ជាសង្សារនឹងគ្នា ហេតុអ្វីធ្វើបែបនេះ?
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានរត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ឲ្យជួយតាមរកសង្សារកំហូចរបស់នាងផង ព្រោះបានបោកនាងយកម៉ូតូ១គ្រឿងទៅបាត់ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថា នារីរងគ្រោះមិនព្រមបញ្ជាក់អត្តសញ្ញាណរបស់សង្សារនាងដែលបានបោកយកម៉ូតូនោះទេ តែបានប្រាប់សមត្ថកិច្ចថា នាងឈ្មោះ សួង ស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ចំណែកម៉ូតូដែលប្រុសស្នេហ៍បោកយកទៅបាត់នោះម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4474 ។
បុរសម្នាក់ដែលបានជូនមកប្តឹងសមត្ថកិច្ចបានអះអាងថាជាបងប្រុសរបស់នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្អូនស្រីខ្លួននិងជនសង្ស័យទើបតែក្លាយជាសង្សារនឹងគ្នាបាន១ខែប៉ុណ្ណោះ ស្រាប់តែនៅព្រឹកមិញបុរសនោះណាត់ប្អូនស្រីខ្លួន ហើយប្រាប់ថាខ្ចីម៉ូតូទៅជួបមិត្តភក្តិមួយភ្លែតតែទៅបាត់រហូតមកឃើញមកវិញសោះ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលកួចកាណុង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នគរបាលប៉ុស្តិ៍ស្រះចកធ្វើការឃាត់ខ្លួនបុរសពីរនាក់ និងរថយន្ដម៉ាកកាម៉ារីបាឡែនមួយគ្រឿង ក្រោយពីស្ត្រីវ័យក្មេងម្នាក់ជួលយកទៅជិះហួសជិតមួយខែ រថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿង ត្រូវបានម្ចាស់ដើមប្រទះឃើញកំពុងតែបើកបរដោយបុរសចំនួន២នាក់ នៅតាមផ្លូវចូលមកកាន់រាជធានីភ្នំពេញ ។
ក្រោយពីស្ត្រីវ័យក្មេងម្នាក់បានមកជួលយកទៅជិះ និងហួសកំណត់ជិតមួយខែមិនបានយករថយន្តមកអោយវិញនោះនឹងប្តឹងឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកធ្វើការឃាត់តែម្តង។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ ជា វណ្ណឌិត អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានទៅលំនៅក្នុងភូមិបុរីកម្មករ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ជាអ្នកបើក និងទី២-ឈ្មោះ សន ស៊ីវុទ្ធី អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជាអ្នករួមដំណើរ) ត្រូវបានឃាត់ខ្លួននៅពេលដែលកំពុងតែជិះក្នុងរថយន្តម៉ាកកាម៉ារីបាឡែន ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-2625 មួយគ្រឿងនៅតាមផ្លូវសាធារណៈ។
មុនពេលកើតហេតុ កូនប្រុសម្នាក់របស់ម្ចាស់ហ្គារាស ដែលមានយីហោ កោះកែវ បានប្រទះឃើញរថយន្តរបស់ឪពុកដែលត្រូវបានស្ត្រីវ័យក្មេងម្នាក់ដែលមានអាយុប្រហែលជាង៣០ឆ្នាំម្នាក់ បានជួលយកទៅជិះរហូតហួសកាលកំណត់ជិតមួយខែមិនឃើញយកមកប្រគល់ឲ្យវិញនោះ នៅម្តុំព្រែកព្នៅក្បែរស្ពានលីយ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក៏ជិះម៉ូតូដេញតាមតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា រថយន្តម៉ាកកាមរីបាឡែនខាងលើ ត្រូវបានស្ត្រីម្នាក់មកជួលយកទៅជិះកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្នុងមួយខែតម្លៃ៥៥០ដុល្លា និងត្រូវប្រគល់មកឱ្យវិញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះវិញ លុះមកដល់ថ្ងៃប្រគល់ម្ចាស់ទូរស័ព្ទទាក់ទៅមិនចូលរហូត។
ដោយសារតែមិនឃើញយករថយន្តមកប្រគល់ឱ្យវិញ និងបាត់ដំណឹងច្រើនថ្ងៃហួសកាលកំណត់នោះ ម្ចាស់រថយន្តក៏បានព្យាយាមតាមរកក៏ត្រូវបានប្រទះឃើញរថយន្តនេះ ដែលបើកបរដោយបុរសទាំងពីរនាក់ និងធ្វើការដេញតាមរហូតដល់ចំណុចខាងលើ ទើបរាយការណ៍ប្រាប់ឱ្យនគរបាលប៉ុស្តិ៍ស្រះចកធ្វើការឃាត់បានតែម្តង។
ពេលដែលកម្លាំងមានសម្ថកិច្ចធ្វើការឃាត់រថយន្តម៉ាកកាមរីបាឡែន និងឃាត់ខ្លួនបុរសទាំងពីរនាក់រួចហើយ ក៏បានបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្រះចក តែត្រូវបុរសជាអ្នកបើកបរម្នាក់ខាងលើបានប្រាប់ថា រថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿនេះត្រូវបានស្ត្រីម្នាក់យកទៅបញ្ចាំក្មួយរបស់គាត់នៅចំការដូងក្នុងតម្លៃ៤ពាន់ដុល្លា គឺរូបគាត់បានខ្ចីពីក្មួយរបស់គាត់ជិះយកទៅហូបការនៅឯខេត្តកំពង់ឆ្នាំង និងមិនបានដឹងថាពាក់ព័ន្ធ និងករណីអ្វីឡើយ។
ក្រោយពេលដែលធ្វើការសាកសួរលើបុរសទាំងពីរនាក់ពាក់ព័ន្ធទៅនឹងករណីឆបោករថយន្តនេះដែរ ខ្លួនបុរសទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលធ្វើការដោះលែងទៅវិញ ក្រោយពីក្មួយរបស់គាត់យកឯកសារបញ្ចាំមកបង្ហាញ ចំណែកឯរថយន្តត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញផងដែរ ដោយសារតែម្ចាស់មិនបានដាក់ពាក្យបណ្តឹង និងឲ្យតែបានឃើញរថយន្តរបស់ខ្លួនមកវិញនោះ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!