រ៉ូលីន រៀបចំផែនការបើកហាងកាហ្វេនៅសៀមរាប
រាជធានីភ្នំពេញ ៖ តារាចម្រៀងភេទទី២ មានទឹកដមសំឡេងពីរោះរណ្តំចិត្ត ពូកែធ្វើក្រម៉ិចក្រមើម និងកំពុងតែហក់ឡើងប្រជាប្រិយភាពជាលំដាប់លោកជួប ច័ន្ទកក្កដា ហៅរ៉ូលីន តាំងពីមកសម្តែងពីអាមេរិកវិញ គឺសន្ទុះការងារកើតមានគ្រប់ទិសទី ច្រៀងតាមខេត្ត និងច្រៀងនៅតាមពិធីមង្គលការ ។ តាំងពីមានឈ្មោះក្នុងពិភពសិល្បៈមករ៉ូលីន កាក់កបនឹងតួនាទីច្រើនណាស់ រកប្រាក់បានសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដោយតារារូបនេះថែមទាំងទិញផ្ទះក្នុងបុរីធំមួយបង់រំលោះ ហើយថ្មីៗនេះដែរ តារាកំប្លែងមានមុខនេះ ទើបតែបង្ហើបថា គ្រោងបើកហាងលក់កាហ្វេនៅតំបន់អង្គរបន្ថែមអាជីពមួយថ្មីទៀត ។
តារាចម្រៀងមានសំឡេងត្រាប់តាមអ្នកចម្រៀងជំនាន់មុនអ្នកស្រី ប៉ែន រ៉ន លោករ៉ូ លីន ដែលល្បីឈ្មោះខ្លាំងនៅក្នុងកម្មវិធី «ពេញចិត្តអត់» នៅទូរទស្សន៍ម៉ាយធីវី បានអះអាងថា លោកកំពុងតែរៀបចំគំរោងបើកហាងកាហ្វេមួយកន្លែង មិនមែននៅទីក្រុងភ្នំពេញទេ ព្រោះមានគេបើកពេញក្រុងច្រើនណាស់ កន្លែងហាងថ្មី ស្ថិតក្នុងផែនការ គឺហាងកាហ្វេនៅខេត្តសៀមរាប តំបន់ទេសចរណ៍បែបបុរាណល្បីឈ្មោះឯណោះ ។
រ៉ូលីនបន្តថា លោកសម្លឹងឃើញតំបន់សៀមរាបជាងគេ ព្រោះស្រឡាញ់ទឹកដីនៅទីនោះ តែលោកមិនដឹងថា យ៉ាងណាទេ ព្រោះលោកក៏ឃើញទីតាំងរួចរាល់ហើយដែរ គ្រាន់តែនៅតំបន់នោះជាទីប្រជុំជនមិនដឹងថា ជួលគេក្នុងតម្លៃប៉ុណ្ណាត្រូវគ្នាទេ រង់ចាំពិភាក្សាគ្នាសិន បើឱ្យរើសនៅភ្នំពេញប្រហែលជាមិនទាន់អាចទេ ណាមួយគឺសម្បូរហាងកាហ្វេច្រើនកន្លែងដែរនោះ ទើបមិនសូវចង់គិតឃើញ ។ ផែនការមួយនេះ លោកមិនទាន់ប្រាកដថា និងសម្រេចទេ ព្រោះពុំសូវបានឡើងទៅមើលការងារញឹកញាប់ប៉ុន្មាន ទៅម្តងម្កាលមកពីរវល់រឿងដើររាំច្រៀងស្ទើរតែរកពេលសម្រាកគ្មាន តាំងពីមកសម្តែងនៅអាមេរិកវិញ ធ្វើការរហូតអត់ដែលសម្រាលដេកផ្ទះបាន២ថ្ងៃអីឡើយជាប់សូររហូត ។ By: Koh Santipheap Daily
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!