ពលករខ្មែរអារ-កសម្លាប់ប្រពន្ធចោល រួចអារ-ក ខ្លួនឯង​ជាក្រោយ ស្លាប់ក្នុងថ្លុកឈាម នៅប្រទេសថៃ

 
 

(បន្ទាយមានជ័យ)៖ ខាងមន្ត្រីជំនាញ ក្នុងទឹកដីប្រទេសថៃ បានឲ្យភ្នាក់ងារ Fresh News ដឹងតាមរយៈប្រពន្ធ័ Whash App ថានៅម៉ោង២៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦យប់មិញនេះ មានពលករខ្មែរប្តីប្រពន្ធ១គូ បានធ្វើអត្តឃាត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ទាំងពីរនាក់តែម្តង។ តែយ៉ាងណាសមត្ថកិច្ចថៃ មិនទាន់បញ្ជាក់ថា មូលហេតុអ្វីនៅឡើយទេ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចថៃថា ពលករខ្មែរប្តីប្រពន្ធ១គូ នេះ បានធ្វើអត្តឃាតកម្ម ដោយប្តីបានយកកាំបិតអា-ក ប្រពន្ធរហូតដល់ស្លាប់ រួចក៏អារ-ក ខ្លួនឯងតាមក្រោយ។ តែទាំងនេះ ជាការ​សន្និដ្ឋាន​បឋម របស់សមត្ថកិច្ចថៃតែប៉ុណ្ណោះ។ ការធ្វើអត្តឃាតបែបនេះ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ព្រោះមកដល់ពេលនេះ សមត្ថិច្ចថៃកំពុងស្រាវជ្រាវបន្ថែម។

​បើតាមការឲ្យដឹង ពីអ្នកជិតខាងអះអាង ប្តីប្រពន្ធ១គូនេះ បានឮសូរសម្លេងឈ្លោះគ្នា តាំងពីក្បាលព្រលប់ថ្ងៃទី១៦ ខែឧសភាមកម៉្លេះ តែយ៉ាងមិនបានហាមឃាត់នោះដែរ លុះដល់ព្រឹក ទើបភ្នាក់​ផ្អើល​ឆោ​ឡោឡើងតែម្ដង។

សូមបញ្ជាក់ថា ប្តីប្រពន្ធ១គូនេះ មិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែមកធ្វើការនៅខេត្តរៈយ៉ង ប្រទេសថៃ ជាកម្មករស៊ីឈ្នួលឲ្យគេ៕

ប្រភព ៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទិននឹងរឿងពលករខ្មែរ ក៏ដូចជាកាលពីពាក់កណ្ដាលខែឧសភា ក៏មានរឿងគួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅ ប្រទេសថៃ មកដីខ្មែរវិញស្រាប់តែជាន់មីន បណ្តាលឲ្យខ្ទេចជើងម្ខាងមើលលែងយល់ គឺឈឺចាប់ខ្លាំងណាស់។

ហេតុការណ៍ជាន់មីននេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕

រូបភាព ពលករខ្មែរជាន់មីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម