ឆក់គេថាវានឹងគ្រាន់ បែរអីគេទាន់ វាគ្រាន់បើដែរ…!
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ១៥០ ជិតភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជន រងគ្រោះឈ្មោះ សៀក ដុល្លា មុខរបរនិស្សិតស្នក់នៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
មុនពេលកើតហេតុ ជនរងគ្រោះទើបតែត្រឡប់មកពីជប់លៀងវិញ នៅភោជនីយដ្ឋាន ហេង មែន ម្ដុំផ្សារដេប៉ូ ហើយបានត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវ១៥០ ។
លុះពេលជិតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AF-9636 បានធ្វើសកម្មភាពឆក់កាបូប បានសម្រេចធ្វើឲ្យនារីរងគ្រោះដួល ភ្លាមៗនោះជនសង្ស័យទាំងពីរធ្វើការរត់គេចខ្លួន តែត្រូវអ្នករត់ម៉ូតូឌុប នៅក្បែរភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ហក់ធាក់បណ្ដាលឲ្យដួល រីឯប្រជាពលរដ្ឋនៅក្បែរៗនោះបានមកស្វាគមន៍បន្តិចម្នាក់ៗ ឡើងទ្រមខ្លួន រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ជនសង្ស័យទី១ឈ្មោះ ស៊ឹម សំណាង អាយុ១៧ឆ្នាំ ជាអ្នករត់តុនៅក្លឹប ប្លូឡាញ ស្នាក់នៅភូមិទួលអំពិល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចំណែកឯម្នាក់ទៀតឈ្មោះ ប៊ុត បានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចំណែកឯជនរងគ្រោះក៏ត្រូវនករបាលអធិការដ្ឋាន ខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនសង្ស័យឆក់កាបូប ពីនារីម្នាក់បានសំរេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ រាប់សិបនាក់ ចាប់បានវាយស្ទើរស្លាប់។
ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា នៅម៉ោងកើតហេតុខាងលើ គឺមាននារីម្នាក់ជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង តាមណ្តោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់មុខ មន្ទីរពេទ្យអង្គរធំ ក៏មានជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង មកតាមក្រោយ ស្រាប់តែជិះមកក្បែរនាង ជនសង្ស័យទាំង២រូបនោះ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយបានតែម្តង បន្ទាប់ពីឆក់បានហើយ នារីរងគ្រោះស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យទាំង២នាក់នោះ រហូតមកដល់ ក្រោយមន្ទីរពេទ្យលោកសង្ឃ ដោយជនសង្ស័យ ជាអ្នកឌុបមានការភិតភ័យ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃ របស់នារីរងគ្រោះផងដែរ រួចជិះគេចខ្លួនបាត់។
ដោយឡែក ជនសង្ស័យដែលធ្លាក់នោះត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់ តែសំណាងល្អត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក មកទាន់កុំអីជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។
បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក យកចេញពីកន្លែងកើតហេតុ ទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីបញ្ជៀសកុំអោយ ប្រជាពលរដ្ឋវាយ តទៅទៀត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!