អស្ចារ្យ! ក្មេងស្រីកើតមកគ្មានដៃ ឈ្នះរង្វាន់ផ្នែកសរសេរអក្សរដោយដៃ (មានវីដេអូ)
អាមេរិក៖ នេះជារឿងដ៏អស្ចារ្យ ដែលក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ កើតមកគ្មានដៃ ដែលនាងបានប្រលងជាប់ ផ្នែកសរសេរអក្សរដោយដៃ ដោយនាងប្រើក.ដៃទាំង២ ទប់ខ្មៅដៃ និងនាងក្រាបទៅលើតុ ទៅតាមទម្រង់ខ្លួនរបស់នាង ដើម្បីងាយស្រួលសរសេរ។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីខាងលើមានឈ្មោះថា Anaya Ellick ជាអ្នករស់នៅរដ្ឋ Virginia និងជាសិស្សថ្នាក់ទី១។ នៅក្នុងនោះបានឲ្យដឹងថា នាងអាចប្រើប្រាស់ដៃតភ្ជាប់បន្ថែមពីក.ដៃរបស់នាង តែនាងមិនយល់ព្រម និងសុខចិត្ដជ្រើសរើសការអនុវត្ដន៍ ដោយប្រើក.ដៃនាងផ្ទាល់តែម្ដង ហើយអ្វីដែលជាដំណឹងដ៏ល្អនោះ គឺក្នុងឆ្នាំនេះ នាងបានឈ្នះរង្វាន់ Nicholas Maxim Special Award សរសេរអក្សរស្អាត ក្នុងផ្នែកសរសេរអក្សរដោយដៃ។ នេះបើតាមសម្ដី ឪពុកម្ដាយរបស់ក្មេងស្រីនេះបានឲ្យដឹងថា ពួកគាត់មានភាពតក់ស្លុត និងបារម្ភជាខ្លាំង នៅពេលដែលពួកគាត់ប្រទះឃើញថា កូនរបស់ខ្លួនកើតមកគ្មានដៃ ប៉ុន្ដែទោះជាយ៉ាងណា Anaya អាចបញ្ជាក់ថាជា ខ្លួនជាមនុស្សដ៏មានតម្លៃម្នាក់ ដែលនាងអាចរៀនចងខ្សែស្បែកជើង, ស្លៀកសំលៀកបំពាក់ខ្លួនឯង និងព្យាយាមធ្វើរឿងជាច្រើន ដោយខ្លួននាងផ្ទាល់ មុននឹងសុំជំនួយ។
លោកស្រី Tracy Cox ដែលជានាយិកាសាលា Greenbrier Christian Academy របស់នាង បានប្រាប់ឲ្យដឹងថា មានរឿងតិចណាស់ដែលនាងមិនចេះធ្វើ នាងជាមនុស្សគិតគូរ នាងឯករាជ្យ និងជាមនុស្សឧស្សាហ៍។ សម្រាប់ការចូលរួមប្រកួតនេះ គឺលោកស្រី ជាអ្នកជម្រុញឲ្យនាងចូលរួម ដែលនេះជាកម្មវិធីប្រលងប្រកួតថ្នាក់ជាតិ សរសេរអក្សរដោយដៃ ដែលមានការឧបត្ថម្ភដោយ Zaner-Bloser ដើម្បីផ្សព្វផ្សាយអក្សរសរសេរដោយដៃ។ មួយវិញទៀត ការប្រកួតនេះមានសិស្សចូលរួម ៥០នាក់ ដែលពួកគេជាមនុស្ស ពិការផ្នែកណាមួយ ដូចជា រាងកាយ, បញ្ញា ឬផ្នែកមិនធំលូតលាស់ជាដើម ដែលនាងបានឈ្នះលេខ១ ហើយទទួលបានប្រាក់ ១,០០០ ដុល្លារ និងមានការគោរពពីមនុស្សរាប់លាននាក់នៅ ជុំវិញពិភពលោក។
នេះបើតាមសម្ដីអ្នកគ្រប់គ្រងក្នុងការប្រកួតនេះ លោក Kathleen Wright បានឲ្យដឹងថា ពួកយើងបានមើលអក្សរដែលនាងសរសេរដោយដៃ ហើយពួកយើងពិតជាភាំងជាខ្លាំង នូវអក្សរដែលនាងសរសេរបានយ៉ាងល្អនោះ ដែលទោះជាអក្សរទាំងនេះមើលទៅធម្មតា បើប្រៀបផ្ទឹមនឹងមនុស្សដែលមានដៃ។
យ៉ាងណាមិញ ឪពុកម្ដាយនាងពិតជាមានមោទនភាពជាខ្លាំង តែសម្រាប់នាងវិញ វាគ្រាន់តែជាចំនុច ចាប់ផ្ដើមតែប៉ុណ្ណោះ។ ឪពុករបស់នាងបាននិយាយថា នាងមានបំណងចង់លេងបាល់, ហាត់ការ៉ាត់តេ និងអត្តពលកម្មជាដើម។ មួយវិញទៀត ការឈ្នះរង្វាន់សរសេរអក្សរដោយដៃនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា នាងអាចធ្វើអ្វីគ្រប់បែបយ៉ាង៕
រូបភាពក្មេងស្រី Anaya Ellick
អក្សរដែលនាងសរសេរដោយប្រើក.ដៃ អោបខ្មៅដៃ និងឈ្នះរង្វាន់ Nicholas Maxim Special Award
រូបភាពនាង និងម្ដាយ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!