Shakira បំបែកកំណត់ត្រាចំនួន Like លើ Facebook ដល់ទៅ១០០លានដង
ថ្មីៗនេះតារាចម្រៀងល្បី Shakira បានបំបែកកំណត់ត្រាពិភពលោកថ្មីមួយដែលនាងជាបុគ្គលដំបូងមានចំនួន Like ច្រើនជាងគេដល់ទៅ១០០លានលើ Facebook page របស់នាង។
គ្រាន់តែរូបថតមួយសន្លឹកដែលនាងបានបង្ហោះមុនពេលសម្ដែងបិទកម្មវិធីប្រកួតបាល់ទាត់ FiFa World Cup 2014 នៅ Maracana Stadium ទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យមុននោះតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងកូឡុំប៊ីរូបនេះទទួលបានការ Like ដ៏ច្រើនលើសលប់មិនគួរឲ្យជឿរហូតដល់ទៅ៣,៥លាន Like ឯណោះ។
Shakira បានថតវីដេអូខ្លីសម្ដែងពីចំណាប់អារម្មណ៍របស់នាងនៅលើ Facebook ថា“ខ្ញុំពិតជាសប្បាយចិត្តនិងមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះហើយវាធ្វើឲ្យខ្ញុំអាចតភ្ជាប់ទំនាក់ទំនងល្អជាមួយ និងអ្នកគាំទ្រពីគ្រប់កន្លែងទាំងអស់ទូទាំងពិភពលោក”។
នាងបានបន្ថែមទៀតថា “ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជាពិសេស Facebook បានធ្វើឲ្យខ្ញុំនិងតារាផ្សេងទៀតមិនបានឃ្លាតឆ្ងាយពីទស្សនិកជនដោយពួកយើងបានសន្ទនាជាមួយគ្នា ចែករំលែកនូវពត៌មាន រូបភាព វីដេអូជាច្រើនហើយខ្ញុំអរគុណខ្លាំងមែនទែនចំពោះមិត្តភក្តិទាំងអស់នៅក្នុង Facebook ដែលបន្តការគាំទ្ររហូតមកបើគ្មានអ្នកទាំងអស់គ្នាទេខ្ញុំក៏គ្មានថ្ងៃនេះដែរ”។
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!