ជីជី ក្លាយជា​អ្នកសង្គ្រោះ​បេះដូង វីជេ រតនា ?

 
 

ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាន លេចឮជាបន្តបន្ទាប់ថា អតីតគូស្នេហ៍របស់ វីជេ រតនា គឺកញ្ញា សន នាងផល្លីកា បានទៅលួចលាក់បង្កាត់ភ្លើងស្នេហ៍ ជាមួយកូនប្រុសអ្នកមានទ្រព្យរួចមក គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ លោក រតនា ហាក់មានចេតនាសម្ញែងរូបភាពស្និទ្ធស្នាល ជាមួយនារីរូបស្រស់ជាច្រើននាក់ ក្នុងនោះគេឃើញលោកហាក់ ដូចជាមានភាពជិតដិត ប្លែក ជាមួយពិធីការិនី ជីជី ធ្វើឲ្យទស្សនិកជនមួយចំនួនគិតថា ពិធីការិនីរូបនេះ អាចនឹងចូលខ្លួនមកព្យាបាលរបួសបេះដូង របស់លោក ក៏មិនដឹង ។

ចាប់តាំងពី វីជេ រតនា និង កញ្ញា សន នាងផល្លីកា បានសម្រេចចិត្ត កាត់ផ្តាច់ចំណងស្នេហ៍ ជាមួយគ្នាត្រឹមពាក់កណ្តាលទី ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ ឆក់យក បេះដូងស្រីស្រស់ នាងផល្លីកា ចេញពីដើមទ្រូងរបស់លោក បន្សល់ទុកឲ្យលោករស់នៅ កណ្តោចកណ្តែង តែម្នាក់ឯង ។ ក្នុងរយៈពេលចុងក្រោយនេះ ហាក់សង្កេតឃើញ លោក រតនា មិនសូវឈឺចាប់ដូចមុនឡើយ ចាប់តាំងពីលោកបែកបាក់ ជាមួយ អតីតគូស្នេហ៍ចាស់រួចមក។ គេតែងតែឃើញតារារូបនេះសម្ញែងកាយវិកាជិតដិតឱបរឹត ជាមួយតារាស្រី ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់ថា ជាពិធីការិនី កញ្ញា ជីជី ប្រៀបបីដូចជា គូស្នេហ៍ថ្មោងថ្មី។

តាមរយៈរូបថតជាច្រើន ដែលបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ លោក រតនា គេសង្កេតឃើញថា លោកហាក់មានភាពសិ្នទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នាមិនចាញ់អតីតសង្សារចាស់ប៉ុន្មានឡើយ ។ សម្រាប់ការសម្ញែងរូបថត ទាំងអស់នេះ គឺត្រូវបានប្រភពពីអ្នកសិល្បៈ ជិតដិតជាមួយ លោក រតនា បានលួចខ្សឹបប្រាប់ ថា សម្រាប់ទំនាក់ទំនងរវាង រតនា និង ជីជី មិនមានទំនាក់ទំនងស្អិតល្មួតអីខ្លាំងក្លាទេ។ តាមពិតទៅពួកគេទាំងពីរនាក់ គ្រាន់តែជាមិត្តភក្តិរួមអាជីព ហើយធ្លាប់ធ្វើការជាមួយគ្នា ។ ដូច្នេះជារឿយ ៗឲ្យតែទៅធ្វើការ ជាមួយគ្នា ពួកគេតែងតែថតរូបបែបនេះ ។

ប្រភពដដែល បានប្រាប់ទៀតថា តាមពិតទៅ វីជេ រតនា ពិតជាមានការឈឺចាប់ សម្រាប់ក្ដីប្រះស្រាំស្នេហា ជាមួយ ផល្លីកា ហើយសម្រាប់ការបង្ហាញរូបថត ឱបរឹតជាមួយអ្នកសិល្បៈ និងជាពិសេស កញ្ញា ជីជី នោះ ជាចេតនារបស់រតនា ចង់ផ្ញើរ សារបញ្ឈឺចិត្តអតីតមិត្តស្រី តែប៉ុណ្ណោះ។ បើទោះជាពេលនេះ ផល្លីកា កំពុងសាងស្នេហ៍ថ្មី លើទ្រនំ ដែលជ្រោងនាងឲ្យ មានភាពហ៊ឺហារស៊ីវិល័យក៏ដោយ ។

តាមរយៈការបង្ហើបនេះ គេនៅមិនទាន់ហ៊ានអះអាងថា ជាការពិតទាំងអស់ ឬយ៉ាងណាទេ ខណៈដែល នៅមិនទាន់អាចទាក់ទងទៅ លោក រតនា ដើម្បីសាកសួរ ការពិតបាននៅល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ នេះ។ ដូច្នេះចង់ដឹងថា រូបថតទាំងអស់ ដែលលោកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម របស់លោកនោះ គឺជាចេតនាចង់បញ្ឈឺចិត្តអតីតសង្សារ ឬក៏គ្រាន់តែជាការសម្តែង មានតែរងចាំការបកស្រាយ ពី រតនា នៅពេលក្រោយ ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម