ព័ត៌មានលម្អិតជុំវិញករណី ភ្លើងឆេះផែ នៅភូមិកោះតូច ខេត្តព្រះសីហនុ

 
 

ភ្នំពេញ៖ លោក ជួន ណារិន ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹង តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ថា ភ្លើងឆេះផែ នៅភូមិកោះតូច បានរលត់ទាំងស្រុង ដោយមាន កម្លាំងសមត្ថកិច្ច និងប្រជាលរដ្ឋ ជនបរទេស នាំគ្នាពន្លត់ ហើយមិនបង្កឲ្យ មានគ្រោះថ្នាក់ ដល់មនុស្ស ឬរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋ ឡើយ។ 

លោក ជួនណារិនបានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា ករណីនេះបណ្តាលឲ្យខូចខាត ឆេះរោងផែលើទឹក ដែលរោងមានទំហំ ប្រហែល ២០×៧០ ម៉ែត្រ មាន office លក់សំបុត្រ អូរប័លឿន ១បន្ទប់, ឃ្លាំងដាក់សម្ភារៈ ឧបករណ៏មុជទឹក , ចង្ក្រាននិងអាហារដ្ឋាន ,បារ និងសម្ភារៈតាមកន្លែងនីមួយៗ ។ អ្នកឃើញហេតុការណ៍ដំបូង បានឲ្យដឹងថា ករណីភ្លើងឆេះនេះ ឆេះចេញលើដំបូល ចង្រ្កានដុតនំប៉័ង ចំកណ្តាលផែ រួចរាលឆេះធុងហ្គាស និងសាំង ដែលទុកក្បែរនោះ បង្កជាអគ្គីភ័យ៕

ប្រភព ៖ ដើមអម្ពិល

វីដេអូ និងរូបភាពឆាបឆេះផែ នៅកោះតូចពីហ្វេសប៊ុក៖





កំណត់ត្រាខ្មែរឡូត៖

ករណីឆាបឆេះបែបនេះ ក៏ធ្លាប់កើតមានឡើង កាលពីខែ មិថុនា ឆ្នាំ២០១៤ ដែលអគ្គិភ័យលេបត្របាក់ ទូកដឹកភ្ញៀវ ទេសចរទៅលេង កោះរ៉ុងសន្លឹម របស់ជនជាតិ អាល្លឺម៉ង់ទាំងយប់។ គួរបញ្ជាក់ថា ទូកទេសចរណ៍ ៣ជាន់ សម្រាប់ដឹកភ្ញៀវទៅលេង កោះរ៉ុងសន្លឹម ត្រូវបានអគ្គិុភ័យឆាបឆេះស្ទើរ ទាំងស្រុង រួមទាំងអូរប័រ សម្រាប់ចម្លងភ្ញៀវ ពីទូកនេះទៅឡើង លើគោកចំនួន១ ទៀតផងដែរ រួមទាំងអូរប័ររបស់ អ្នកឧកញ៉ា គិត ម៉េង ចតនៅក្បែរនោះផងដែរ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ២៣អធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចខាងក្នុង កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ត្រង់ច្រកទ្វារទី៣ ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ទូកដែលឆេះនេះមាន ម្ចាស់ជាជនជាតិអាល្លឺម៉ង់ ឈ្មោះ រ៉ូ បើត ទុកសម្រាប់ ដឹកភ្ញៀវទេចរទៅលេង កម្សាន្តនៅកោះរ៉ុងសន្លឹម ហើយសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង អស់ទឹក៧ រថយន្តចំណែក រថយន្តពន្លត់អគ្គិភ័យ របស់កំពង់ផែស្វយ័ត ក៏បានមកជួយសហការដែរ ដោយប្រើប្រាស់រថយន្ត១គ្រឿង អស់ទឹក៥រថយន្ត រហូតដល់ម៉ោងជាង២ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ទើបអណ្តាតភ្លើងបានរលត់ទាំងស្រុង៕

រូបភាព ទូកដឹកភ្ញៀវដែលបានឆាបឆេះ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម