ផឹកស្រា​​៣​កន្លែង​​ ចប់​ត្រឹម​មក​លោតទឹក​លេង

 
 

កំពត​ ៖ បុរស​​ជា​​ភ្ញៀវ​ទេសចរ​​ម្នាក់​ឈ្មោះ NGUYEN THANH LONG អាយុ៣៤​ឆ្នាំ រស់នៅទីក្រុងហូជីមិញ ផឹកស្រា​ថូ​​ជាមួយ​​មិត្ត​ភក្តិ​​​ស្រី​ ជា​​ជនបរទេស​ដូច​គ្នា​ នៅ​ក្នុង​ហាង​​មួយ​កន្លែង តាម​បណ្តោយ​ឆ្នេរ​ព្រែក​​កំពត​ ។ ក្រោយ​ពី​ផឹក​មួយ​កែវហើយ បាន​​​លោត​ទឹក​លេង​ក៏​​ស្រាប់តែ​ គេ​​ឃើញ​ងើបក្បាលឡើង​មាន​ក្អួតចង្អោរ​​​ ​រួច​​លិច​ទៅក្នុង​ទឹក​វិញបាត់​ បង្កឱ្យ​​​ឆោ​ឡោឡើង​ឡើង​ ដោយរត់ទៅ​រាយ​ការណ៍ជូន​សមត្ថកិច្ច​​​ជួយ​អន្តរាគមន៍​ទាំង​​យប់ ​។

ហេតុ​​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង៣០​នាទី​រំលងអ​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១០ ឧសភា​ ​២០១៦ ដោយ​ត្រូវ​ម្ចាស់​ហាង​​ទូរ​ស័ព្ទ​ រាយ​ការណ៍​ឱ្យ​​សមត្ថកិច្ច​ចុះ​មក​​អន្តរា​គម​រក​​សាកសព​ ។ ​លុះដល់​ម៉ោង​៥​​ទៀប​ភ្លឺ​នាទី​ថ្ងៃ​ទី​១០​ថ្ងៃដដែល​ ទើប​រក​សព​ឃើញ​ នៅ​អោប​ជាប់​ស​សរ​កន្លែង​ លោតទឹក​លេង​ដោយ​ ស្លាប់​បាត់​ទៅ​ហើយ ក៏​​ស្រង់​សាកសព​ឡើង​លើ​គោក​ ។

​ប្រភពី​មិត្តស្រី​​ ដែល​អង្គុយ​លេង​ជាមួយ​គ្នា​​ថា ជន​រង​គ្រោះ​មុន​​មក​អង្គុយ​ផឹក​នៅ​កន្លែង​កើតហេតុ​ គឺ​បាន​ចេញពី​កន្លែង​ផឹក​២​កន្លែង​ផ្សេង​ទៀត ​រហូត​ដល់​ម៉ោង​១២​ ទើប​ចេញ​មក​អង្គុយ​ផឹកស្រា​ថូ​នៅ​កន្លែង​កើតហេតុ ។ ពេល​មក​អង្គុយ​កន្លែង​កើតហេតុ​នេះ ​ជន​រង​គ្រោះ​ ទើបតែ​ផឹក​បាន​មួយ​កែវ ក៏​លោតទឹក​លេង​ ហើយក៏​​ជួប​ហេតុ​ការ​ណ៍​នេះ​តែ​ម្តង​ទៅ​។

ក្រោយ​​ពី​​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ ​និង​សមត្ថកិច្ច​រួច​ បាន​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​​ដោយសារ​ មាន​ជាតិ​ស្រវឹង​​ខ្លាំង​រួច​​លោតទឹក​លេង​ ត្រូវ​ស្ទះខ្យល់​ រួច​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ក្នុង​ទឹកតែ​ម្តង​ ។ ដោយ​សព​ឃើញ​​ដៃ​នៅ​ខ្វេរ​​ជាប់​និង​ស​សរ​កន្លែង​លោត​ទឹ​ក ​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីស្រដៀងគ្នានេះដែរ នារីវ័យក្មេងអាយុ ប្រមាណ២០ឆ្នាំ បានអង្គុយយំនៅកន្លែង ហាត់ប្រាណ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង ហើយស្រាប់តែ រត់ទៅលោតទឹកសម្លាប់ខ្លួន នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នេះ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះទាន់។ បើតាមប្រជាពលរដ្ឋដែលហាត់នៅ ម្តុំមុខព្រះបរមរាជវាំង បានឲ្យដឹងថា នារីវ័យក្មេងនេះ ត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ ពេលវេលា ហើយកំពុងតែសន្លប់បាត់ស្មារតី ពេលនេះប្រជាពលរដ្ឋកំពុងតែ ជួយសង្គ្រោះបឋម៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម