ផ្អើល​! ពេល​​​ដើរ​ដល់​មុខ​ផ្ទះ​ស្ត្រី​​ចំណាស់ម្នាក់​

 
 

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ជាប់​ដើមឈើ​មុខ​ផ្ទះ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​យឿ​ន រុំ អាយុ​៦៩​ឆ្នាំ មាន​ប្តី​ឈ្មោះ​ស្វាយ​វ៉ិ​ច អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ បើ​តាម​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ខណៈ​ពួក​គាត់​ចេញពីផ្ទះ ដើម្បី​ទៅ​ប្រកបរ​បរជា​ប្រចាំ ក៏​ស្រាប់តែ​ទៅ​ដល់​មុខ​ផ្ទះ​ស្ត្រី​រង​គ្រោះ ឃើញ​ស្ត្រី​រង​គ្រោះ​ចង​.​ក​ ជាប់​ដើមឈើ​មួយ​ដើម​នៅ​នឹង​មុខ​ផ្ទះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត មក​ចោមរោម​មើល​ហើយ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

មន្ត្រី​នគរបាល​មួយ​រូប​បង្ហើប​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត និង​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ក្នុង​នោះ បុរស​ជា​ប្តី​ក៏​ត្រូវ​សមត្ថ​កិ​ច្ ច​ហៅ​មក​ធ្វើការ​សាកសួរ​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ប្តី​បាន​និយាយ​ថា ប្រពន្ធ​របស់​​គាត់ (​ស្ត្រី​រង​គ្រោះ​) មាន​ជំងឺលើសឈាម និង​ជំងឺ​ជា​ច្រើន​មុខ​ទៀត ដែល​ព្យា​ល​បាល​រាប់​ឆ្នាំ​មក​ហើយ ពុំជា​សោះ ។ ហើយ​មុន​ពេល​កើតហេតុ រូប​គាត់​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​ទៅ​ផ្ទះ​អ្នក​ភូមិ​ម្នាក់ បន្ទាប់​ពី​ចង​គោ​រួច ។

ទោះជា​យ៉ាងណា មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មិន​បាន​ជឿ​ថា ស្ត្រី​រង​គ្រោះ​ចង​.​ក​ ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ ។ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ករណី​នេះ​ស្ត្រី​រង​គ្រោះ​អាច​ត្រូវ​ក្រុម​ដៃដល់​សម្លាប់ ហើយ​យក​សព​ទៅ​ចង​.​ក​ជាប់​នឹង​ដើមឈើ ដើម្បី​បន្លំ​ភ្នែក និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ថា ស្ត្រី​រង​គ្រោះ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។

ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​ យ៉ាង​យកចិត្តទុកដាក់ លើ​សាកសួរ​រួច ពិតជា​ករណី​អត្តឃាត​មែន មិន​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​ទេ ។

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីស្រដៀងគ្នានេះដែរ បុរសជាគ្រូពេទ្យម្នាក់ ត្រូវបានប្អូនថ្លៃប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយពុំដឹងមូលហេតុ នៅម៉ោងប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះឈ្មោះ ហ៊ុយ ពៅ ក្នុងភូមិ៣ ឃុំព្រែកខ្សាយខ។

យ៉ាងណាក៏ដោយ ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់អំពីមូលហេតុ នៃការធ្វើអត្តឃាត ដោយចងករបស់លោក សែន សុធាវី ដែលជាគ្រួពេទ្យ វ័យ៥២ឆ្នាំនេះ បាននៅឡើយទេ។

ប៉ុន្តែនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកពីហាត់ប្រាណ រួចក៏ចូលទៅក្នុងផ្ទះរបស់ប្អូនថ្លៃ ឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ៤២ឆ្នាំ ដើម្បីសុំចូលបន្ទប់ទឹក ដោយបាត់យូ ខាងសាច់ញាតិក៏ បានបើកទ្វារបន្ទប់ទឹក មើលហើយក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនតែម្តង៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម