នគរបាលចាប់ ចោរប្លន់រថយន្ត លុច្សសុីស ពីរនាក់ជាបងប្អូន និងគ្នា (UPDATE)
ភ្នំពេញ៖ ក្រុមចោរប្លន់រថយន្តពីរនាក់ ម្នាក់ជាសន្តិសុខក្រុមហ៊ុន ជីជីខេ ត្រូវបានកម្លាំនគរឃាត់បាន បន្ទាប់បើកការ ស្រាវជ្រាវអស់រយះពេល ជាច្រើនម៉ោងនោះ ក្រោយជនសង្ស័យធ្វើ សកម្មភាពរួចព្យាយាម រត់គេចខ្លួន។
ការឃាត់ខ្លួននេះធ្វើឡើង កាលពីម៉ោងជិត៧យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍ សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំងនាក់ ទី១ឈ្មោះ ហ៊ន វណ្ណាះ ភេទប្រុសអាយុ៣៥ឆ្នាំ មានមុខរបរជាសន្តិសុខស្នាក់ នៅក្រុមហ៊ុនជីជីខេ នីងទី២ឈ្មោះ ហ៊ន សំណាង ភេទប្រុសអាយុ៣០ឆ្នាំមានមុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ជាជនដៃដល់ប្រើកាំភ្លើងខ្លី ១ដើមម៉ាក k54 ចំណែកជនរងគ្រោះឈ្មោះ ឡាក់ សម្បត្តិអាយុ២០ រស់នៅភូមិចំការឪឡឹកសង្កាត់ កាកាប សែនជ័យ ។ រថយន្តរបស់ជនរងគ្រោះម៉ាកលុច្យសុីសពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2S-9925។
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
គួរបញ្ជាក់ថា ដំណើររឿង ឈានដល់ករណីប្លន់រថយន្តនៅព្រឹកថ្ងៃទី១៦ ឧសភានេះ គឺដំបូងឡើយម្ចាស់រថយន្តពិតប្រាកដឈ្មោះ ឡាក់ ស៊ីដារិទ្ឋ អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ ឡាក់ សម្បត្តិ អាយុ២៦ឆ្នាំ មុខរបរលក់ដូរទាំងពីរនាក់មានទីលំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ បានប្រកាសលក់រថយន្តតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ម៉ាក Luxus 470 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S 9925 ក្នុងតម្លៃជាង២ម៉ឺនដុល្លារ ។
ក្រោយប្រកាសលក់បាន២-៣ថ្ងៃ ជនសង្ស័យក៍បានទាក់ទងទូរស័ព្ទតថ្លៃរថយន្តជាមួយឈ្មោះ ឡាក់ ស៊ីដារិទ្ឋ និងបានណាត់ជួបគ្នានៅម្តុំជម្ពូវ័ន នៅព្រឹកថ្ងៃចន្ទនេះ។
ក្រោយជួបគ្នាជនសង្ស័យ ដែលមានគ្នាតែម្នាក់ឯងបាន សុំរថយន្តបើកសាក ប៉ុន្តែ ឡាក់ ស៊ីដារិទ្ឋ មិនបានឡើងរថយន្តទៅជាមួយទេដោយឲ្យប្អូនឈ្មោះ ឡាក់ សម្បត្តិ បើកដឹកជនសង្ស័យ តាមផ្លូវចូលទំនប់កប់រហូតដល់ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ពេលនោះជនសង្ស័យ បាននិយាយទៅកាន់ឈ្មោះ ឡាក់ សម្បត្តិ ឲ្យបើកឆ្ពោះទៅខេត្តកំពង់ស្ពឺ តែម្តងទៅដោយសារតែមកដល់ទីនេះហើយនោះ ប៉ុន្តែត្រូវបានជនរងគ្រោះ(ឡាក់ សម្បត្តិ)ប្រាប់ថា «ទៅកំពង់ស្ពឺឆ្ងាយណាស់» ឮដូច្នោះជនសង្ស័យក៍និយាយថា «បើអីចឹងបើកត្រឡប់ក្រោយក៍បាន ប៉ុន្តែខ្ញុំ (ជនសង្ស័យ) ជាអ្នកបើកសាកម្តង» ពេលនោះជនរងគ្រោះយល់ព្រម ស្រាប់តែជនសង្ស័យដកកំភ្លើងខ្លី (មិនស្គាល់ម៉ាក) ភ្ជង់ជនរងគ្រោះឲ្យចុះ និងបញ្ជាឲ្យបិទទ្វាររថយន្ត ហើយក៍បើករថយន្តយកទៅចតទុកនៅក្នុងរោងរបស់ក្រុមហ៊ុន GGK ខាងលើ ។
ក្រោយមកជនរងគ្រោះបានទាក់ទងទៅបងជាម្ចាស់រថយន្ត (ឡាក់ ស៊ីដារិទ្ឋ) ដោយប្រាប់ថា រថយន្តត្រូវគេប្លន់ជិះយកទៅបាត់នោះ ឈ្មោះឡាក់ ស៊ីដារិទ្ឋ ក៍បានទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន ហើយប៉ូលិសដែលកំពុងត្រៀមកម្លាំងទប់ស្កាត់កាក់ក្រុមធ្វើយុទ្ឋនាការ«ថ្ងៃច័ន្ទអាវព៌ណខ្មៅ»តាមដងផ្លូវ បានឃើញរថយន្តដូចភិនភាគរៀបរាប់តាមបណ្តឹងផ្ទាល់មាត់ ក៍បានឡោមព័ទ្ឋទីតាំងក្រុមហ៊ុន GGK តែម្តង ។
ដោយឡែកសេចក្តីរាយការណ៍នៅមុននេះបន្តិចបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានហៅសន្តិសុខមួយចំនួន របស់ក្រុមហ៊ុន GGK សាកសួរនោះរួចមក នៅវេលាម៉ោងជិត២រសៀលថ្ងៃទី១៦ ឧសភាដដែលនេះ សមត្ថកិច្ចបានបង្វែរគោលដៅ ចូលមករាជធានីភ្នំពេញ និង ទុកមួយចំនួនទៀតឡោមព័ទ្ឋនៅទីតាំងក្រុមហ៊ុន ៕
រថយន្ដម៉ាក Luxus 470 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S 9925
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!