ឃាតកម្មសម្លាប់សិស្សវិទ្យាល័យពងទឹក នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលតាម ចាប់ជនដៃដល់ និងបក្ខពួកជិត១០នាក់ (មានវីដេអូ)
(ភ្នំពេញ)៖ ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក នៅរសៀលម្សិលមិញនេះ ឥឡូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមាន ស្រី មានប្រុស ជិត១០ហើយ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»។
លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។
លោក យឹម សារ៉ាន់ បានប្រាប់ក្រុមអ្នកកាសែត នៅកន្លែងចាប់ខ្លួនជាជំហានដំបូងថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺផ្តើមចេញពីបងប្អូនជីដូនមួយរបស់នារីរងគ្រោះ បានលួងលោមនាំទៅឲ្យបក្ខពួកសម្លាប់ចោលតែម្តង ដែលជនមេគំនិតត្រូវចាប់ខ្លួននៅសង្កាត់ព្រៃវែង ដោយសហការជាកម្លាំងនគរបាលខណ្ឌដង្កោ រួចហើយឈានមកចាប់ខ្លួនបក្ខពួកបន្តទៀត សរុប៧នាក់។
បើតាមមន្រ្តីនគរបាលមូលហេតុ ដែលនាំឲ្យជនដៃដល់សម្លាប់នារីរងគ្រោះ ពីព្រោះតែខឹងសុំខ្ចីលុយ ចំនួន២លើកតែនាងមិនព្រមឲ្យ។
សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕
សពរបស់សិស្សស្រីដែលត្រូវគេវ៉ៃប្លន់
រូបភាព សិស្សស្រីកាលនៅរស់
ប្រភព ៖ Fresh News
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅស្រុកទឹកឈូ ក៏មានករណី ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ត្រូវឃាតកររំលោភ សម្លាប់យ៉ាង សាហាវព្រៃផ្សៃផងដែរ។
គួររំលឹកថា សពក្មេងស្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ចំណុចក្នុងព្រៃក្បែរអូរ ជិតចំការលោកទេព វណ្ណា ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្មេងស្រីរងគ្រោះ ឈ្មោះចុង ស្រីល័ក្ខ អាយុ១៥ឆ្នាំ រស់នៅភូមិភ្នំតូច កាលពីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ បានទៅរៀននៅសាលា អនុវិទ្យាល័យរោងចក្រីទីង រៀនរហូតដល់ម៉ោង១០ព្រឹក នៃថ្ងៃដដែល ដោយគ្រូមិនបានមកបង្រៀន ជនរងគ្រោះបានជិះកង់ វិលត្រឡប់មកដល់ផ្ទះវិញ ទុកកង់និងកាតាបរៀន នៅផ្ទះ ហើយចេញបាត់ពីផ្ទះ រហូតគេប្រទះឃើញសាកសព។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងសហការគ្នា ស្រាវជ្រាវវែកមុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់៕
សពក្មេងស្រី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!