នៅក្មេងល្ហក់ ល្មោភកាមដល់ម្លឹង
ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបៃលិនចាប់ខ្លួនកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានលួងលោមចាប់រំលោភកុមារី២នាក់រហូតបានសម្រេច ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ កាន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា ការចាប់ឃាត់ខ្លួនយុវជនល្មោភកាមខាងលើនេះយោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧៨ព ចុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ របស់លោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្នុងករណីរំលោភសេពសន្ថវៈលើអនីតិជនចំនួន២នាក់ ដោយម្នាក់ឈ្មោះ ក.ក.គ អាយុ៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ.ស.ស អាយុ៦ឆ្នាំ ដែលកុមារីរងគ្រោះទាំង២នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាជាមួយជនសង្ស័យខាងលើដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ មតិជាច្រើនបាននិយាយថា មណ្ឌលកុមារកំព្រាដែលមានក្មេងប្រុសស្រីច្រើននាក់ដូច្នេះមេដោះក៏ដូចជាអ្នកគ្រប់គ្រងមណ្ឌលត្រូវតែពិនិត្យនិងតាមដានក្មេងប្រុសស្រីឱ្យបានដិតដល់ និងដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងមានបញ្ហាកើតឡើងក្នុងមណ្ឌលរបស់ខ្លួន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចម្ការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល យុវជនម្នាក់បានចាប់ខ្ទប់មាត់ក្មេងស្រីអាយុ ១១ឆ្នាំរហូតដល់សន្លប់ បន្ទាប់មកបានធ្វើ សកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេច ព្រមទាំងគំរាមមិនឲ្យប្រាប់គេដោយឲ្យ លុយ៥ពាន់រៀលដើម្បីបំបិតមាត់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបានបានឃាត់ខ្លួនឈ្មោះ ឡេង ជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។ ចំណែកក្មេងស្រីរងគ្រោះជា សិស្សសាលាទើបតែមានអាយុ ១១ឆ្នាំប៉ុណ្ណោះ ។
មន្ត្រីដដែលបានឱ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ឧសភា ក្មេងស្រីរងគ្រោះបាន ដើរចូលចម្ការល្មុត របស់ឈ្មោះ ម៉ាប់ ដើម្បីរកបេះផ្លែល្មុតហូប ពេលនោះឈ្មោះ ឡេង ជា បានដើរមកពីទិសខាងកើតសំដៅ ចូលមកចម្ការល្មុតខាងលើដែរ ពេលមកដល់ឈ្មោះ ឡេង ជា បានស្ទុះមកចាប់ខ្ទប់មាត់និងច្រមុះនាងបណ្តាលឲ្យថប់ដង្ហើមរហូតសន្លប់តែម្តង ។
លុះពេលក្មេងស្រីរងគ្រោះដឹងខ្លួន ឡើងវិញឃើញខោខ្លីស្រាតចេញផុតពី ខ្លួនទើបដឹងថាត្រូវជនសង្ស័យរំលោភ ពេលជាមួយគ្នានោះជនសង្ស័យបានគំរាម មិនអោយជនរងគ្រោះនិយាយប្រាប់អ្នកណាឡើយ ព្រមទាំងឲ្យលុយ៥ពាន់រៀល ហើយក៏បានដើរត្រឡប់មក ផ្ទះវិញរៀងៗខ្លួន ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ក្រោយពេលសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ត្រើយស្លាទទួលបានព័ត៌មាន ពីម្តាយក្មេងស្រីរងគ្រោះ កម្លាំប៉ុស្តិ៍រដ្ឋបាលក៏បានហៅជនសង្ស័យមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ: ក្មេងស្រីរងគ្រោះក្នុងចំការល្មុតរបស់ឈ្មោះ ម៉ាប់ រួចបានឲ្យលុយ៥ពាន់រៀលពិតប្រាកដមែន ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!