មន្រ្តី និងឈ្មួញ ឃុបឃិតគ្នាលួចដឹកទំនិញ លើសទម្ងន់ឆ្លងកាត់ ស្ពានអ្នកលឿង រាល់ពេលយប់ស្ងាត់ ចាប់ពីម៉ោង១១
(ភ្នំពេញ)៖ មន្រ្តីគយថ្នាក់តូចទាប ដែលដឹងពីទង្វើទុច្ចរិត របស់មន្រ្តីគយតាមច្រកនានា បានលួចបង្ហើប ប្រាប់អង្គភាពព័ត៌មាន Fresh News ថា រៀងរាល់រាត្រីចាប់ពីម៉ោងប្រមាណ ១១យប់ឡើងទៅមន្រ្តីគយនានា បានលួចបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញ យ៉ាងច្រើនលើសទម្ងន់ ឆ្លងកាត់ស្ពានអ្នកលឿង ដោយគ្មានសមត្ថកិច្ច ណាត្រួតពិនិត្យ និងឃាត់ឡើយ។
មន្រ្តីគយ ដែលដឹងរឿងនៃការឃុបឃិត រវាងក្រុមឈ្មួញរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម ក៏បានឲ្យដឹងទៀតថា ក្រៅពីទម្ងន់លើសឆ្លង កាត់ស្ពានអ្នកលឿងរៀងរាល់យប់នេះ រថយន្តទាំងនោះ ភាគច្រើនបំផុតគឺដឹកទំនិញបង់ពន្ធមិនគ្រប់។ តាមការបញ្ជាក់ពីមន្រ្តីគយរូបនោះឲ្យដឹងថា ក្នុងមួយរថយន្តដឹកទម្ងន់ប្រមាណជាង៥០តោនឡើងទៅ។
មន្រ្តីគយ បានឲ្យដឹងសកម្មភាពទុច្ចរិតរបស់ឈ្មួញនេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធទាំងមន្រ្តី ប្រចាំមាត់ទ្វារច្រក និងមន្រ្តីជញ្ជីងថ្លឹងលើ ផ្លូវជាតិលេខ១ បើកដៃឲ្យឈ្មួញដឹកជញ្ជួនទំនិញយ៉ាងងាយស្រួល។ ដោយឡែកការដឹកទំនិញលើសទម្ងន់ ក្រោមការបើកដៃពីមន្រ្តីជញ្ជីងថ្លឹង ក៏នឹងធ្វើឲ្យផ្លូវជាតិលេខ១ អាចប្រឈមនឹងភាពងាយខ្ទេចខ្ទាំង និងខូចខាតផងដែរ។ មន្រ្តីគយតូចតាចរូបនោះបានលើកឡើងថា សុំស្នើឲ្យ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ជួយចាត់មន្រ្តីជំនាញមកតាមដាន ពិនិត្យមើលករណីនេះផង។
ឆ្លើយតបការទម្លាយព័ត៌មានរបស់មន្រ្តីគយនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីក្រសួងសាធារណការ និង ដឹកជញ្ជូននៅឡើយទេ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ៕
រូបស្ពានអ្នកលឿង
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ មុននេះ ក៏មានរថយន្តយីឌុបដឹកអង្ករ១គ្រឿង បានធ្វើឱ្យកៅស៊ូក្រាលស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ផុងរបើកអស់១ផ្ទាំងធំដោយសារតែរថយន្តនោះដាច់កាឡេ រអិលថយក្រោយហើយម្ចាស់រថយន្តព្យាយាមយកកំណល់មកកល់កង់ ធ្វើឱ្យកំណល់ផុងស្រុតលិច ចូលក្នុងកៅស៊ូក្រាលស្ពានកាលពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី២២ កុម្ភៈ នៅលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងទឹកដីឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
រថយន្តយីឌុប១គ្រឿងនេះ ពាក់ស្លាកលេខតាកែវ 3A-1743 បានផ្ទុកអង្ករប្រមាណជា៦០តោនដែលតាមប្រភពព័ត៌មានបានបញ្ជាក់ថា អង្ករទាំងនេះត្រូវបានគេនាំចូលពីប្រទេសវៀតណាម ក្នុងគោលដៅដឹកទៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចស្រុកពាមរក៍បានប្រាប់ឱ្យដឹងថា មូលហេតុដែលរថយន្តនេះឡើងស្ពានមិនរួច តែប្រឹងរោទ៍ឡើងរហូតដល់ដាច់កាឡេនេះ គឺដោយសារតែរថយន្តផ្ទុកទម្ងន់ច្រើនពេកលើសកម្លាំងមា៉សីុនជាហេតុនាំឱ្យរថយន្តដាច់កាឡេក៏រអិលថយក្រោយវិញ ពេលនោះព្រូឡានបានលោត ចុះយកកំណល់មកកល់កង់រថយន្ត តែដោយសាររងសម្ពាធធ្ងន់ពេកធ្វើឱ្យដុំកំណល់នោះផុងលិចចូលទៅក្នុងកៅស៊ូក្រាលស្ពានគាស់របើកកៅស៊ូអស់១ផ្ទាំងធំ ។ ភ្លាមៗនោះខាងក្រុមអ្នកមើលថែស្ពានបានមកពិនិត្យ និងបានហៅម្ចាស់រថយន្តទៅជួបតម្រូវ ឱ្យជួសជុលអ៊ុតកៅស៊ូ នោះឡើងវិញ ។
គួរបញ្ជាក់ផងដែរថា ស្ពានត្សឹបាសា គឺជាស្ពានដ៏ស្រស់ស្អាតនិងរឹងមាំល្អដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជាដែលបានទទួលពីប្រជាជនជប៉ុន និងជាស្ពានដែលល្អដាច់គេនៅប្រទេសកម្ពុជា ។ ប្រជាពលរដ្ឋបានលើកឡើងថា ទោះបីជាស្ពាននេះរឹងមាំយ៉ាងណាក៏ដោយលទ្ធភាពទ្រទម្ងន់របស់វាក៏នៅមានដែនកំណត់ដែរ ដូច្នេះបើសិនជាគេបណ្តោយឱ្យរថយន្តធ្ងន់ៗបើកឆ្លងកាត់ម៉ាសេរីដូចសព្វថ្ងៃនេះ មិនយូរមិនឆាប់វាក៏អាចមានបញ្ហាផងដែរ។
រូបភាពនរថយន្តយីឌុបដឹកអង្ករ១គ្រឿង បានធ្វើឱ្យកៅស៊ូក្រាលស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ផុងរបើកអស់១ផ្ទាំង
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!