Updaet៖ លោក បែន រ័ត្ន ថា ឆេះព្រៃ នៅកោះប្រាក់ អាចបណ្តាលមកពីក្មេងៗ ដុតយកសត្វ
កំពង់ចាម៖ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅយប់ថ្ងៃទី១៥ ខែឧសភា នេះថា ហេតុការណ៍ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ នៅកោះប្រាក់ ស្រុកកំពង់សៀម នៅយប់ថ្ងៃទី១៥ ខែឧសភានេះ គឺបណ្តាលមកក្មេងៗដុតភ្លើងយកសត្វកាលពីថ្ងៃ។
លោក បែន រ័ត្ន បានបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះព្រៃនេះ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ហើយកើតឡើង តាំងពីពេលថ្ងៃមកម្ល៉េះ រហូតមកទល់ពេលកម្លាំងពន្លត់បានចេញទៅអន្តរាគមន៍ ហើយគ្រប់គ្រងមិនឲ្យភ្លើងឆេះព្រៃនេះ រាលដាលដល់ភូមិ ជាដាច់ខាត។
លោក បញ្ជាក់បន្តថា "វានៅមិនឆ្ងាយប៉ុន្មានទេ ពីភូមិនោះទេ វាគ្មានព្រៃអីឯណាទេ គឺព្រៃចំការគេ គុម្ពឫស្សីក្បែរៗផ្ទះ ហើយក្មេងវាដុតយក សត្វ អណ្តើក ពស់អីនឹងពីថ្ងៃ"។
លោកស្នងការខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីទៅជួយបាញ់ពន្លត់ ក្នុងនោះ ក្នុងមួយរថយន្តប្រើប្រាស់អស់ប្រមាណ៥ជើង សរុបទៅប្រហែល១០ជើង ក្នុងប្រតិបត្តិការបាញ់ពន្លត់ភ្លើងឆេះព្រៃនេះ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកនៅបរទេសឯណោះវិញ ទិដ្ឋភាពជាក់ស្តែងមួយ ថតជាប់បាន នៅពេលអ្នកទេសចរ ត្រូវបង្ខំចិត្តលោតចូលទឹក ទាំងត្រដាបត្រដួស និងស្លន់ស្លោ ដោយសារតែកប៉ាល់កម្សាន្ត ដែលពួកគេជិះ ស្រាប់តែត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
នាវាកម្សាន្តដឹកអ្នកទេសចរ ធុនធំមួយ ត្រូវគេស្គាល់ឈ្មោះថា Aphrodite Cruise Ship ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលចតនៅផែសមុទ្រក្នុងតំបន់កើតហេតុខាងលើ។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នាវាកម្សាន្តមួយនេះ មានដឹកអ្នកដំណើរទេសចរ មិនក្រោម៤០នាក់ឡើយ ដោយក្នុងនោះភាគច្រើន គឺអ្នកទេសចរមកពី តៃវ៉ាន់, បារាំង, ស្វីស, អង់គ្លេស, ញូវហ្សេឡែន, កូរ៉េ និងឥណ្ឌា ហើយក៏ជាសំណាងល្អផងដែរ ដោយគ្មានអ្នកណា រងគ្រោះថ្នាក់ដល់ជីវិត ពោលគឺគ្រាន់តែមានអ្នករបួសស្រាល ៤នាក់ប៉ុណ្ណោះ។
របាយការណ៍ដែលបានមកពី កាសែតវៀតណាម VN Express បានរាយការណ៍មកថា ក្រោយកើតហេតុមិនយូរប៉ុន្មាន ពោលគឺ៩នាទីក្រោយមក នាវាកម្សាន្ត Aphrodite Cruise Ship ត្រូវបានលិចចូលក្នុងសមុទ្របាត់តែម្តង។
លោក Vu Van Duong នាយរងប៉ូលិសប្រចាំតំបន់ Quang Ninh បាននិយាយថា “មូលហេតុដែលនាំឲ្យ មានអគ្គីភ័យឆេះនាវាកម្សាន្តនេះ គឺអាចបណ្តាលមកពី ភ្លើងដែលបង្កឡើង នៅក្នុងផ្ទះបាយ ឬក៏មានអ្នកបោះចោលកន្ទុយបារី ដោយធ្វេសប្រហែស តែយ៉ាងណាមិញ ការស៊ើបអង្កេត ជុំវិញករណីនេះ កំពុងតែធ្វើឡើងហើយ ដើម្បីស្វែងរកមូលហេតុ ពិតប្រាកដ”។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលជាម្ចាស់នាវាបង្កអគ្គីភ័យខាងលើ បានធ្វើការប្រកាសសងជម្ងឺចិត្ត និងថ្លៃព្យាបាល ដល់អ្នកដំណើរដែលបាន ជួបហេតុការណ៍អាក្រក់នោះផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!