ភ្ញៀវទេសចរណ៍ សម្រុកទៅកម្សាន្តតាមកោះ នាឱកាសបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានកាផ្សព្វផ្សាយ តាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ហ្វេសប៊ុក អំពីសក្ដានុពលវិស័យទេសចរណ៏ លើកោះរ៉ុង រហូតដល់មានភ្ញៀវទេសចរណ៏ជាច្រើនបានដាក់ប្រសិទ្ធនាមថា ជាកោះឋានសួគ៌ធម្មជាតិ ។
ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១៦នេះ ភ្ញៀវទេសចរណ៏ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗបានសម្រុក ទៅកម្សាន្តនៅលើកោះ ដែលតួលេខនេះពុំធ្លាប់មានពីមុនមក។
លោក វរៈសេនីយ៍ត្រី ឃឹម សុផល មន្ត្រីនគរបាលចរាចរជើងទឹក បានគូសបញ្ចាក់ថាសម្រាប់ឱកាសបុណ្យចម្រើនព្រះ ជន្មព្រះមហាក្សត្ររយៈពេល០៣ថ្ងៃ ភ្ញៀវទេសចរណ៏ដែលបានមកកម្សាន្តតាមកោះក្នុងដែនដីខេត្តព្រះសីហនុ គឺមានសុវត្ថិភាពល្អប្រសើរណាស់ បើទោះបីជាភ្ញៀវជាង២៦០០នាក់ក្នុងមួយថ្ងៃៗ បានសម្រុកទៅកំសាន្តនៅតាមកោះយ៉ាងណាក្តី ។
កត្តាទាំងនេះក៏ដោយសារមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្ត ក្នុងការបង្កើនកិច្ចការពារសន្តិសុខជូនភ្ញៀវជាតិ និងអន្តរជាតិ។
លោក នូ សុផល ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងឱកាសបុណ្យ ចម្រើនព្រះជន្មព្រះមហាក្សត្រ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៦ ភ្ញៀវសរុប ៩៦,២០៦ នាក់ កើនឡើង ១៣.២៣% ភ្ញៀវជាតិ ៩២,១៣១នាក់ កើនឡើង ១៣.៣៩% ភ្ញៀវអន្តរជាតិ ៤,០៧៥ នាក់ កើនឡើង ៩.៨០%។ សណ្ឋាគារមាន៧១ មាន៣,២៨៩ បន្ទប់ និងផ្ទះសំណាក់មានចំនួន២៦៩ មាន៣,៦៧៣បន្ទប់ ។
ចំពោះកត្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានកំណើនពីមួយថ្ងៃទីមួយថ្ងៃក៏ដោយសារខេត្តព្រះសីហនុ មានសន្តិសុខ សុវត្ថិភាពល្អ គួបផ្សុំជាមួយសម្រស់ធម្មជាតិ ដ៏សម្បូរបែប ច្រើនកន្លែង ទាំងនៅដីគោគ និង ដែនកោះ ។
ពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាព រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចម្រើនព្រះ ជន្មព្រះមហាក្សត្រនេះផងដែរ លោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលសណ្តាប់ធ្នាប់ បានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុពុំមានអ្វីកើតឡើង នោះទេ។
ដោយឡែកទាក់ទិនទៅ នឹងតម្លៃ ម្ហូបអាហារឆ្នាំនេះ ហាក់មានការឡើងថ្លៃខ្ពស់ គ្រាដែលតម្លៃផ្ទះសំណាក់ មានការឡើងថ្លៃកប់ពពក ពី១៥ដុល្លា ឡើងរហូត៤០ដុល្លាក្នុងមួយបន្ទប់។ រីឯតម្លៃតុអង្គុយក្នុង១តុមានតម្លៃរហូត៣០ដុល្លាទៅ៤០ដុល្លា នេះបើយោងតាមការអះអាងពីភ្ញៀវទេសចណ៍ ជាច្រើនដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!