អ្នកលេងប្រេនៗ ព្រីម​ លីហ្សា បង្ហាញវត្តមាន នៅបរទេសម្តង​ៗ រកបាន​ខ្ទង់ម៉ឺនដុល្លារ​

 
 

ភ្នំពេញ៖ ខណៈដែល​​ប្រិយមិត្តជាច្រើន បាន​​កើតចម្ងល់ថា ហេតុអ្វីបានជា ឃើញវត្តមានតារា សម្តែង​សិចស៊ី កញ្ញា ព្រីម លីហ្សា នៅលើ ​​​​​​​Instagram ឬនៅលើ គេហទំព័រ iconosquare នោះ ប៉ុន្តែ​ចម្ងល់នេះ ត្រូវបានទម្លាយ​ចេញ ជា​សាធារណៈ ជាមួយនឹង ​​​​​​​​ LookingTODAY នៅថ្ងៃនេះ ។ កញ្ញា ទីនទីន ត្រូវជា​ប្អូនស្រីរបស់ តារាសម្តែង​សិចស៊ី ព្រីម លីហ្សា បា​ន​ប្រាប់​ LookingTODAY នៅរសៀលថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា «ការបង្ហាញវត្តមាន ​ជាមួយនឹង Instagram ​និង​កម្មវិធី Star Fashion Style World 2016 មកពីយើង​ជា​អ្នកលេងប្រេនៗ​ ទើប​គេបញ្ចូលវត្តមានបង ព្រីម លីហ្សា​ ក្នុងចំណោម​ តារាបរទេស​ល្បីៗ ​នៅលើ ពិភពលោក​»។​ ទីនទីន​ បានបន្ថែមថា «ជាមួយនឹង​សម្លៀកបំពាក់ ថ្លៃៗ​រាប់ពាន់នេះ ភាគច្រើន​ ព្រីម លីហ្សា បានទិញដោយខ្លួនឯង មិនមែន​បង្ហាញ​ឲ្យក្រុមហ៊ុនណា មួយឡើយ ហើយ​​សម្លៀកបំពាក់ ​ដែលនាង​ស្លៀក ​លើកពានអាណាចក្រ តារា​ឆ្នាំ​២០១៣ ទៀត​សោត ​គឺច្នៃ​ដោយក្រុមហ៊ុន BIOR​​»។​ ប្រភពខាងលើ​ បន្ថែម​ទៀតថា «ជាមួយនឹងការ ស្លៀកពាក់ប្រេនៗនេះ មានអ្នកគាំទ្រ ច្រើនណាស់ ឲ្យនាងបន្ត​គោល ការណ៍សិចស៊ី ស្លៀកប្រេនៗ តំណាង​ឲ្យកម្ពុជា ដូច​ទៅនឹង​តារា សម្តែងថៃម្នាក់ ដែលចូលចិត្ត​ ​ស្លៀកប្រេនៗដូចគ្នា »។​ ទីនទីនថា «បងស្រី ព្រីម លីហ្សា រាល់បង្ហាញវត្តមាន ​ក្នុងកម្មវិធីនៅបរទេស​ម្តងៗ ទទួលបានថវិកា​ពី ៧ពាន់ ទៅ ១ម៉ឺនដុល្លារ​អាម៉េរិក ហើយ​មួយខែ ​អាចបង្ហាញខ្លួនពី ២ ទៅ ៣ដង» ៕​ 

ប្រភព ៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

ក៏ដូចជាកាលពីថ្ងៃទី ០៨ មីនា មុននេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយម្ដង រួចមកហើយ ទាក់ទិននឹង ម៉ូតសំលៀកបំពាក់ ម៉ាកល្បីៗ របស់កញ្ញាព្រីម លីហ្សា។ គួរបញ្ជាក់ថា កញ្ញា ព្រីម លីហ្សា គឺជាតារាសម្តែងស្រីកម្ពុជាមួយរូប ដែលនិយមចូលចិត្ត​ លេងម៉ូតសំលៀកបំពាក់ម៉ាកថ្លៃៗ មិនចាញ់តារាល្បីៗនៅបរទេសឡើយ ដោយសំលៀកបំពាក់របស់នាងក្នុង១ឈុតៗ ឈានទៅដល់ខ្ទង់ រាប់ពាន់ ឬម៉ឺនដុល្លារឯណោះ។

នៅក្នុងនោះ គេតែងសង្កេតឃើញកញ្ញា ព្រីម លីហ្សា តែងបង្ហោះរូបនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង បង្ហាញអំពីជីវិតហឺុហា សីុវីល័យ ដូចជាការថតម៉ូតឲ្យម៉ាកល្បីៗ ការដើរទិញទំនិញ ឬ Shopping ទិញសំលៀកបំពាក់តាមហាងទំនើបៗ (Brand) និងបង្ហាញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងម៉ូតសំលៀកបំពាក់ថ្លៃៗ ដែលធ្វើប្រិយមិត្តជាច្រើន ភ្ញាក់ផ្អើល បន្ទាប់ពីបានលឺអំពីតំលៃនៃសំលៀកបំពាក់របស់នាង ក្នុង១ឈុតៗរួចមក។​ ប៉ុន្តែមិនថាយ៉ាងណា នេះជាចំណង់ចំណូលចិត្តរបស់បុគ្គលរៀងៗខ្លួន គេចូលចិត្តអ្វីដែលជារបស់គេ យើងចូលចិត្តអ្វីដែលជារបស់យើង ហើយនេះគឺជាសេចក្តីសុខរបស់យើងផ្ទាល់ខ្លួនម្នាក់ៗផងដែរ ព្រោះយើងបានធ្វើអ្វីដែលយើងចង់ធ្វើ៕

រូបភាព កញ្ញា ព្រីម លីហ្សា បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកន្លងមក

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម