បំបែកសំណុំរឿង បាញ់សម្លាប់ស្ត្រីខ្មែរ នៅខេត្តស្រះកែវ ឃាតករជាកូនចិញ្ចឹម
ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ឃាតករដែលបានបាញ់សម្លាប់ស្ត្រីខ្មែរកំពុងហូបបាយនៅភូមិណងរឿង ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ត្រូវបានសមត្ថកិច្ចចម្រុះថៃធ្វើការចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ព្រឹកមិញនេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុផាក់ឆៃ អាក់ណូតាក់ផាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជាកូនចិញ្ចឹមរបស់ស្ត្រីរងគ្រោះ តែប្រភពមិនបានបញ្ជាក់ថាជនសង្ស័យជាកូនរបស់បុរសថៃដែលជាប្តីស្ត្រីរងគ្រោះឬយ៉ាងណានោះទេ ។
រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន
ប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថា រឿងរ៉ាវបាញ់សម្លាប់ស្ត្រីខ្មែរនេះគឺបណ្តាលមកពីជនសង្ស័យខឹងនឹងម្តាយចិញ្ចឹម(ស្ត្រីរងគ្រោះ)ពូកែរអ៊ូរទាំ និងជេរ ធ្វើឲ្យទប់អារម្មណ៍មិនបានក៏លួចបាញ់សម្លាប់តែម្តង ។
ក្រោយសមត្ថកិច្ចចម្រុះ ទាហាន និងតម្រួតថៃ ចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកទៅធ្វើត្រាប់កន្លែងកើតហេតុ បន្ទាប់មកនាំទៅសាកសួរបន្តដើម្បីចំណាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ស្ត្រីខ្មែរម្នាក់ឈ្មោះ ម៉ាប់ អាយុ៤០ឆ្នាំ មានប្តីជាជនជាតិថៃឈ្មោះ ស៊ុមយុត អាក់នុតាក់ភីន អាយុ៥៦ឆ្នាំ ត្រូវឃាតករលបបាញ់ត្រូវចំនួន៨គ្រាប់ស្លាប់ភ្លាមៗពេលកំពុងអង្គុយហូបបាយកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិណងរឿង ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ៕
រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ សាកសពស្រ្តីរងគ្រោះ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា យ៉ាងហោចណាស់ពលកខ្មែរចំនួន២នាក់ត្រូវបានទាហានឈុតខ្មៅ ថៃវរៈ សេនាធំ លេខ១៣ ដែលឈរជើងនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ឃាត់ ខ្លួនបាននៅចំណុច ទាវចុងខែត្រ ឃុំខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
បន្ទាប់ពីចាប់ ខ្លួនបានពលករខ្មែរ ទាំង២ នាក់នោះត្រូវ បានគេយកមកបាញ់ រួចដុត សម្លាប់នឹងសំបក កង់រថយន្ត កាលពីវេលា យប់ថ្ងៃទី៧ មករា ២០១៥កន្លងទៅ ។
នេះបើយោង តាមរាបាយការណ៍ របស់កង រាជអាវុធហត្ថ ស្រុកសំពៅ លូនដែល ទើប ទទួលបានពី ភាគីថៃ កាលពី វេលាល្ងាចថ្ងៃទី៨ មករា ២០១៥ ដែលអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព ទទួលបាននៅវេលា រំលងអាធ្រាត្រ ថ្ងៃទី ០៩ មករា ២០១៥ នេះ។
នៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនដដែលនេះបានឱ្យដឹងថា ពលករខ្មែរ ទាំងពីរនាក់ ដែលត្រូវទាហានឈុតខ្មៅថៃចាប់បានយកទៅបាញ់ និងដុតសម្លាប់នឹង កង់រថយន្ត នោះទី១. ឈ្មោះ សូវ រស់ ភេទប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ វឿន ធី ភេទប្រុស អាយុ៣៦ឆ្នាំ ។ ពលករខ្មែរ ទាំងពីរនាក់នេះ រស់នៅក្នុងភូមិគុកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមរបាយការណ៍នេះបានឱ្យដឹងទៀតថា ខាងសមត្ថកិច្ចកម្ពុជាមិនទាន់ទទួល បានពីមូល ហេតុដែល នាំឱ្យទាហានឈុត ខ្មៅថៃចាប់ពលករខ្មែរបាញ់ និង ដុតសម្លាប់នឹងសំបកកង់ រថយន្តនៅ ឡើយទេ ។ ក៏ប៉ុន្តែបើតាម ក្រុមគ្រួសារជនរងគ្រោះ ដែលបានចុះ ទៅរើសឆ្អឹងបាន មួយកញ្ចប់ម្នាក់ នៅនឹងកន្លែង ដែលក្រុមគ្រួសារជនរងគ្រោះថា ត្រូវគេ ដុតសម្លាប់ និងសំបកកង់រថយន្ត ទាំងរស់ ដោយមិន ដឹងមូលហេតុ បានឱ្យអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពដឹងថា ជនរងគ្រោះ ទាំងពីរនាក់ ជាមួយនឹង ក្រុមប្រជាពល រដ្ឋផ្សេងទៀតបាន ចាកចេញពីស្រុក ឆ្លងចូលមក ស៊ីឈ្នួលកាប់ អំពៅក្នុងទឹកដីថៃ កាលពីថ្ងៃទី ៦ មករា ២០១៥ ដោយមិនមាន លិខិតឆ្លងដែននោះទេ ។ យ៉ាងណាក៏ ដោយនៅព្រឹក ថ្ងៃទី ៩ មករា ២០១៥ ស្អែកនេះ សមត្ថកិច្ចនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងធ្វើការទំនាក់ ទៅខាងភាគីថៃ ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលពលករខ្មែរ ចំនួន២នាក់ ត្រូវបានទាហាន ឈុតខ្មៅថៃ បាញ់ និងដុតសម្លាប់ នឹងសំបកកង់រថយន្ត ៕
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!