ពេជ្រ ខេនឌី ឡើង​វិឡា​ថ្មី​តម្លៃ​២២​ម៉ឺន​ដុល្លារ!

 
 

តារា​ចម្រៀង​ច្រៀង​ឱ្យ​ផលិតកម្ម​ក្រៅ​ស្រុក​កញ្ញា ពេជ្រ ខេនឌី សម្ពោធ​វិឡា​ថ្មី​យប់​តម្លៃ​២២​ម៉ឺន​ដុល្លារ ដែល​ស្ថិត​ក្នុង​បុរី 999 ក្រោយ​ផ្សារ​ ហេង​លី។

វត្តមាន​សិល្បករ សិល្បការិនី​ រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​អញ្ជើញ​ចូល​រួម​បាន​ធ្វើ​កញ្ញា ពេជ្រ ខេនឌី ក៏​ដូច​ជា​ក្រុម​គ្រួសារ​ញញឹម​បិទ​បាត់​មិន​ជិត។

ថ្លែង​ក្នុង​ពិធី​ឡើង​វិឡា​ថ្មី​យប់​មិញ​តារា​ចម្រៀង​វ័យ​២៩​ឆ្នាំ​ខាង​លើ​លើក​ឡើង​ថា​ វិឡា​ថ្មី​នេះ​កញ្ញា​រួម​នឹង​ក្រុម​គ្រួសារ​ទើប​បង់​រំលោះ​ដាច់​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ និង​ត្រូវ​ដាក់​សម្ពោធ​នា​ពេល​នេះ។

នៅ​ពេល​ចោទ​សួរ​ថា​កញ្ញា ពេជ្រ ខេនឌី បាន​ប្រាក់​មក​ពី​ណា​ដើម្បី​ទិញ​វិឡា​ថ្មី​សន្លាង​ដូច្នេះ ខណៈ​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ហាក់​មិន​​សូវ​​មាន​ភាព​លេចធ្លោ​ដូច​តារា​មួយ​ចំនួន។ តារា​ចម្រៀង​ទើប​ឈាន​ចាប់​អាជីព​សិល្បៈ​ជាង​៤​ឆ្នាំ​រូប​នេះ​និយាយ​ថា៖”លុយ​ខ្ញុំ​ទិញ​វិឡា​នេះ​មិន​មែន​បាន​មក​ពី​សិល្បៈ​ទេ ខ្ញុំ​​រក​បាន​ពី​របរ​លក់​ឡាន ដូច​បង​ឃើញ​ស្រាប់​ហើយ​ភ្ញៀវ​អញ្ជើញ​មក​ភាគ​ច្រើន​សុទ្ធតែ​អ្នក​រក​ស៊ី​ខាង​លក់​ឡាន​ទាំង​អស់ ហើយ​លុយ​មួយ​ផ្នែក​ទៀត​បាន​ពី​ម៉ាក់​របស់​ខ្ញុំ​លក់​ផ្ទះ​មួយ​កន្លែង​នៅ​ភ្នំពេញ”។


វិឡា​របស់​កញ្ញា ពេជ្រ ខេនឌី សម្ពោធ​យប់​មិញ

តារា​ចម្រៀង​មាន​ប្រភព​នៅ​ភ្នំពេញ​រូប​នេះ​បន្ត​ថា​ក្រោយ​សម្ពោធ​វិឡា​ថ្មី​រួចរាល់​ហើយ អាជីព​ជា​អ្នក​សិល្បៈ​របស់​នាង​នៅ​តែ​បន្ត​ដដែល​មិន​មាន​គម្រោង​បោះបង់​ឡើយ។ មិន​មាន​គម្រោង​បោះបង់​ដោយសារ​តែ​កញ្ញា​អះអាង​ជា​ការ​ស្រលាញ់​ និង​ចូល​ចិត្ត​តាំង​ពី​តូច​មក។

កញ្ញា ពេជ្រ ខេនឌី ទើប​បោះ​ជំហាន​ប្រឡូក​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​២០១១​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​កញ្ញា​មាន​ឱកាស​បង្ហាញ​វត្តមាន​ជា​ញឹកញាប់​ក្នុង​ផលិតកម្ម​ក្រៅ​ស្រុក​នានា។ ក្រៅ​តែ​ពី​អាជីព​ជា​អ្នក​ចម្រៀង​ជា​មួយ​ផលិតកម្ម​ក្រៅ​ស្រុក កញ្ញា​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង​ដែរ៕ ប្រភព Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម