ប្រហែលស្រួលហើយ! ទើបសំងំបែបនេះ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនស្ត្រីបរទេស២នាក់ ដែលលួចចូលស្នាក់នៅខុសច្បាប់នៅក្នុងក្រុងសៀមរាប រួចបញ្ជូនទៅឱ្យអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីទាំង២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង០២រសៀលថ្ងៃទី១០ ឧសភា ២០១៦ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ស្ត្រីទាំង២នាក់ ម្នាក់ឈ្មោះ BRISTON ANDREE HARIATA អាយុ២៧ឆ្នាំ ជាជនជាតិញូវហ្សេឡេន កាន់លិខិតឆ្លងដែនលេខ LH.១៩៨១១៤ ចុះថ្ងៃទី០៣ កញ្ញា ២០១៣ ផុតកំណត់ថ្ងៃទី០៣ កញ្ញា ២០១៨ និងម្នាក់ទៀតឈ្មោះ TANGIHAERE MIRIAMA LIZZIE ANN អាយុ៣៧ឆ្នាំ ជាជនជាតិញូវហ្សេឡេន កាន់លិខិតឆ្លងដែនលេខ LH.១៧៤២៣៨ ចុះថ្ងៃទី២៧ សីហា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី២៧ សីហា ឆ្នាំ២០១៨ ។
ស្ត្រីទាំង២នាក់ បានហួសទិដ្ឋាការរយៈពេលចំនួន១១ខែ បន្ទាប់ពីចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០១៣ តាមច្រកអន្តរជាតិបាវិត ក្នុងគោលបំណងទេសចរណ៍ រួចបន្តចូលមកខេត្តសៀមរាប បានស្នាក់នៅរយៈពេលខ្លី និងបន្តដំណើរទស្សនកិច្ចទេសចរណ៍ទៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត៕
ប្រភព ៖ កោះសន្តិភាព
គួររំលឹកឲ្យដឹងផងដែរថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ជនជាតិវៀតណាមចំនួន៣៧នាក់ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃធ្វើការបណ្តេញចេញតាមច្រកទ្វារអន្តរជាតិក្អមសំណ ដែលធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីយ៍ ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា។
ក្រោយពីបានរកឃើញនៅពេលដែលពួកគេបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ក្នុងការដ្ឋានសំណង់ធនាគារវៀតណាមមួយមានឈ្មោះ BIDC ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានមានប្រសាសន៍ថា ក្នុងនាមរូបលោកជួសមុខអោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ជាប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។
ដើម្បីធ្វើយ៉ាងណាអោយកម្លាំងរបស់លោកពង្រឹងនូវច្បាប់អន្តោប្រវេសន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានប្រសិទ្ធភាពខ្ពស់នោះ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីតែងតែបានចុះប្រតិបត្តិការចុះត្រួតពិនិត្យរាល់ការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសជាច្រើនកន្លែងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
លោកបន្តទៀតថា ជាក់ស្តែងក្នុងថ្ងៃនេះដែរ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានធ្វើការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ដែលជាជនជាតិវៀតណាមប្រុសស្រីសរុបចំនួន៣៧នាក់ ទៅតាមច្រកទ្វារអន្តរជាតិក្អមសំណ។
ក្រុមជនជាតិវៀតណាមដែលត្រូវធ្វើការបណ្តេញចេញទៅកាន់ស្រុកកំណើតវិញទាំង៣៧នាក់ខាងលើនេះ គឺបានធ្វើឡើងក្រោយកម្លាំងរបស់លោកធ្វើការសហការណ៍ជាមួយនឹងកម្លាំងនគរបាល នៃការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ បានរកឃើញពួកគេកំពុងតែស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ក្នុងកាដ្ឋានសំណង់ធនាគារដ៏ធំមួយកន្លែងគឺសំណង់ធនាគារ BIDC របស់ប្រទេសវៀតណាម ដែលមានទីតាំងនៅក្នុងភូមិព្រែកតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយក្រុមជនជាតិវៀតណាមទាំងនោះ ប្រកបមុខរបរជាកម្មករសំណង់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!