សៀ សក្ដិរុណា ចាយ ១ម៉ឺនដុល្លារ ធ្វើខួបអាពាហ៍ពិពាហ៍ឲ្យអ្នកមានគុណ
តារាសម្ដែងវ័យក្មេងកញ្ញា សៀ សក្ដិរុណា នាយប់មិញនេះ បានចាយប្រាក់អស់ទៅ១ម៉ឺនដុល្លារ ដើម្បីធ្វើខួបអាពាហ៍ពិពាហ៍លើកដំបូងឲ្យអ្នកមានគុណ ក្រោយពីបានចាប់ដៃគ្នាអស់ពេលប្រមាណជាង ២០ឆ្នាំមកនេះ។
កញ្ញា សៀ សក្ដិរុណា បានឲ្យដឹងថា ពិធីនេះបានចំណាយលើសពីថវិកាកញ្ញាគ្រោងពីដំបូង។ “ដំបូងគិតថាត្រឹមតែ ៧០០០ដុល្លារ អីទេបង ប៉ុន្តែជាក់ស្ដែងដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ក្នុងនោះគ្រាន់តែថ្លៃតុបតែងផ្កាស្រស់ ចំណាយអស់ជាង ២០០០ដុល្លារទៅហើយ!”។
អ្នកមានគុណរបស់កញ្ញា សៀ សក្ដិរុណា ម្ដាយឈ្មោះសាញ់ ចិន្ដា ឯលោក ឪពុក ឈ្មោះ ផាន់ សឿន។ អ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៩៣ នៅភូមិអណ្ដូងទឹក ស្រុកបទមសាគរ ខេត្តកោះកុង បានផ្លាស់ប្តូរទីលំនៅមកនៅក្នុងភូមិសាស្ត្រខាងលើក្នុងឆ្នាំ ១៩៩៩។ ពិធីយប់មិញនេះ គឺខួប ២២ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ពួកលោកទាំងពីរ។
តារាសម្ដែងសម្បុរស្រអែម សក្ដិរុណា ប្រាប់ថា អ្វីដែលនាងបានធ្វើគឺដើម្បីសងគុណមួយផ្នែកដល់អ្នកមានគុណដែលបានបីបាច់ខ្លួនអស់កាលជិត២០ឆ្នាំមកនេះ។ “ក្រៅពីនេះ ខ្ញុំក៏ចង់សុំទោសពូកគាត់នូវរឿងខ្លះដែលខ្ញុំបានធ្វើខុសលើសលស់កន្លងមក…ហើយខ្ញុំនឹងមើលថែពួកគាត់ដោយដៃរបស់ខ្ញុំទាំងពីរ”។ សក្តិរុណា ពោលនៅលើឆាក។
ឯអ្នកស្រី សាញ់ ចិន្តា ឯណេះវិញ បានប្រាប់នៅខាងក្រោមឆាកថា អ្នកស្រីត្រេកអរមែន នូវអ្វីដែលអ្នកកូនស្រីបានធ្វើឲ្យ។ អ្នកស្រីថា មានតែជូនពរឲ្យកូនស្រីឲ្យជួបប្រទះតែសេចក្ដីសុខ និងការងារសិល្បៈរីកចម្រើនប៉ុណ្ណោះ។
គេឃើញមានតារាចម្រៀង តារាសម្ដែង និងអ្នកដឹកនាំរឿងមួយចំនួនបានចូលរួម។ ក្រៅពីនេះ ភ្ញៀវកិត្តិយសក៏មានច្រើនដែរ ហួសពីការរំពឹងទុក។ កញ្ញា សៀ សក្ដិរុណា ប្រាប់ថា ចំនួនភ្ញៀវដែលនាងបានអញ្ជើញមកស្ទើរគ្មានបាត់មុខនរណាម្នាក់ ខណៈតុសម្រាប់ទទួលភ្ញៀវកិត្តិយសក៏គ្មានមួយណាទំនេរកៅអីចោលឡើយ។
សៀ សក្ដិរុណា និងអ្នកមានគុណទាំងពីរ
សៀ សក្ដិរុណា ជាអតីតជយលាភីលេខ៣ក្នុងកម្មវិធី Freshie ដែលរៀបចំដោយទូរទស្សន៍ក្នុងស្រុកមួយកាលពីឆ្នាំ ២០១១។ បន្ទាប់ពីហក់ចូលសិល្បៈប្រមាណ១ឆ្នាំ កញ្ញា បានសម្ដែងក្នុងរឿងដូចជា “ក្អែកចំពុះហង្ស” “មាសសុទ្ធ” និង “កំណប់បះសក់” ទាំង៣រឿងនេះ គឺកញ្ញាជាតួឯកស្រី។ ភាពយន្តស្នាដៃចុងក្រោយរបស់ សក្ដិរុណា គឺរឿង “កូនខ្ញុំចម្លែក” ដែលកំពុងដំណើរការថត ហើយកញ្ញាគឺជាតួសំខាន់មួយ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!