ក្រុមបាល់ទាត់ ជម្រើសជាតិចិន នឹងក្លាយជា ស្តេចបាល់ទាត់ នៅថ្ងៃអនាគត

 
 

ចិន៖ ក្រុមជម្រើសជាតិបាល់ទាត់នៃប្រទេសចិន ចង់ក្លាយជាស្តេចបាល់ទាត់ពិភពលោកឲ្យបានមុនឆ្នាំ ២០៥០ និងមានគោលបំណងអភិវឌ្ឍន៍ក្រុមជម្រើសជាតិខ្លួន ឲ្យឈ្នះនូវពានរង្វាន់ពិភពលោក (World Cup) នៅថ្ងៃណាមួយ។

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជានាមិតចិន លោក Xi Jinping ដែលជាអ្នកស្រលាញ់កីឡបាល់ទាត់ បានអះអាងថា គាត់ចង់ឲ្យប្រទេសរបស់គាត់មានយ៉ាងហើចណាស់ ២០,០០០ មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ និង ៧០,០០០ កីឡដ្ឋានបាល់ទាត់នៅក្នុងស្រុក នៅឆ្នាំ ២០២០។

ចំណែកឯអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Svan-Goran Eriksson ដែលឥឡូវនេះជាគ្រូបង្វឹករបស់ក្រុម Shanghai SIPG ដែលជាក្រុមបាល់ទាត់ក្នុងលីកកំពូលរបស់ចិន បានអះអាងថា ក្រុមជម្រើសជាតិចិន នឹងក្លាយជាជើងឯកបាល់ទាត់ពិភពលោក នាពេល២០ឆ្នាំខាងមុខនេះ។

តើអ្នកណាដែលអាចធ្វើឲ្យចក្ខុវិស័យរបស់លោកប្រធានាធិបតី ក្លាយជាការពិតបាន? តើពួកគេរៀបចំ និងបង្កើតវា ឲ្យក្លាយជាការពិតបានយ៉ាងដូចម្តេច? រង់ចាំតាមដានទាំងអស់គ្នា!

រូបភាព៖ ក្រុមបាល់ទាត់ជំរើសជាតិចិន

រូបភាព៖ លោកប្រធានាធិបតី Xi Jinping ដែលជាអ្នកស្រលាញ់កីឡាបាល់ទាត់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម