ជនសង្ស័យ៣២នាក់ និងថ្នាំញៀន ៣២៨កញ្ចប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ ក្រោយព្រឹត្តការណ៍ប៉ះទង្គិចជាមួយមេក្លោងជួញដូរគ្រឿងញៀន បណ្តាលឲ្យពលីមន្ត្រីអាវុធហត្ថម្នាក់ គេសង្កេតឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញហាក់ដូចជា កំពុងបង្កើនសកម្មភាពបង្ក្រាបគ្រឿងញៀនកាន់តែក្តៅឡើងៗ ជាក់ស្តែង នៅរសៀលថ្ងៃទី១៥-០៥-២០១៦សប្តាហ៍នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនគ្រឿងញៀនចំនួន៣២៨កញ្ចប់ និងជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣២នាក់ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវបង្ក្រាបផ្ទួនៗគ្នាជាច្រើនកន្លែង ដែលក្នុងនោះមានដូចជា៖
១៖ អាវុធហត្ថខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២០នាក់ រួមជាមួយថ្នាំញៀនចំនួន១៧៧កញ្ចប់ នៅចំណុចផ្លូវរទេះភ្លើង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងនៅផ្ទះសំណាក់អូយែស (O’yes) ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយដកហូតបានដែកអក្សរ T សម្រាប់លួចកាច់ កម៉ូតូនិងកាំបិតធ្មេញរណាមួយឈុត ដែលជនសង្ស័យបានសារភាពថា ធ្លាប់លួចកាច់ កម៉ូតូបាន០១គ្រឿង ម៉ាកសេ១០០កូរ៉េ នៅមុខបារចតុមុខ។
២៖ អាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ នៅចំណុចបន្ទប់ជួល លេខ១៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងដកហូតថ្នាំញៀនបាន ១៣៤កញ្ចប់។
៣៖ អាវុធហត្ថខណ្ឌដង្កោ, ខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ដកហូតថ្នាំញៀនបាន ១៧កញ្ចប់ នៅចំណុចបន្ទប់ជួល ភូមិឫស្សី និង បន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅចំណុចស្ថានីយ៍បូមទឹក ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ មានបុរសជាជាងជួសជុលម៉ូតូម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយ កម្លាំងប៉ុស្តិ៍ព្រែកប្រា ដោយមានការអនុញ្ញាតិ ពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ព័ន្ឋករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ ៣៧៦ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ។ លោកអធិការរង ម៉ៅ សឿត បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ង៉ែត សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៣៧៦ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ លោកអធិការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែងនេះ កម្លាំងលោកបានដកហូតនូវក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន) ០១កញ្ចប់ថង់តូច ។ បន្ទាប់មកលោកព្រះរាជអាជ្ញារង បានអនុញ្ញាតិអោយបង្កើតក្រុមប្រតិបត្តិការចំរុះ ចុះឆែកឆេរ ក្នុងផ្ទះជនសង្ស័យខាងលើ បានរកឃើញ វត្ថុតាងមួយចំនួនទៀតមាន ក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន) ០៩កញ្ចប់ថង់តូច និង០១កញ្ចប់ធំល្មមទុយោជរ័កែច្នៃសំរាប់ចូកថ្នាំញៀន០១កំណាត់ ។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ឃត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បី ចាត់ការតាមនីតិវិធី៕
ធ្វើជាងជួសជុលម៉ូតូផង ឆ្លៀតរកសុីថ្នាំញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!