ចុម! នាយគ្រឿនកោរសក់ មានរឿងអីទៅ?
មហាជនបានដាក់ការសង្ស័យថា ហេតុអ្វីនាយគ្រឿនកោរសក់ ឬ នាយគ្រឿនមានទុក្ខធំនៅក្នុងគ្រួសារ? សំណួរដែលចោទសួរនេះ បន្ទាប់ពីគេប្រទះឃើញរូបថត ២ សន្លឹក របស់នាយគ្រឿនកោរសក់ ដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះ។
ក្នុងជំនួបតាមទូរសព្ទមុននេះ នាយគ្រឿន បានបញ្ជាក់ប្រាប់ Sabay ថា ក្រុមគ្រួសាររបស់នាយ សុខសប្បាយខ្លាំងណាស់ មិនមានអ្នកណាម្នាក់មានបញ្ហាឡើយ។ ការកោរសក់របស់នាយនេះ គឺនាយកោរសម្រាប់ថតខ្សែភាពយន្តតែប៉ុណ្ណោះ។
នាយ គ្រឿន បានឲ្យដឹងថា នាយ និង បងប្រុស គឺនាយពែកមី កំពុងតែថត រឿង “2 Bother” ដោយនៅក្នុងរឿងនេះ មានប្លង់មួយចំនួននាយត្រូវកោរសក់។ នាយបានលើកឡើងថា ក្នុងនាម នាយជាអ្នកសិល្បៈ ដើម្បីការគាំទ្រ នាយត្រូវតែកោរមិនស្ដាយនោះឡើយ។
រឿង “2 Brother” គឺជាភាពយន្តបែបកំប្លែង ដែលស្នាដៃនិពន្ធ និង ដឹកនាំដំបូងដោយ នាយ ពែកមី ក្នុងនោះនាយពែកមី បានសុំការត្រួតពិនិត្យ និង កែសម្រួលខ្លះៗ ពី លោក លៀក លីដា។ ខ្សែភាពយន្តមួយនេះ មានតារាសម្ដែងល្បីចូលរួមមានដូចជា នាយ ពែកមី នាយគ្រឿន អ្នកនាង ខ្ញុង កញ្ញា ពៅ លីដា នាយ ប៊ូម និង លោក ប៊ីអាយជី ជាដើម។
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!