ជនសង្ស័យម្នាក់ឆក់កាបូបបានសំរេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋ ចាប់បានវាយស្ទើរស្លាប់ នៅខណ្ឌទួលគោក (មានវីដេអូ)
(ភ្នំពេញ)៖ ជនសង្ស័យឆក់កាបូបពីនារីម្នាក់បានសំរេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋរាប់សិបនាក់ ចាប់បានវាយស្ទើរស្លាប់ នាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា នៅម៉ោងកើតហេតុខាងលើ គឺមាននារីម្នាក់ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាមណ្តោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់មុខមន្ទីរពេទ្យអង្គរធំ ក៏មានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងមកតាមក្រោយ ស្រាប់តែជិះមកក្បែរនាងជនសង្ស័យទាំង២រូបនោះ បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានតែម្តង បន្ទាប់ពីឆក់បានហើយនារីរងគ្រោះស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យទាំង២នាក់នោះ រហូតមកដល់ក្រោយមន្ទីរពេទ្យលោកសង្ឃ ដោយជនសង្ស័យជាអ្នកឌុបមានការភិតភ័យ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃរបស់នារីរងគ្រោះផងដែរ រួចជិះគេចខ្លួនបាត់។
ដោយឡែក ជនសង្ស័យដែលធ្លាក់នោះត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់ តែសំណាងល្អត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក មកទាន់កុំអីជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។
បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកយកចេញពីកន្លែងកើតហេតុទៅសួរនាំនៅប៉ុស្តិ៍ដើម្បីបញ្ជៀសកុំអោយប្រជាពលរដ្ឋវាយ តទៅទៀត៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពី០២ ខែឧសភា ឆ្នាំ២០១៦ មានចោរឆក់កាបូបពីរនាក់ ត្រូវបានប្រជាពលរដ្ឋ ប្រជាការពារ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងអាវុធហត្ថប្រចាំនៅសាលាសង្កាត់ស្ទឹងមានជ័យ នាំគ្នាដេញចាប់បានភ្លាមៗ ក្រោយពីពួកវាធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ពីនិសិ្សតម្នាក់ ពេលកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវលំ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចប្រគល់ឲ្យកម្លាំងនគរបាលល្បាតរបស់ប៉ុស្ដិ៍ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ យកទៅសួរនាំ និងចាត់ការបន្តទៀត។ នាយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី សីហា អាយុ២៩ឆ្នាំ រស់នៅម្តុំវត្តទឹកថ្លា ជាអ្នកឆក់ និងជនសង្ស័យទី២ ជា អ្នកឌុប ឈ្មោះ វុទ្ឋី អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា គ្មានមុខរបរ។ ដោយឡែក ម្ចាស់កាបូប ឈ្មោះ ប៉ឹក ចាន់នី អាយុ២៥ឆ្នាំ មុខរបនិស្សិតស្នាក់នៅ ភូមិព្រែលទាល់ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត ភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។
នាយប៉ុស្តិ៍បានបញ្ជាក់ថា ក្រោយពីការសួរនាំជនសង្ស័យទាំងពីរ នៅវេលាម៉ោងប្រមាណ១០និង ៤០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវលំ ក្នុងបំណងមកផ្ទះ ស្រាប់តែពួកគេទាំងពីរនាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-3082 ធ្វើសកម្មភាពឆក់កាបូបតែម្ដង តែមិនបានសម្រេច ព្រោះជនរងគ្រោះបានប្រទាញប្រទង់ជាមួយក្រុមចោរឆក់ទៅវិញទៅមក បណ្តាលឲ្យទាំងម្ចាស់កាបូប និងក្រុមចោរឆក់ ដួលម៉ូតូទាំងអស់គ្នា ហើយក្រោមចោរបានទុកម៉ូតូ ចោលរត់គេចខ្លួនរហូតដល់ទីលានចាក់ សម្រាមចាស់ ទើបប្រជាការពារ និងនគរបាលចាប់ខ្លួន បានទាំង២នាក់ យកមកកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្តង។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងសួរនាំ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ កសាងសំណុំរឿងទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
ឆក់កាបូបពី សិស្សសាលា មិនបានសម្រេច ត្រូវសមត្ថកិច្ច តាមចាប់ខ្លួនភ្លាមៗ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!