយកកាំបិតចាក់ចំនួន ២កាំបិត ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ។ 

មន្ត្រីនគរបាលប៉ុស្តិ៍ អូស្មាច់បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងនគរបាលបានបើក ប្រតិបត្តិការ ស៊ើបអង្កេត ហើយឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ យឹម យាន អាយុ៣៧ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ជនរងគ្រោះមានឈ្មោះ គុណ សារ៉ន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរសន្តិសុខ ក្រុមហ៊ុនរ៉ូយ៉ាល់ ហៀលរីសត ស្នាក់នៅភូមិ/សង្កាត់អូស្មាច់ ក្រុងសំរោង ត្រូវជនសង្ស័យចាក់ចំ ឆ្អឹងជំនីខាងឆ្វេង (ក្រោមក្លៀក) ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព ៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

ពាក់ព័ន្ធនឹងករណីប៉ុនប៉ងសម្លាប់នេះ ក៏អាចធ្វើឲ្យនឹកឃើញដល់ ករណីជនដៃដល់ដែលសម្លាប់ប្អូនជីដូន ជាសិស្សវិទ្យាល័យពងទឹក ដែលក្រោយការសួរនាំ ធ្លាយរឿងសម្លាប់បុរស ម្នាក់ទម្លាក់ទឹក កាលពីឆ្នាំ២០១៤ផងដែរ។

នេះបើតាម លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ជននេះធ្លាប់បានសម្លាប់ បុរសម្នាក់រួច យកទៅទម្លាក់ទឹក ក្រោយពីជនរងគ្រោះ និងរូបគេបានឈ្លោះគ្នា ពេលនោះ ជនដៃដល់បានជិះម៉ូតូដេញតាមជនរងគ្រោះ​ រួចវាយសម្លាប់ចោលតែម្តង»។

សម្រាប់ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាម ចាប់ជនដៃដល់ និងបក្ខពួកមានស្រី មានប្រុសចំនួន៧នាក់ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។ លោក យឹម សារ៉ាន់ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ក្រោយការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»។

លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូ និងម្សិលមិញបាននាំទៅយកទូរស័ព្ទ​ របស់នារីរងគ្រោះនៅផ្សារទឹកថ្លាផងដែរ។ សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់ បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕

រូបភាពជនដៃដល់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម