សាលារាជធានីភ្នំពេញ នឹងតំឡើងកាមេរ៉ា សុវត្ថិភាព ៦០០គ្រឿង នៅតាមផ្លូវផ្សេងៗ

 
 

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា សាលារាជធានីនឹងតំឡើង កាមេរ៉ាសុវត្ថិភាពចំនួន ៦០០គ្រឿង បន្ថែមទៀតនៅ តាមបណ្ដាផ្លូវផ្សេងៗ នៅទូទាំងរាជធានីភ្នំពេញ។ 

លោកប៉ា សុជាតិវង្ស បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " យើងសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណៈ អំពូលភ្លើងបំភ្លឺសាធារណៈ សន្តិសុខសុវត្ថិភាពសាធារណៈ នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ"។ 

ប្រភពដដែលបន្ថែមថា សាលារាជធានីនឹងរៀបចំ កិច្ចសន្យាការថែទាំសួនច្បារ និងបង្គោលភ្លើង សួនច្បារជាង ៦៩ហិកតា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវ ថែទាំឲ្យទៅក្រុមហ៊ុនឯកជន ។ អំពូលភ្លើងបំភ្លឺសាធារណៈជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួលខុសត្រូវ ទទួលថែទាំក៏ត្រូវប្ដូរ ឲ្យក្រុមហ៊ុនឯកជន ។ ការតម្លើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែការថែរក្សា ឬថែទាំ គឺរិតតែពិបាកថែមទៀត៕

រាជធានីភ្នំពេញ

ប្រភព ៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីព្រឹកម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពបោសសំអាតដី ដោយរថយន្ត​បូមធូលីនៅ មហាវិថីសហព័ន្ធរុស្ស៊ី ដែលនេះ គឺចំណុចចាប់ផ្តើម នៃបច្ចេកវិទ្យាដ៏ទំនើប សម្រាប់សោភ័ណ្ឌភាពភ្នំពេញ។ 

សម្រាប់រថយន្តបោសសំរាម និងលាងផ្លូវ នេះ គឺមានច្រើនជំនាន់ ម៉ូដែល និងទំហំ ប៉ុន្តែគោលបំណង និងអត្ថប្រយោជន៍របស់វា ហាក់មិនសូវប្រាសចាកពីគ្នា ប៉ុន្មាននោះទេ។

រថយន្ត រឺ ម៉ាសុីនបោសសំរាម និងលាងផ្លូវ (Street Sweeping Machines or Trucks) ត្រូវគេផលិតឡើង ដើម្បីជួយសម្រួលដល់ការងារខ្នាតមធ្យម ក្នុងការសម្អាតផ្លូវនានា ដើម្បីភាពងាយស្រួល រហ័ស និងបន្ថែមសោភ័ណភាព ដល់ទីសាធារណៈបន្ថែមទៀត។ រថយន្ត នេះដែរត្រូវបានគេបង្កើតឡើងដំបូងបង្អស់ ក្នុងសតវត្សទី១៩ ដែលមកទល់បច្ចុប្បន្ននេះ វាបានអភិវឌ្ឍន៍បន្ថែមមុខងារទៅដល់ ការបំពាក់បំពង់បូមសមត្ថភាពខ្ពស់ថែមទៀតផង។ ម៉ាសុីននេះមានសមត្ថភាពអាចបោសធូលី សម្រាមប្រភេទស្រាលៗ ដូចជាស្លឹកឈើ ថង់ និងសម្រាមប្រភេទធ្ងន់មធ្យម ដូចជាដបទឹកក្រូចជាដើមបានយ៉ាងល្អ។ ថ្វីត្បិតតែវាត្រូវបានផលិតឡើង មានច្រើនប្រភេទ ប៉ុន្តែគេឃើញថា វាមិនដែលចោលនូវ អំបោសសម្រាប់បោសសម្រាម ដែលភ្ជាប់មកជាមួយនោះទេ។ ជាពិសេសវារិតតែជួយសន្សំសំចៃ និងចំណេញពលកម្ម ដោយត្រូវការប្រើប្រាស់ អ្នកបើកបញ្ជាររថយន្ត រឺម៉ាសុីនត្រឹមតែមួយនាក់ និងជំនួយការម្នាក់ រឺ២នាក់ប៉ុណ្ណោះ(អាចគ្មាន)។

Street Sweeping Machines or Trucks បច្ចេកវិទ្យាទំនើប មិនត្រឹមតែអាចជួយបោសប្រមូលសម្រាម និង​លាងសម្អាតផ្លូវនោះទេ ប៉ុន្តែវាអាចជួយសម្អាតធូលីដីដែលនឹងរសាត់ក្នុងខ្យល់ ធ្វើឲ្យខ្យល់អាកាសអាប់អួលផងដែរ។ ចំពោះម៉ូដែលដែលមានភ្ជាប់ជាមួយនឹង ម៉ាសុីនបូម វាមានបំពង់បូម ដែលមានសមត្ថភាព អាចបូមយកសូម្បីតែដុំថ្មធំល្មមបានថែមទៀតផង។

រថយន្ត​បូមធូលី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម