បុរសសសៃប្រសាទ យកច្រវាក់សោចាក់ម៉ូតូ ចងកសម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានយកច្រវាក់សម្រាប់ចាក់សោម៉ូតូមកចងក ធ្វើអត្តឃាតបណ្តាលឲ្យ ស្លាប់ និងបានភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថា បុរសខាងលើមានឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
តាមការរៀបរាប់របស់ ស្ត្រីឈ្មោះ ប៊ូ ម៉ឺន ដែលត្រូវជាបងស្រី បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ ពេលមកវិញស្រាប់ តែឃើញប្អូនប្រុសគាត់ ឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ បានចងក ស្លាប់ទៅហើយ ដោយយកច្រវាក់ សម្រាប់ចាក់សោម៉ូតូ ចងកងនឹងធ្នឹមផ្ទះ ។ ហើយគាត់ក៍ស្រែកហៅអ្នកជិតខាងមកជួយ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល ។
ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឲ្យប្អូនគាត់ចងក គឺមកពីមានជំងឺសសៃប្រាសាទ កន្លងមកធ្លាប់ព្យាយាមជាច្រើនដងហើយ តែមិនបានសម្រេច ព្រោះគាត់ និងអ្នកជិតខាងចេះតែជួយទាន់ពេល ។
ក្រោយពីពិនិត្យសពបុរសខាងលើសមត្ថកិច្ច បានសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនឯងពិតមែន ហើយបានប្រគល់សព បុរសរូបនោះ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
រូបភាព៖ សាកសពជនរងគ្រោះ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្រ្តីម្នាក់ចងក សម្លាប់ខ្លួននៅក្នុង បន្ទប់ស្នាក់នៅ ផ្ទះជួលលេខ៥០ ផ្លូវលេខ៧ ក្រុម៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ គឹម វត្តី ភេទស្រី អាយុ ៣៣ឆ្នាំ មានប្តី ជាជនជាតិកូរ៉េ ឈ្មោះ kim.chun អាយុ៥៣ឆ្នាំ មុខរបរវិស្វករសំណង់ កាន់លិខិតឆ្លងដែនលេខ M02990896 ។ មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៩ៈ០០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នា ជាមួយប្តីបន្តិចបន្តួច រឿងជនរងគ្រោះ បានទៅខ្ចីលុយអ្នកដទៃ មកឲ្យប្តី ដើម្បីយកមកទូទាត់ឲ្យកម្មករ តែដោយម្ចាស់បំណុល មកទារលុយខាងស្រី ហើយជនរងគ្រោះ ក៏បង្ខំទារលុយពីប្តី ដោយប្រើពាក្យសម្តីខ្លាំងៗ ទើបមានទំនាស់គ្នា រហូតដល់គាគីជនរងគ្រោះ បានខ្វាចដៃប្តីនិងក្រចក បណ្តាលស្នាមដៃស្តាំ១កន្លែង បន្ទាប់មក ប្តីបានឡើងទៅ ដេកបន្ទប់ខាងលើ ចំណែកជនរងគ្រោះដេក បន្ទប់ក្រោម លុះព្រឹកឡើងម៉ោង ៩ៈ០០នាទី ប្តីចុះមកគោះទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ខ្លួន ទៅនិងដែកជាន់ទី២ (គ្រែ២ជាន់)៕
រូបភាព៖ សាកសពជនរងគ្រោះ
ជាងនេះទៅទៀត បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានប្អូនថ្លៃប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយពុំដឹងមូលហេតុ នៅម៉ោងប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះឈ្មោះ ហ៊ុយ ពៅ ក្នុងភូមិ៣ ឃុំព្រែកខ្សាយខ។
យ៉ាងណាក៏ដោយ ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់អំពីមូលហេតុ នៃការធ្វើអត្តឃាត ដោយចងករបស់លោក សែន សុធាវី ដែលជាគ្រួពេទ្យ វ័យ៥២ឆ្នាំនេះ បាននៅឡើយទេ។
ប៉ុន្តែនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកពីហាត់ប្រាណ រួចក៏ចូលទៅក្នុងផ្ទះរបស់ប្អូនថ្លៃ ឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ៤២ឆ្នាំ ដើម្បីសុំចូលបន្ទប់ទឹក ដោយបាត់យូ ខាងសាច់ញាតិក៏ បានបើកទ្វារបន្ទប់ទឹក មើលហើយក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនតែម្តង៕
រូបភាព៖ សាកសពជនរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!