ជួយបន្តផង! កំពុងរកសាច់ញាតិសពស្ត្រីខ្មែរម្នាក់
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកម្ពុជាបាននិងកំពុងប្រកាសរកសាច់ញាតិសពស្ត្រីខ្មែរបានប្តីជាជនជាតិថៃ ហើយត្រូវឃាតករបាញ់សម្លាប់លើទឹកដីថៃ កាលពីយប់ថ្ងៃទី០៧ ឧសភា ២០១៦ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ព្រោះសពកំពុងតម្កល់នៅមន្ទីរពេទ្យនៅឡើយ ។
លោកយ៉ាល់ ប៊ុនពៅ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា សាកសពស្ត្រីរងគ្រោះឈ្មោះម៉ែន ម៉ាប់ អាយុ៤០ឆ្នាំ មានប្តីជនជាតិថៃឈ្មោះស៊ុម យុតអាក់ នុតតាក់ភីន អាយុ៥៦ ឆ្នាំ មានទីលំនៅភូមិណងរឿ ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃហើយ ។
ស្ត្រីរងគ្រោះត្រូវឃាតករជាកូនចុង (កូនរបស់ប្តីជាជនជាតិថៃ) លបបាញ់សម្លាប់ដោយសារខឹងរអ៊ូររទាំ និងស្តីបន្ទោសច្រើន មកទល់និងថ្ងៃទី១០ ឧសភា ២០១៦ មិនទាន់ឃើញមានសាច់ញាតិ មកទំនាក់ទំនងយកសពនៅឡើយទេ ។ សពស្ត្រីរងគ្រោះកំពុងត្រូវបានភាគីថៃ តម្កល់នៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុ ។
មន្ត្រីខាងលើបញ្ជាក់ថា ពេលនេះមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ សូមអំពាវនាវរកសាច់ញាតិឱ្យទៅទទួលយកសព ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ផ្សាភ្ជាប់នឹងរឿងខាងលើនេះដែរ ទីបំផុត ឃាតករដែលបានបាញ់សម្លាប់ស្ត្រីខ្មែរកំពុងហូបបាយនៅភូមិណងរឿង ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ត្រូវបានសមត្ថកិច្ចចម្រុះថៃធ្វើការចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ព្រឹកមិញនេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុផាក់ឆៃ អាក់ណូតាក់ផាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជាកូនចិញ្ចឹមរបស់ស្ត្រីរងគ្រោះ តែប្រភពមិនបានបញ្ជាក់ថាជនសង្ស័យជាកូនរបស់បុរសថៃដែលជាប្តីស្ត្រីរងគ្រោះឬយ៉ាងណានោះទេ ។
ប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថា រឿងរ៉ាវបាញ់សម្លាប់ស្ត្រីខ្មែរនេះគឺបណ្តាលមកពីជនសង្ស័យខឹងនឹងម្តាយចិញ្ចឹម(ស្ត្រីរងគ្រោះ)ពូកែរអ៊ូរទាំ និងជេរ ធ្វើឲ្យទប់អារម្មណ៍មិនបានក៏លួចបាញ់សម្លាប់តែម្តង ។
ក្រោយសមត្ថកិច្ចចម្រុះ ទាហាន និងតម្រួតថៃ ចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកទៅធ្វើត្រាប់កន្លែងកើតហេតុ បន្ទាប់មកនាំទៅសាកសួរបន្តដើម្បីចំណាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ស្ត្រីខ្មែរម្នាក់ឈ្មោះ ម៉ាប់ អាយុ៤០ឆ្នាំ មានប្តីជាជនជាតិថៃឈ្មោះ ស៊ុមយុត អាក់នុតាក់ភីន អាយុ៥៦ឆ្នាំ ត្រូវឃាតករលបបាញ់ត្រូវចំនួន៨គ្រាប់ស្លាប់ភ្លាមៗពេលកំពុងអង្គុយហូបបាយកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិណងរឿង ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!