ដេននី ក្វាន់ ចូលសិល្បៈតាមអ្នក ដឹកនាំសម្តែងម្នាក់ មិនធ្លងកាត់សាលាសិល្បៈ
ភ្នំពេញ៖ ខណៈដែលអ្នកសារព័ត៌មាន LookingTODAY បានចោទសួរពីជំហានដំបូង នៃការចូលសិល្បៈ តាមនរណា? ចម្លើយដែល ដេននី ក្វាន់ ឆ្លើយប្រាប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ គឺនាងមិនធ្លាប់បាន ឆ្លងកាត់សាលាសិល្បៈ ឲ្យបានត្រឹមត្រូវនោះទេ ដែលចូលតាមអ្នកដឹកនាំសម្តែង ម្នាក់តែប៉ុណ្ណោះ ។ សមាគមសិល្បៈ ដែលដឹកនាំដោយលោក សុះ ម៉ាច បានប្រាប់ LookingTODAY កន្លងមកថា ទាំងនេះគឺជាចំណុច ចន្លោះប្រហោង ដែលបង្កភាពឈឺក្បាលដល់ សមាគមសិល្បៈ មិនដឹងថាគាត់ចូលតាមណា ហើយតាមផលិតកម្មណា ។
ដើម្បីស្រាយបំភ្លឺ នៃចំណុចនេះ សារជាថ្មីឡើងវិញ ដេននី ក្វាន់ បានឆ្លើយយ៉ាងខ្លីថា «ខ្ញុំចូលសិល្បៈតាមរយៈ បង វ៉ាត់ លីម៉េង» ។ យើងសូមមិនធ្វើ អត្ថាធិប្បាយអ្វី ឲ្យវែងឆ្ងាយចំពោះ អ្នកដឹកនាំសម្តែង ខាងលើឡើយ ព្រោះថា ទស្សនិកជន ពិតជាស្គាល់ច្បាស់ចំពោះ គាត់ថា នៅផលិតកម្មណា ។ ព្រោះថា កន្លងមក អ្នកដឹកនាំសម្តែងដ៏ល្បីនេះ ធ្លាប់មានប្រតិកម្ម ម្តងទៅហើយ ចំពោះការសរសេរ ឈ្មោះគាត់ ហើយថែមទ្រនំ ដែលគាត់ កំពុងជ្រកកោន ។ ក្នុងវត្តមានជួប ជាមួយនឹង លោក ថៃ នរៈសត្យា កញ្ញា ដេននី ក្វាន់ បាននិយាយមុខ អ្នកព័ត៌មានថា នាងនឹងបន្ថយការ ស្លៀកពាក់សិចស៊ី ហើយក៏សន្យាថា មិនឲ្យមានករណី ផ្ទុះឡើងយ៉ាងចម្រូងចម្រាស់ នៅលើហ្វេសប៊ុក ជាបន្តទៀតឡើយ ៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
យ៉ាងណាមិញ នៅក្នុងដដែលនោះ តារាចូលចិត្តបង្អួតល្វែងដងខ្លួនដ៏ល្វត់ល្វន់កញ្ញា ដេននី ក្វាន់ ក៏បានសន្យាបញ្ឈប់បង្ហាញភាពសិចស៊ី របស់ខ្លួនទៀតហើយ ក្រោយទទួលការទូន្មាន និងអប់រំ ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងការប្រតិកម្មពីអ្នកសិល្បៈ និង ប្រជាពលរដ្ឋខ្មែរ។
កញ្ញា ដេននី ក្វាន់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីដំបូន្មានពីថ្នាក់ដឹកនាំក្រសួង ចំពោះការស្លៀកពាក់សិចស៊ីរបស់កញ្ញា។ បន្ទាប់ពីជួបទទួលដំបូន្មានជិតមួយម៉ោងពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ភាពសិចស៊ី គឺជាចំណង់ចំណូលចិត្តរបស់កញ្ញាតាំងពីដើមមក ហើយការស្លៀកពាក់សិចស៊ីនេះ គ្មានបំណងជាថ្នាក់ទាក់ទាញចំណាប់អារម្មណ៍ណាមួយនោះឡើយ។
តែទោះបីជាយ៉ាងណា ក្រោយទទួលការអប់រំពីក្រសួង កញ្ញាសន្យាមិនស្លៀកពាក់សិចស៊ីបង្អួតខ្សែនេត្រាទស្សនិកជនទៀតនោះឡើយ។
ដេននី ក្វាន់ ក៏បានសុំអភ័យទោសចំពោះកំហុសឆ្គងរបស់កញ្ញា ពីថ្នាក់ដឹកនាំក្រសួង ប្រជាពលរដ្ឋ និង អ្នកសិល្បៈទាំងអស់ និង បានបញ្ជាក់ថា កញ្ញា នឹងសូមទោសសិល្បៈរៀមច្បង ដូចជាអ្នកនាង ម៉េង កែវពេជ្ជចិន្តា ជាដើម ដែលធ្លាប់បានប៉ះពារសម្តីនាពេលកន្លង។ បើទោះបីឈប់បង្អួតតំបន់អាថ៌កំបាំងលើដងខ្លួន តែ ដេននី ក្វាន់ អះអាងថា កញ្ញា នឹងមិនបោះបង់អាជីពសិល្បៈនោះឡើយ។
កញ្ញា ដេននី ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងពិភពសិល្បៈថា ជាតារា ដែលតែងតែថតរូបសិចស៊ី បង្ហាញល្វែងដងខ្លួនដ៏ល្វត់ល្វន់របស់កញ្ញា មិនចាញ់តារាតំបន់អឺរ៉ុបនោះឡើយ។ ការនិយមបង្ហាញរូបភាពសិចស៊ីរបស់ ដេននី ក្វាន់ បាននាំឲ្យមានការប្រតិកម្មខ្លាំង ព្រោះគេបានចាត់ទុកការបង្ហាញភាពសិចស៊ី របស់ ដេននី ក្វាន់ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភាពថ្លៃថ្នូរ និង ផូរផង់ នៃវប្បធម៌ និងស្រ្តីរបស់ខ្មែរ។
លោក ថៃ នរៈសត្យា បានបញ្ជាក់ថា ក្រសួងមានសិទ្ធិត្រឹមណែនាំ និងអប់រំ ដល់កញ្ញា ដេនី ក្វាន់ ឲ្យបញ្ឈប់ការស្លៀកពាក់សិចស៊ី តែបើកញ្ញា មិនបញ្ឈប់ក្រសួង ក៏មិនមានសិទ្ធិក្នុងការចាត់ចំណាត់ការអ្វីនោះឡើយ ព្រោះការស្លៀកពាក់សិចស៊ីនេះ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!