ជាងដែកម្នាក់ លើកដែកប៉ះខ្សែកាបឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ភ្លាមៗ នៅស្រុកល្វាឯម
(កណ្តាល)៖ ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារ លើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥៖១០នាទី នៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។
លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ មានបុរសម្នាក់ជាជាងភ្លើង បានភ្លាត់ស្នៀត ហើយត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ក្នុងខណៈដែលរូបគេ ប្រើម៉ូទ័រស្វានពិតាន ដើម្បីដាក់អំពូលភ្លើង ពេលនោះសង្ស័យខ្សែ ម៉ូទ័រឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះសង់ថ្មី ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ឆាង ឃីម អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានកាន់ម៉ូទ័រស្វានពិតាន ដើម្បីដាក់អំពូលភ្លើង បំភ្លឺក្នុងបន្ទប់ទឹក ខណៈនោះសង្ស័យថា ម៉ូទ័រឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ពេលទៅដល់មន្ទីរពេទ្យ នៅក្បែរនោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ទើបដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!