យន្ដហោះអគ្គិសនីដំបូងគេបង្អស់លើ ពិភពលោក អាចហោះចេញពីផ្ទះខ្លួនឯង នឹងមានលក់នៅឆ្នាំ២០១៨
អាល្លឺម៉ង់៖ ស្រមៃទៅមើលថា បើអ្នកមានយន្ដហោះផ្ទាល់ខ្លួន ដែលអាចដំណើរការបានដោយថាមពលអគ្គិសនី និងអាចហោះឡើងពីសួនច្បារ ជាមួយនឹងម៉ាស៊ីនអគ្គិសនី សឹងតែគ្មានសម្លេង ដែលមិនរំខានដល់អ្នកជិតខាង តើនឹងពិសេសបែបណាទៅ?
ទាំងនេះជាចក្ខុវិស័យមួយនៅពីក្រោយ Lilum ដែលជាប្រភេទយន្ដហោះអគ្គិសនី និងជាគំនិតរបស់ក្រុមអ្នកវិស្វករអាល្លឺម៉ង់ ៤រូប ដែលគ្រោងនឹងដាក់លក់នៅឆ្នាំ ២០១៨។ យ៉ាងណាមិញ Lilum ដែលមានរាងដូចជាស៊ុត និងមានកៅអី ២នេះ អាចដំណើរការឡើង ឬចុះដូចជាឧទ្ធម្ភាគចក្រ ដូច្នេះ វាអាចចុះចតដោយប្រើកន្លែង សម្រាប់ចុះឧទ្ធម្ភាគចក្រ បានផងដែរ។ មួយវិញទៀត កន្លែងចុះចត Lilum នេះត្រូវការដីផ្ទៃរាបតែ ១៥ម៉ែត្រ គុណ១៥ម៉ែត្រតែប៉ុណ្ណោះ ក្នុងការហោះឡើង និងចុះចត។
នេះបើតាមសម្ដីលោក Daniel Wiegand ដែលជាវិស្វករម្នាក់ក្នុងចំនោមនោះ បានឲ្យដឹងថា ទិសដៅរបស់ពួកគាត់ គឺការបង្កើតយន្ដហោះសម្រាប់ប្រើប្រាស់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយពួកគាត់នឹងមិនធ្វើឲ្យយន្ដហោះនេះ មានលក្ខណៈស្មុគស្មាញ និងមិនចាំបាច់ចំណាយប្រាក់ច្រើន ក្នុងការសាងសង់កន្លែងចុះចតផងដែរ។ មួយវិញទៀត Lilum អាចជួយកាត់បន្ថយផ្សែងពុល ដោយសារតែវាជាប្រភេទយន្ដហោះអគ្គិសនី តែ Lilum ត្រូវបានច្នៃឡើង ដើម្បីតែហោះហើរនៅក្នុង លក្ខខណ្ឌអាកាសធាតុល្អ និងពេលថ្ងៃប៉ុណ្ណោះ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាជាគំរូប៉ុណ្ណោះ ដែលក្រុមអ្នកវិស្វករទាំងនេះ នឹងព្យាយាមបន្ថែមល្បឿននៃយន្ដហោះនេះ ដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
យន្ដហោះ Lilum
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររលឹកថា ក៏មានយន្តហោះប្រភេទថ្មី ជិះពីក្រុងឡុងដ៏ ទៅញូវយ៉ក ចំណាយពេលតែ ១១នាទី នេះបើតាមការចុះផ្សាយកាលពីដើមឆ្នាំ ២០១៦។
យ៉ាងណាមិញ យន្តហោះប្រភេទថ្មីនេះ មានសមត្ថភាពអស្ចារ្យ ប្រើប្រាស់កំលាំងជំរុញរ៉ុក្កែត ធាក់រុញយន្តហោះទាំងមូលឲ្យហោះទៅលឿនបំផុត ដោយឆ្លងកាត់អាត្លង់ទិក ត្រឹមតែ១១នាទីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ យន្តហោះខាងលើ អាចផ្ទុកអ្នកដំណើរបានត្រឹម១០នាក់ប៉ុណ្ណោះ និងមានតំលៃថ្លៃខ្លាំងណាស់សំរាប់ការជិះម្តងៗ។
អ្នកផ្តួចផ្តើមគ្រោងនឹងបង្កើត យន្តហោះកំពូលល្បឿនខាងលើនេះ ឈ្មោះ លោក Charles Bombardier បានប្រាប់ឲ្យដឹងថា យន្តហោះនេះអាចហោះហើរក្នុងល្បឿន ២០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាលឿនជាង២-៣ដងនៃ គំនិតគ្រោងបង្កើតយន្តហោះល្បឿនលឿន របស់គាត់មុនៗ។ វានឹងប្រើប្រាស់ liquid oxygen (អុកសុីសែនរាវ) រឺ ប្រេងកាតរ៉ុក្កែត ដោយការរចនារបស់វា នឹងត្រូវគិតគូរយ៉ាងម៉ត់ចត់ចំពោះការទង្គិចនឹងខ្យល់ នៅផ្នែកច្រមុះ និងស្លាបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេសង្ឃឹមថាយន្តហោះដ៏អស្ចារ្យនេះ នឹងអាចលេចចេញរូបរាងក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕
រូបតំណាង
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!