ព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាមួយកម្មវិធី Yeo’s ពិសារអាហារពេលល្ងាច ជាមួយអ្នកម្តាយ ក្នុងទិវាដឹងគុណអ្នកម្តាយ កើតឡើងម្តងទៀតហើយ នៅកម្ពុជា!

 
 

ភ្នំពេញ៖ Yeo’s ជាក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់អន្តរជាតិ ហើយជាក្រុមហ៊ុន ផ្គត់ផ្គង់ភេសជ្ជៈនាំមុខគេនៅកម្ពុជា បានរៀបចំជាថ្មីទៀតហើយ នូវកម្មវិធីពិសារអាហារពេលល្ងាច ជាមួយអ្នកម្តាយ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី 7 ខែឧសភា ឆ្នាំ 2016។

ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការទទួលបានជោគជ័យ ពីកម្មវិធីពិសារអាហារពេលល្ងាច ជាមួយអ្នកម្តាយ របស់ Yeo’s ដ៏ធំសម្បើមអស្ចារ្យ និងដំបូងគេបង្អស់នៅកម្ពុជា កាលពីឆ្នាំមុន ស្រមតាមរយៈសំណូមពរជាច្រើនរបស់អ្នកគាំទ្រ Yeo’s បានជម្រុញអោយក្រុមហ៊ុន សម្រេចរៀបចំនូវព្រឹត្តិការណ៍ដ៏រំភើប និងមានអត្ថន័យនេះសារជាថ្មីម្តងទៀត ដើម្បីជាការអបអរសាទរនូវការដឹងគុណ និងបង្ហាញសេចក្តីស្រឡាញ់របស់កូនៗ ចំពោះអ្នកម្តាយក្នុងព្រឹត្តិការណ៍ ពិសារអាហារដ៏ពិសេសនេះផងដែរ។ សមាជិកគ្រូសារប្រមាណ 5០០គ្រួសារ ដោយរួមបញ្ចូលទាំងលោកឪពុកផង បានចូលរួមក្នុងកម្មវិធីជាមួយឈុតសំលៀកបំពាក់ពណ៌ក្រហមដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់​ របស់ខ្លួនចំពោះអ្នកម្តាយ។ 

ក្នុងកម្មវិធីពេលល្ងាចនេះ មានការផ្តល់ជូនអាហារយ៉ាងសម្បូរ បែបជាលក្ខណៈប៊ូហ្វេ ជាមួយការផឹកភេសជ្ជៈ Yeo’s ដោយសេរី ព្រមទាំងការសម្តែងពី សំណាក់តារាចម្រៀងល្បី និងមានប្រជាប្រិយភាពគឺលោក ខេម ក៏ដូចជាការចាក់បញ្ចាំង នូវវីដេអូឃ្លីប និងការអាននូវសំបុត្ររំជួលចិត្ត ដែលសរសេរដោយកូនប្រុស ស្រីជាច្រើន ទៅកាន់អ្នកម្តាយជាទីស្រឡាញ់។ អស់ជាច្រើនសប្តាហ៍នៅមុន កម្មវិធីពិសេសនៃការពិសារអាហារពេលល្ងាចនេះ មកដល់ ក្រុមហ៊ុន Yeo’s ក៏បានរៀបចំកម្មវិធី សំបុត្រផ្ញើជូនអ្នកម្តាយ រឺ #Lettertomom តាមរយៈប្រព័ន្ធឌីជីថលដែលអាចទាក់ទាញ អ្នកចូលរូមជាង 1,000 នាក់ ដើម្បីសរសេរជាសំបុត្រ បង្ហាញពីសេចក្តីស្រឡាញ់ផ្ញើ ជូនជាពិសេសទៅកាន់អ្នកម្តាយរបស់ខ្លួន។ វាគឺជាការបញ្ចប់ដ៏មានន័យខ្លឹមសារបំផុត ចំពោះការពិសារអាហារក្នុងទិវាដឹងគុណអ្នកម្តាយ នៅពេលដែល Yeo’s បានប្រគល់ប៉េងប៉ោងរាងបេះដូង ភ្ជាប់ជាមួយនូវកូនលិខិតតូចមួយ សសេរដោយកូនៗរបស់គាត់ ចំពោះរូបគាត់ផ្ទាល់៕  

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម