ម៉ូតូព្រលះម៉ូតូ បណ្តាលឲ្យស្លាប់ មនុស្ស​០២នាក់​ នៅស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ

 
 

(ត្បូងឃ្មុំ)៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះស្ថិតនៅ លើផ្លូវជាតិលេខ៧២​ ត្រង់ចំណុចមុខផ្ទះសំណាក់ទីក្រុងមានលាភ ស្ថិតនៅភូមិត្រពាំងពីរ​ ឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលម៉ូតូមួយគ្រឿង ម៉ាក​សីុរ៉ូស​ ពណ៌ក្រហម-ខ្មៅ​ គ្មានស្លាកលេខ​ បើកបរដោយឈ្មោះ​ ហោ រតនៈ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ ជាមន្ត្រីពន្ធនាគារ ម៣​ នៅភូមិ-ឃុំកើតហេតុខាងលើ​​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បង្កជាមួយ ម៉ូតូម៉ាកសង់ទ្រីម C១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ (កំពង់ចាម1N-7078) បើកបរដោយឈ្មោះ មាស សុភ័ស ភេទប្រុស​ អាយុ១៩ឆ្នាំ ជាតិខ្មែរ​ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ (ស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម)។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសារជនរងគ្រោះបើកម៉ូតូទិសដៅ បញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង។

ម៉ូតូសង់ C១២៥​ បើកបរពីជើងទៅត្បូង​ រីឯម៉ូតូសីុរ៉ូសបើកបរពីត្បូងទៅជើង ហើយមូលហេតុ​ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ សរុបការខូចខាតៈ​ ម៉ូតូ​ ០២គ្រឿង​ កម្រិតធ្ងន់។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ បុរសជនជាតិបរទេស មិនទាន់​ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅ​ កន្លែងកើតហេតុ ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូធំ បុករ៉ឺម៉កដឹកធ្យូង​ ពីក្រោយ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើង​នៅម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ វិច្ឆិកា ​២០១៥ នៅតាមផ្លូវទន្លេ​សាប សួន ច្បារជ្រោយចង្វារ ​ក្បែរសណ្ឋាគារសុខា​ ខាងមុខ​ព្រះបរមរាជវំាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព ​បានឲ្យដឹងជំហានដំបូងថា​ នៅមុនពេលកើតហេតុ ​ជនរងគ្រោះ ដែល មានវ័យប្រមាណ៤០ឆ្នាំបានជិះម៉ូតូម៉ាក ​យ៉ាម៉ាហា ធុនធំ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2 FK 4425 ក្នុងទិសដៅពីជើង​ទៅត្បូងក្នុងល្បឿនលឿន ​លុះមកដល់ចំណុចគ្រោះថ្នាក់ខាងលើ​ ស្រាប់តែរ៉ឺម៉កដឹក​ធ្យូងបានបត់ឆ្ចេង​ ​បណ្តាល បុកពីក្រោយពេញ​ទំហឹងរហូត​ដល់​ ដាច់តួរ៉ឺម៉ក​ជាពីរកំណាត់ ​ចំណែកជនរងគ្រោះ​បានស្លាប់នៅក្នុង​ឃ្លុបដាក់ធ្យូង តែម្តង ។

ក្នុងឧបទ្ទវហេតុនេះដែរ​ ម្ចាស់រ៉ឺម៉កឈ្មោះ ​ផុន ពិសិដ្ឋ អាយុ២១ឆា្នំ ​មានទីលំនៅក្នុងភូមិប្ញស្សី​ សង្កាត់ស្ទឹងមានជ័យ​ បានរងរបួសស្រាល ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោងជិត៥ល្ងាច​ ថ្ងៃសុក្រដដែលនេះ ​សមត្ថកិច្ចជំនាញកំពុងវាស់វែង ​និង ទំនាក់ទំនង​ទៅ ស្ថានទូតនានា​ដើម្បីមកទទួលសព ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម