ពួកគាត់ជិះម៉ូតូ មិនដឹងប្រើល្បឿន លឿនប៉ុណ្ណា!
ខេត្តព្រះវិហារ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូក្នុងទិសដៅពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ពេលមកដល់ចំណុចផ្លូវកោងខ្លាំង ក៏ជ្រុលទៅបុកនឹងដើមឈើតែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ និង៤៥នាទីរសៀលថ្ងៃទី១៥ ឧសភា ២០១៦។
យុវជនទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1G-4829 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ស្របពេលដែលមានល្បឿនលឿនផង ក៏បណ្តាលឱ្យជនរងគ្រោះគ្រប់គ្រងស្ថានភាពបើកបរមិនបាន ក៏រេចង្កូតទៅបុកនឹងដើមឈើស្លាប់ និងរបួសធ្ងន់តែម្តង ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះរឿន រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) ២-ឈ្មោះសល្យ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) និងទី៣-ឈ្មោះ ពៅ រស់នៅភូមិទូលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ។
ក្រោយកើតហេតុ សមត្ថកិច្ចខេត្តព្រះវិហារបានបញ្ជូនរថយន្តទៅសង្គ្រោះបន្ទាន់ រីឯសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា បុរសខ្មែរ និងស្ត្រីថៃដែលជាប្តី-ប្រពន្ធ ទើបរៀបការបាន១ថ្ងៃប៉ុណ្ណោះ បានជួបឧប្បត្តិគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងទឹកដីថៃ លើដងផ្លូវជាតិពីស្រុកអារញ្ញឆ្ពោះទៅស្រុកតាប់ប្រាយ៉ា ត្រង់ចំណុចភូមិឡៅអយ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្ត ។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ គេមិនបានប្រាប់ពីអត្តសញ្ញាណទេ ប៉ុន្តែបុរសខ្មែរមានអាយុ២១ឆ្នាំ និងស្ត្រីថៃមានអាយុ ១៧ឆ្នាំដែលទើបរៀបការលើទឹកដីថៃ កាលពីថ្ងៃទី០៩ ឧសភា ២០១៦ ។
ប្រភពបន្តថា ក្រោយរៀបមង្គលការបានត្រឹមតែមួយថ្ងៃ ជនរងគ្រោះទាំង២ បាននាំគ្នាទៅរៀនបើកបរម៉ូតូ ដោយបុរសជាប្តីជាអ្នកបង្រៀនប្រពន្ធ (ប្តីជិះពីក្រោយ) និងមានបំណងជិះម៉ូតូយកឈុតអាពាហ៍ពិពាហ៍ ទៅប្រគល់ឱ្យម្ចាស់គេវិញ ។
តែជាអកុសលនោះ មិនទាន់ដល់គោលដៅផង ស្រាប់តែជិះម៉ូតូទៅបុករថយន្តគេមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឱ្យបុរសជាប្តីស្លាប់កណ្តាលទ្រូងផ្លូវ ។ ឯនាងជាប្រពន្ធរងរបួសធ្ងន់ តែបានស្លាប់ដូចគ្នានៅមន្ទីរពេទ្យ ។ ប្រភពពីកន្លែងកើតហេតុថា គេឃើញមានឈុតអាពាហ៍ពិពាហ៍ ជ្រុះនៅកន្លែងកើតហេតុនោះផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចថៃចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវទើបដឹងថា បុរសរងគ្រោះជាខ្មែរធ្វើការលើទឹកដីថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ទើបរៀបការជាមួយស្ត្រីរងគ្រោះកាលពីថ្ងៃទី០៩ ឧសភា ថ្មីៗនេះ ។ ក្រោយហេតុការណ៌កើតឡើង សមត្ថកិច្ចថៃ បានទំនាក់ទំនងមកស្ថានអគ្គកុងស៊ុល ខ្មែរប្រចាំស្រុកអារញ្ញខេត្តស្រះកែវ ដើម្បីជួយទំនាក់ទំនងសាច់ញាតិទៅទទួលសពយកមកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
ជុំវិញករណីខាងលើ កោះសន្តិភាពបានទំនាក់ទំនងទៅលោកប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ តាមប្រព័ន្ធវាត់ស្អាប់ដែរ តែលោកមិនទាន់មានការឆ្លើយតប ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!