គង់ ច័ន្ទស្រីមុំ នាំយកអំណោយ ចែកជូន ចាស់ជរានិងក្មេងៗ អនាថារស់នៅ ម្តុំមាត់ទន្លេ និងគំនរសំរាម
ភ្នំពេញៈ តារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ កាលពីពេលថ្មីៗនេះ បានរៀបចំក្រុមការងារតូចមួយ ដោយធ្វើដំណើរទៅកាន់ទីតាំង៣ ក្នុងរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយ ទៅចែកជូនដល់ចាស់ជរា និងក្មេងអនាថា ដើម្បីបង្ហាញពីទឹកចិត្ត ស្រលាញ់ និងអាណិត ដល់ពួកគាត់។
នៅក្នុងឱកាស «ទិវាបុណ្យអ្នកម្តាយ» នេះតារាសម្តែង និងជាអ្នកជំនួញវ័យក្មេង អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញឃ្លីបវីដេអូ ក៏ដូចជា សរសេរសារ បង្ហាញពីទំហំចិត្ត អាណិតស្រលាញ់ទៅដល់ លោកយាយ លោកតា និងក្មេងៗ ដែលរស់នៅ ជួបការលំបាកថា « ទាំងនេះគឺជាសកម្មភាពរបស់នាងខ្ញុំ ជាមួយនិងក្រុម « យុវវ័យសប្បុរសធម៌» យើងទាំងអស់គ្នា បានចេញទៅចែកអំណោយមួយចំនួន ទៅដល់លោកតា លោកយាយ ពូ មីង និងបងប្អូនដែលមានជីវភាព លំបាកមួយចំនួន នៅមាត់ទន្លេ, វត្តបទុមវត្តី និង ទីលានគំនរ សំរាម» ។
ជាមួយគ្នានោះ ដែលនាងក៏បានរៀបរាប់ថា «ការធ្វើបុណ្យមិនថាយើង មានទ្រព្យតិច ឫច្រើនទេ គឺអាចធ្វើបានដូចគ្នា អាស្រ័យលើ ទឹកចិត្ត ការធ្វើបុណ្យនិងចែករំលែក មិនចាំបាច់ទាល់តែជាអ្នកមាន ទ្រព្យសម្បត្តិច្រើននោះទេ គ្រាន់តែយើងមានទឹកចឹត្ត ទោះបីជាតិច រឺ ច្រើនក្តីក៏វាជាទឹកចិត្ត របស់យើងដែរ»៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
កាលពីពេលថ្មីៗកន្លងទៅនេះ ពេលវេលាដ៏ផ្អែមល្ហែម របស់តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានត្រឡប់មកសារជាថ្មីទៀតហើយ ដែលលើកនេះ ពួកគេបានសាងអនុស្សាវរីយ៍ នៅកោះម៉ាឌីវវិញម្តង។
រូបថតជាច្រើនសន្លឹក បង្ហោះព្រោងព្រាត នៅក្នុងបណ្តាញសង្គម របស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានបង្ហាញកាយវិការ យ៉ាងស្និទ្ធស្នាល ផ្អែមល្ហែមដូចទឹកឃ្មុំ លាយលំនឹងស្នាមសើចប្រិមប្រិយដាក់គ្នា មើលទៅពិតជាស្រស់ស្រាយយ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ អ្នកគាំទ្រ ពិតជារំភើបចិត្តជំនួស ដែលស្វាមីភរិយាមួយនេះ ចេះសាងក្តីស្រឡាញ់ដាក់គ្នា ស្ទើរតែគ្រប់ពេល មិនលួសមួយថ្ងៃ ទោះបីពួកគេមានការងារ និងមុខជំនួញច្រើនក្នុងដៃក៏ដោយ។
មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅក្នុងរូបថតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ គេប្រទះឃើញ អ្នកនាង យ៉ាង លីនដា ក៏បានទៅលេងជាមួយនឹងរូបនាងផងដែរ ជាមួយនឹងការលេងខ្លួនបែបស៊ីវីល័យ ជាឈុតបីគីនី យ៉ាងស្រស់ស្អាត និងទាក់ទាញ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!