ក្រុមអ្នកសិល្បៈ ប្រុងលើកបដា មុខក្រសួងវប្បធម៌ ព្រោះតែខឹងសម្បារ ដេននី ក្វាន់
ភ្នំពេញ៖ បន្ទាប់ពីដេនី ក្វាន់ បង្ហោះវីដេអូលើ ហ្វេសប៊ុករបស់ខ្លួនថា ផ្ញើរជូនមនុស្សអត់ខួរមួយចំនួន ហើយលោក គឹម សាន ត្រូវជាប្អូនប្រុសតារាចាយរាងសិចស៊ី ក៏បានសរសេរ នៅលើហ្វេសប៊ុក ក្នុងន័យដៀមដាម ទៅកាន់អ្នកសិល្បៈថា ជាពិសេសផ្ញើជូន អាខ្លាលាកក្រចក អាពស់ក្បាលពីរ និងសត្វក្រពើ បានធ្វើឲ្យកម្តៅជម្លោះ រឿងសិចស៊ីនេះកាន់តែ ក្តៅគគុកឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមអ្នកសិល្បៈជាច្រើន បានផ្ទុះកំហឹង នឹងដេននី ក្វាន់ និងប្អូនប្រុសនាង ជាពន់ពេក ដោយខ្លួនជាក្មេង ស្រករក្រោយ ដល់ថ្នាក់ហៅគេ អាមឹង មិនខ្លាច ញញើត ខណៈដែលពាក្យ គេរិះគន់ទាំងនោះ ក្នុងន័យស្ថាបនាសោះហ្នឹង ។ តារាម្នាក់ ក្នុងចំណោម អ្នកសិល្បៈជាង ៤០នាក់ ក្នុងនោះ មានតារាសម្តែង តារាកំប្លែង ពីធីករ និងពិធីការិនី បានប្រាប់ LookingTODAY នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ឲ្យដឹងថា «ពាក្យដែលក្រុមតារារិះគន់ ក្នុងន័យស្ថាបនាសោះ បែរជាប្អូនប្រុស ដេននី ក្វាន់ លោក គឹម សាន ហៅគេសុទ្ធតែអាក្រពើ អាខ្លាលាកក្រចក ខណៈដែលខ្លួនឯងប្អូនទាំងអាយុ និង អាជីពផងដែរនោះ វាមិនសមទេបង ដែលហៅយ៉ាងដូច្នោះ»។ ប្រភពខាងលើ បានបន្ថែមទៀតថា «ករណីនេះដែរ បានធ្វើឲ្យតារាល្បីៗ ជាច្រើន ផ្ទុះកំហឹង ដល់ថ្នាក់បបួលគ្នា ប្រុងលើកបដា នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្តង ឲ្យចាត់ការទៅលើ ដេននី ក្វាន់ និងប្អូនប្រុសរបស់នាង»។
គេខំរិះគន់ក្នុងន័យ ស្ថាបនាសោះ តែហេតុអ្វី ដេននី ក្វាន់ និងប្អូនប្រុស មិនទទួល បែរជាជេរ និងចោទគេក្នុង ស្ថានភាពពាក្យធ្ងន់ៗ ពិបាកនឹងទទួលយក ខ្លាំងណាស់ គួរតែទទួលយកពាក្យ គេរិះគន់ទៅ វាមិនខាតទេ ហើយចាំថា យើងជាមនុស្ស ទស្សនិកជន ធ្វើអ្វី នៅកន្លែងណា ក៏គេចាប់អារម្មណ៍ផងដែរ ចឹងធ្វើអ្វី ត្រូវប្រុងប្រយ័ត្ន។ នេះគឺជាសម្តីប្រភពខាងលើបានបន្ត។
បើទោះបីជា ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ព័ត៌មានក្នុងស្រុក១ថា សិល្បករគួរតែភ្ញាក់រលឹក ដោយខ្លួនឯង គួរតុបតែខ្លួន ឲ្យសាកសមទៅនឹងពេលវេលា ទីកន្លែង គឺកុំហួសហេតុពេក ។ ប៉ុន្តែនៅរសៀលថ្ងៃនេះ LookingTODAY បានព្យាយាមខលទៅលោក សូមបញ្ជាក់រឿង តារាៗប្រុងលើកបដា មុខក្រសួងវប្បធម៌ តែខលទៅគ្មានអ្នកលើក។
រូបភាព ដេនី ក្វាន់
ប្រភព ៖ ដើមអម្ពិល
កំណត់ត្រាខ្មែរឡូត៖
គួររំលឹកថា កាលពីថ្ងៃទី ១០ ឧសភាមុននេះ កញ្ញា ដេនី ក្វាន់ បានចេញមុខ តបតការរិះគន់ និងនៅតែអះអាងថា ខ្លួនមិនបានធ្វើខុស តាមរយៈវីដេអូដែលនាងបង្ហោះឡើង ហើយបើទោះបីជាមាន សំឡេងនៃការរិះគន់ ទៅលើការស្លៀកពាក់ សិចស៊ីរបស់ កញ្ញា ដេននី ក្វាន់ បានសាយភាយពេញ បណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏ម្ចាស់សាម៉ីខ្លួនរូបនេះ នៅតែចេញមុខតបត ដោយមិនបានឈឺក្បាល ហាលថ្ងៃឫក៏គិតថា ខ្លួនខុសឡើយ ផ្ទុយទៅវិញ នាងបែរជានៅតែអះអាងថា អ្វីដែលនាងធ្វើគឺត្រឹមត្រូវ មិនមានអ្វីខុសនោះទេ ។
អ្វីដែលធ្វើឲ្យនាងកាន់តែល្បីក្នុងពេលមួយរំពិចភ្នែកនោះ គឺដេនីក្វាន់ បានរៀបចំពិធីខួបកំណើតឲ្យ ប្អូនប្រុសរបស់នាង យ៉ាងអធិកអធម កាលពីយប់ថ្ងៃទី ៥ ឧសភា ជាមួយនឹងការតុបតែងខ្លួនដ៏សិចស៊ី។ បើក្រឡេកមើល ការស្លៀកពាក់របស់ កញ្ញា ដេនីក្វាន់ និងបងប្អូនរបស់នាង បានតែងខ្លួនជាព្រះនាង ក្នុងរឿងព្រេងតុក្កតា ដែលធ្វើឲ្យភ្ញៀវកិត្តិយសដក.ក ចំហរមាត់តែម្តង ហើយក្នុងនោះដែរ កញ្ញា ដេនីក្វាន់ បានស្លៀកនូវរ៉ូបវែងអន្លាយ ពាក់សក់ពណ៌លឿង ដោយថែមទាំងបញ្ចេញសាច់ទ្រូង ដ៏ទ្រលុកទ្រលន់ទៀតផង៕
ដេនី ក្វាន់ និងបងប្អូនរបស់នាង
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!