រាជ បុរី មុនស្លាប់ បន្សល់ហាងមួយ
ភ្នំពេញ៖ តារាចម្រៀងរបស់ ផលិតកម្មក្លាសិក លោក រាជ បុរី បានលាចាកលោកនេះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោងជាង ៧យប់ ដោយសារ ឧបទ្ទវហេតុក្រឡាប់ រថយន្តធ្លាក់ផ្លូវ នៅតំបន់ប៉ោយប៉ែត។ ប៉ុន្តែទោះលោកបាន ទៅកាន់ឋានបរមសុខ មែនពិត តែលោកបាន បន្សល់ទុកនូវហាងមួយ ដែលមានដាក់ឈ្មោះរបស់លោក ផ្ទាល់តែម្តង ។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសិក ក្នុងបទសម្ភាស ផ្ទាល់ជាមួយ LookingTODAY នៅព្រឹកថ្ងៃទី១០ ខែឧសភា បានប្រាប់ឲ្យដឹងថា «លោករាជបុរី មុននឹងស្លាប់ទៅ បានបើកជា Bussines តូចមួយ ដែលមានឈ្មោះថា ហាងរាជបុរី កាត់សក់សម្រាប់បុរស ដែលមានទីតាំងនៅផ្លូវ១៦៣ ពីផ្សារទួលទំពូង ទៅកាន់រង្វង់ ផ្សារដើមថ្កូវ តែអត់ដល់រង្វង់មូល ផ្សារដើមថ្កូវនោះទេ មកដល់យើងឃើញស្លាកឡូហ្គោ ដែលមានរូបគាត់ រាជ បុរី កាត់សក់ ៦ពាន់រៀល »។ លោក ហួរ សុផល បន្តថា «ហាងនេះដែរ ជាហាងដែលគាត់ មានភាគហ៊ុន ជាមួយខ្ញុំផ្ទាល់ ហួរ សុផល និងលោក ណារ៉ុង ដែលជាដៃគូភាគហ៊ុន អ៊ីចឹងយើងមាន ៣នាក់ នៅទីនេះ ដោយឡែកគាត់ បានចែកឋានទៅ អ៊ីចឹងនៅនេះគឺខ្ញុំ និងណារ៉ុង ដែលមើលការ គ្រប់គ្រងបន្ត»។ លោ សុផល ថា «បើសិនជាមិត្តភក្តិ ឬក៏យុវវ័យ ដែលតែងគាំទ្រជាមួយគាត់ អញ្ជើញមក Support ដើម្បីឲ្យហាងនេះ ដំណើរការទៅល្អ បន្សល់ទុកនូវអនុស្សាវរីយ៍ ឲ្យមានលក្ខណៈផ្លែផ្កា ទៅមុខទៀត»។ ម្ចាស់ផលិតកម្ម ក្លាសិក បានសន្យាថា «ហាងនេះ លោកមិនបិទនោះទេ ដោយបើកបន្ត នៅតែប្រើប្រាស់ឈ្មោះគាត់ រាជ បុរី ដដែល ដើម្បីទុកជាអនុស្សាវរីយ៍ រំឭកដល់វិញ្ញាណក្ខន្ធគាត់ » ។
សម្រាប់ទស្សនិក ដែលគាំទ្រ លោក រាជ បុរី អាចទៅហាងដែល លោកបន្សល់ទុក ដើម្បីកាត់សក់ ម៉ាស្យាមុខ កាត់ក្រចកដៃ ក្រចកជើង សម្អាតត្រចៀក និងមានលក់ ផលិតផលពីថៃសុទ្ធៗ ហើយពិសេសនៅទីនេះ គឺផ្តល់សម្រាប់បុរស៕
ប្រភព ៖ ដើមអម្ពិល
គួរបញ្ជាក់ថា លោក រាជ បុរី ដែលជាតារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦មុននេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។
លោក ហួរ សុផល បានប្រាប់អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"៕
សពលោក រាជ បុរី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!