ដេននី ក្វាន់ ចេញមុខ តបតការរិះគន់ និងនៅតែអះអាងថា ខ្លួនមិនបានធ្វើខុស (មានវីដេអូ)
ភ្នំពេញ៖ បើទោះបីជាមាន សំឡេងនៃការរិះគន់ ទៅលើការស្លៀកពាក់ សិចស៊ីរបស់ កញ្ញា ដេននី ក្វាន់ បានសាយភាយពេញ បណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏ម្ចាស់សាម៉ីខ្លួនរូបនេះ នៅតែចេញមុខតបត ដោយមិនបានឈឺក្បាល ហាលថ្ងៃឫក៏គិតថា ខ្លួនខុសឡើយ ផ្ទុយទៅវិញ នាងបែរជានៅតែអះអាងថា អ្វីដែលនាងធ្វើគឺត្រឹមត្រូវ មិនមានអ្វីខុសនោះទេ ។ ចង់ដឹងថានៅក្នុងឃ្លីបវីដេអូរបស់ កញ្ញា ដេននីក្វាន់ និយាយអ្វីខ្លះ បកស្រាយជុំវិញ ការស្លៀកពាក់សិចស៊ីនោះ សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕
វីដេអូខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
(រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់)
គួររំលឹកថា វាជារឿងអយុត្តិធម៌ សម្រាប់ឆៃលី ដាឡែន ក្នុងអំឡុងពេល ស្លៀកពាក់សិចស៊ី សម្តែងនៅទឹកដី អាម៉េរិកនោះ ត្រូវបានក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ថ្កោទោស មិនឲ្យឡើងឆាក រហូតដល់ទៅ៣ឆ្នាំ ចុះ ដេននី ក្វាន់វិញ យ៉ាងម៉េចដែរ ?
អ៊ឹម ជីវ៉ា បានឲ្យដឹងថា «រាសី ឆៃលី ដាឡែន ខុសពី ដេនី ខ្វាន់ និងតារាស្រីស៊ិចស៊ី មួយចំនួនទៀត នៅកម្ពុជា ..! ប្រិយមិត្តមួយចំនួន គាត់សួរថា ហេតុអ្វី ឆៃលី ដាឡែន ស្លៀកពាក់ស៊ិចស៊ីនៅ សហរដ្ឋអាម៉េរិក ស៊ិចស៊ីមិនសូវខ្លាំងផង ត្រូវបានក្រសួង និងទូរទស្សន៍ បិទមិនអោយ ចេញមុខរយៈពេល៣ឆ្នាំ ! » តារារូបនេះ បានបន្តថា«ចំណែកដេនី ខ្វាន់ និងតារាស៊ិចស៊ី នារីមួយចំនួន ស្លៀកពាក់ស៊ិចស៊ី ក្នុងប្រទេសកម្ពុជា ស្ទើរនិងស្រាតអស់ ពីខ្លួន បង្ហោះពេញ បណ្តាញសង្គម ព័ត៌មានចុះព្រោងព្រាត តែបែជាគ្មាន ក្រសួង ឬទូរទស្សន៍ណា ហាមប្រាមទៅវិញ» ។
ទាក់ទងបញ្ហានេះ អ៊ឹម ជីវ៉ា បានប្រាប់ LookingToday ឲ្យដឹងថា «រឿងនេះ ខ្ញុំបានសួរទៅកាន់ ឆៃ លីដាឡែន ដោយអ្នកនាង ដាឡែនឆ្លើយថា ក្រសួង ធ្វើនេះហាក់បី ដូចមិនស្មើភាពសោះ ខ្ញុំមានអារម្មណ៍ អន់ចិត្តដែររយៈពេល៣ឆ្នាំ ដែលគេបិទ មិនអោយឡើង កម្មវិធីអ្វីសោះ ធ្វើអោយខ្ញុំធ្លាក់ដល់ចំណុចសូន្យ តែខ្ញុំនៅតែបន់ព្រះ អោយជួយនាងខ្ញុំ ព្រោះគ្រួសារទាំងមូល គឺខ្ញុំជាអ្នករ៉ាប់រង តើមានអ្នកណា ដែលយល់ ពីអារម្មណ៍មួយនេះ ! »។
អ៊ឹម ជីវ៉ា បានពាំនាំ សម្តី ឆៃលី ដាឡែន បន្តថា«សូមនិយាយ តែប៉ុណ្ណឹងបានហើយ បើខ្ញុំនិយាយទៀត នាំតែតារាស៊ិចស៊ី មួយចំនួនថា ខ្ញុំច្រណែនគេ »។ ចំណែកពលរដ្ឋ នៅអាហរដ្ឋអាម៉េរិក ដើមកំណើតខ្មែរ លោក ដេវិត ផល ក៏មានប្រតិកម្មខ្លាំងដែរ ដោយលោកនិយាយថា តារាខ្មែរឥឡូវស៊ិចស៊ីសាហាវជាង តារារបស់ អាគាំងទៀត មើលយូរៗទៅ ដូចម៉េចមិនដឹងទេ ស៊ិចស៊ីជ្រុល ស្ទើរស្រាតទៅហើយ ខ្ញំឆ្ងល់ដល់ហើយ !៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!