នារីស្រស់ស្អាតម្នាក់ បើករថយន្ដបត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ដ១គ្រឿងទៀតបុកពេញទំហឹង សំណាងល្អគ្មានអ្នករងរបួស
(ភ្នំពេញ)៖ នារីដ៏ស្រស់ស្អាតម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើករថយន្ដបត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឱ្យរថយន្ដមួយគ្រឿងទៀតបុកពេញទំហឹង សំណាងល្អមិនមានអ្នករងរបួស ប៉ុន្ដែរថយន្ដរងការខូតខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅយប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីកែងផ្លូវ២១៧ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសាក្សីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្ដបង្កម៉ាក Camry Highbrid ពាក់ស្លាកលេខភ្នំពេញ 2R-2202 បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដោយមិនប្រុងប្រយ័ត្ន ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក Lexus LX450 ពាក់ស្លាកលេខភ្នំពេញ 2R-6604 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចាប់ហ្រ្វាងមិនទាន់ បានបុកពេញមួយទំហឹងបណ្ដាលឱ្យរថយន្ដ Camry រងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុ រថយន្ដទាំង២ត្រូវសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ មេសា មាននារីវ័យក្មេង២នាក់ ដោយស្រវឹងស្រាខ្លាំងបានបើករថយន្ត រេចង្កូតទៅបុករ៉ឺម៉កម៉ូតូចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់ និងម្ចាស់រ៉ឺម៉កដែលអង្គុយលើរ៉ឺម៉ករងរបួសស្រាល ហើយជ្រុលទៅបុករថយន្ត២គ្រឿងទៀត ដែលកំពុងចតចោលនៅមុខហាង បណ្តាលឱ្យរថយន្តក្រពិតគូថក្រោយទាំង២គ្រឿង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០យប់ថ្ងៃទី២៧ មេសា ទល់មុខនិងហាងកូរ៉េយីហោអូដេងបា ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសម្តីម្ចាស់រ៉ឺម៉កម៉ូតូថា មុនពេលកើតហេតុ រូបគាត់បានចតរ៉ឺម៉កម៉ូតូអែបចិញ្ចើមផ្លូវចាំរត់ឌុបម៉ូយ ដោយចតទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែមាននារីវ័យក្មេង២នាក់បានបើករថយន្តតូយ៉ូតាព្រុស ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2AG- 7149 ធ្វើដំណើរតាមផ្លូវ សុធារសទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយស្រវឹងបានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយជ្រុលទៅបុកនិងរថយន្តម៉ាកហាយឡែនឌឺរពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG-1261 និងរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2I-8691 ដែលម្ចាស់គេចតចោលនៅមុខហាងកូរ៉េខាងលើ បណ្តាលឱ្យក្រពិតគូទខាងក្រោយទាំង២ ចំណែករ៉ឺម៉កក្រឡាប់ផ្ងារជើងមួយចំហៀង ធ្វើឱ្យម្ចាស់ដែលអង្គុយលើរ៉ឺម៉ករងរបួសពកក្បាលស្រាល មិនបានទៅពេទ្យ ។
រថយន្តបង្កខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង រួចព្យាយាមបើករត់ តែដោយសាររថយន្តនោះជាប់កង់បើកទៅមុខលែងរួច អ្នកបើកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។ ក្រោយពេលកើតហេតុ រថយន្តនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកអធិការដ្ឋានខណ្ឌចំការមន ដើម្បីដោះស្រាយ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!