ស្រវឹង ខឹងប្រពន្ធដេញចេញពីផ្ទះ វាយដល់ស្លាប់
ខេត្តក្រចេះ ៖ ជនកំណាចជាប្តីដែលមានទម្លាប់អាក្រក់ តែងតែប្រើហិង្សាវាយដំមកលើ ប្រពន្ធនិងកូន នៅរាល់ពេលស្រវឹងស្រា ក៏បានជ្រុលដៃវាយប្រពន្ធហូតដល់ស្លាប់នៅថ្ងៃទី១០ ឧសភា ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចាប់បញ្ជូនទៅសាលាដំបូងដើម្បីផ្តន្ទាទោសតាមច្បាប់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះ ហ៊ីន ណាន អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ប៊ុត នឿន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៦ ឧសភា ជនដៃដល់ជាប្តីបានផឹកស៊ីនៅនឹងផ្ទះ ក្នុងភូមិវត្តកើត ឃុំស្នួល ស្រុកស្នួល ជាមួយស្ត្រីជាប្រពន្ធឈ្មោះ អីុន ស៊ូ អាយុ៣០ឆ្នាំ ព្រមទាំងអ្នកភូមិម្នាក់ទៀត ។
លុះផឹកស្រវឹង ស្ត្រីជាប្រពន្ធបានបណ្តេញប្តីរូបនេះឱ្យចេញពីផ្ទះ ព្រោះតែខឹងប្ដីដោយចោទថា មិនចេះធ្វើការងារអ្វីក្រៅពីផឹករាល់ថ្ងៃ និងពូកែខាងរករឿងប្រពន្ធកូនរាល់ពេលស្រវឹង ។
ក្រោយពីមានការបណ្តេញបែបនេះ ក៏កើតមានការឈ្លោះប្រកែកគ្នា ដោយជនដៃដល់បានយកស៊ុមរូបថតធ្វើអំពីឈើស្មាច់ មកវាយលើប្រពន្ធត្រូវរបួសជាច្រើនកន្លែង រួចប្ដីកំណាចរូបនេះក៏បានឡើងដេកនៅលើផ្ទះបាត់ទៅ ធ្វើដូចមិនដឹងរឿង ។
លោកអធិការរងបានបញ្ជាក់ឱ្យដឹងទៀតថា រហូតដល់ព្រឹកថ្ងៃទី៧ ឧសភា ក្រោយពីប្ដីភ្ញាក់ពីដេក ត្រូវស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានបណ្តេញឱ្យចេញពីផ្ទះម្តងទៀត ដោយមានបោះកញ្ចប់បង្វិចខោអាវមកជាមួយផង ។
ពេលឃើញសភាពបែបនេះ ជនដៃដល់ជាប្តីកើតការខឹងសម្បារមានកំហឹងខ្លាំង ក៏បានស្ទុះទៅយកស៊ុមរូបថតដែលបានវាយលើប្រពន្ធម្តងរួចទៅហើយនោះ មកវាយម្តងទៀតយ៉ាងចាស់ដៃ មកលើរាងកាយ និងក្បាលបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ពេលបញ្ជូនទៅសង្គ្រោះ ។
យ៉ាងណាភ្លាមៗនោះ ក្រោយពីបង្កហេតុជនដៃដល់ជាប្តីកំណាចរូបនេះ បានគេចខ្លួនមកផ្ទះ បងប្អូន តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកតាមមកចាប់ខ្លួនបាន ។
កន្លងមក នគរបាលក៏ធ្លាប់បានហៅជននេះ មកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើហិង្សាវាយដំលើប្រពន្ធកូនដែរ តែជននេះ មិនរាងចាលនោះទេ ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ប៊ុត នឿន អធិការរងនគរបានទទួលបន្ទុកព្រហ្មទណ្ឌស្រុកស្នួល ។
ការិយាល័យព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កង សុវណ្ណី បានឱ្យដឹងថា ជនដៃដល់ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តនៅល្ងាចថ្ងៃទី១០ ឧសភា ក្រោយការសាកសួរមានរយៈពេលពេញ១ថ្ងៃ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!