ស្លាប់នៅផែស្ងួត សូរងួន! បុរសម្នាក់គៀបជាប់ នឹងទ្វាររថយន្ត ជាមួយទូកុងតឺន័រ បណ្តាលឲ្យស្លាប់ យ៉ាងវេទនា

 
 

(ភ្នំពេញ)៖​ អ្នកបើករថយន្តកុងតឺន័រម្នាក់បានស្លាប់ភ្លាមៗ​ បន្ទាប់ពីសាងឥវ៉ាន់ចេញពីទូហើយ​ ស្រាប់តែបើករថយន្ត​ ថយក្រោយ រួចបើកទ្វារចុះពីរថយន្តក៏​ត្រូវរថយន្តរអិលធ្លាក់មកក្រោយទៀត​ ធ្វើឲ្យគៀបជាប់ជាមួយទូកុងតឺន័រក្បែរនោះ រហូតដាច់ខ្យល់ស្លាប់យ៉ាងវេទនា។

ហេតុការណ៍នេះបានកើតឡើង ក្នុងផែស្ងួតសូរងួន​ នាម៉ោង​៨៖៤០នាទីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ​។

បើតាមមិត្តភក្តិ ជាអ្នកបើកបររថយន្តដូចគ្នាបានប្រាប់ភ្នាក់ងារ Fresh News ដែលកំពុងទៅយកព័ត៌មាននៅទីនោះថា​ មុនកើតហេតុជនរងគ្រោះ បានបើករថយន្តមកពីក្រុងព្រះសីហនុ​ក្នុងគោលបំណង មកសាងឥវ៉ាន់ក្នុងផែស្ងូតសូរងួន។

បន្ទាប់ពីសាងឥវ៉ាន់ហើយជនរងគ្រោះ បានបើករថយន្ត​ថយក្រោយ​ បន្ទាប់រីយ៉ែថយហើយ​ ជនរងគ្រោះបានបើកទ្វាររថយន្តចុះ​ ពេលកំពុងតែបើកទ្វារស្រាប់តែរថយន្តរអិលធ្លាក់មកក្រោយ​ ធ្វើឲ្យជនរងគ្រោះ បោកផ្ទប់ទៅនឹងទូកុងតឺន័រ ដែលនៅក្បែរនោះបណ្តាលឲ្យជនរងគ្រោះ បែកគ្រឿងក្នុងស្លាប់គៀបជាប់តែម្តង​។

ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យ​ដោយ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ ​ដោយគ្រោះថ្នាក់ខ្លួនឯងនេះមែន​ ហើយសពត្រូវបានប្រគល់ឲ្យសាច់ញាតិ​​ យកទៅធ្វើបុណ្យនៅស្រុកកំណើត​ ឯខេត្តកំពត​៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ដោយមាន វីដេអូដែលគួរឲ្យ តក់ស្លុតមួយខ្សែ បានថតជាប់ពីទិដ្ឋភាព ក្មេងស្រីម្នាក់ត្រូវ ឡានក្រុងបើកអូសនឹងថ្នល់ ចំងាយប្រហែល៣០ ម៉ែត្រ នៅតាមផ្លូវ ពេលដែលនាង ចេញពីរៀន ត្រឡប់មកផ្ទះវិញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីម្នាក់នោះ បានទទួលរងគ្រោះថ្នាក់ បែបនេះ នៅពេលដែលនាង ចាកចេញពី សាលាបឋមសិក្សា Wilkerson ត្រឡប់ទៅផ្ទះ របស់នាងវិញ ដោយធ្វើដំណើរ តាមឡានក្រុងមួយគ្រឿង។ នៅពេលដែលនាង ចុះពីឡាន កាបូបរបស់នាង ក៏បានគៀបជាប់ នឹងទ្វារឡាន ហើយឡាននោះ ក៏បានចាប់ផ្តើម ចេញដំណើរ ទៅមុខទៀត ក៏បណ្តាលឲ្យ អូសនាង ទៅជាមួយដែរ គគិតនឹងថ្នល់ ចម្ងាយប្រហែល ៣០ម៉ែត្រ ទើបឈប់។

គួរបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញពី ហេតុការណ៏គ្រោះថ្នាក់ ដ៏គួរឲ្យរន្ធត់ និងអាក្រក់នោះ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព (CCTV) មួយ នៅតាមផ្លូវ។

បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកុមារ Kosair ដោយពុំមាន របួសធ្ងន់ធ្ងរ នោះទេ ហើយប៉ូលិសកំពុង បើកការស៊ើបអង្កេត លើករណីនេះ ផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម