ដោយសារចង់បាន ទឹកភ្លៀង ប្រើប្រាស់ ធ្វើឲ្យស្រ្តីម្នាក់ស្លាប់ និងរងរបួសធ្ងន់ នៅកំពត
កំពត៖ រន្ទះបាញ់បានប្រល័យជីវិតស្រ្តីម្នាក់ និងបង្ករបួសធ្ងន់ម្នាក់ក្នុង២ ករណីផ្សេងគ្នានៅស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពតដោយសារម្នាក់ ចង់បានទឹកប្រើប្រាស់ ក្នុងគ្រាកំពុងខ្វះខាតទឹក ខណៈម្នាក់ទៀតអង្គុយលេងនៅក្នុងផ្ទះ ។
មន្ត្រីនគរបាលស្រុកជុំគីរី បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈកំពុងត្រងទឹកភ្លៀងនៅក្បែរផ្ទះរបស់ខ្លួន នៅម៉ោង១២ថ្ងៃត្រង់ ទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។ ស្ត្រីរងគ្រោះ ឈ្មោះ ឆេង រឿន អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
ដោយឡែក មន្ត្រីនគរបាលស្រុកទឹកឈូ ក៏បានប្រាប់ឲ្យដឹងដែរថា ស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ផងដែរ ខណៈមាន ភ្លៀងធ្លាក់ ហើយជនរងគ្រោះបានអង្គុយនៅក្នុងផ្ទះរបស់ខ្លួននោះ នៅម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ ហេង ស្រីពៅ អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវគេ នាំយកទៅកប់ដី ដើម្បីសង្គ្រោះជីវិត តាមរបៀបចាស់បុរាណ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ករណីស្រដៀងគ្នានេះដែរ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង គួរឱ្យអាណិតអាសូរ ខណៈនាំមិត្តភក្តិតូចៗ ដូចគ្នាចំនួន៣នាក់ ដើរចេញពីខ្ទមចាំចម្ការបម្រុងនឹងទៅដឹកគោផ្លាស់យកទៅឱ្យស៊ីស្មៅនៅកន្លែងផ្សេង ស្រាប់តែកំពុងដើរសុខៗ ខណៈមេឃក្លាយទៅជាខ្មៅងងឹតលាយឡំទៅដោយភ្លៀងរលឹមស្រិចៗ បង្កជារន្ទះបាញ់ស្លាប់ម្នាក់តែម្តង ។
បន្ទាប់ពីរន្ទះបាញ់ភ្លាម ឪពុកកុមារារងគ្រោះក្រឡេកចេញពីខ្ទមចាំចម្ការ អត់ឃើញកូនរបស់ខ្លួនដើរជាមួយមិត្តភក្តិដទៃទៀត ទើបគិតថាកូនត្រូវរន្ទះបាញ់ លុះរត់ទៅមើលឃើញស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការតក់ស្លុតយ៉ាងខ្លាំង ។
ហេតុការណ៍រន្ទះបាញ់ក្មេងប្រុសតូចម្នាក់ស្លាប់ ក្នុងចំណោម៣នាក់ ខណៈដើរតាមវាលចម្ការ បម្រុងទៅផ្លាស់គោរបស់ខ្លួនឱ្យស៊ីស្មៅកន្លែងផ្សេងនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១ ៦ ស្ថិតនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក ជូ ឃី មេភូមិថ្នល់ទទឹង បានឱ្យដឹងថា កុមារារងគ្រោះមាន ឈ្មោះ រ៉េត សម្បត្តិ អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជាកូនពៅទី៦ មានបងប្រុស២នាក់ បងស្រី៣នាក់ ឪពុក ឈ្មោះ ទឹង រ៉េត អាយុ៥២ឆ្នាំ ម្តាយ ឈ្មោះ ហ៊ុន ទី អាយុ៥២ឆ្នាំ ជាកសិករ រស់នៅភូមិខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ឪពុកកុមារារងគ្រោះ បានប្រើកូនរបស់ខ្លួនរួមជាមួយនឹងមិត្តភក្តិពីរនាក់ទៀតឱ្យដើរទៅស្រាយខ្សែគោដែលចងឱ្យស៊ីស្មៅនៅចំងាយពីខ្ទមចាំចម្ការប្រហែល៥០ម៉ែត្រ ឱ្យដឹកយកទៅចងនៅកន្លែងផ្សេង លុះពួកគេដើរបែកពីគ្នាចង្ងាយប្រហែល២០ម៉ែត្រ ស្រាប់តែមេឃស្រអាប់ក្លាយទៅជាភ្លៀងរលឹមស្រិចៗ ហើយបង្កទៅជារន្ទះបាញ់ចំកុមារារងគ្រោះ បណ្តាលឱ្យបាក់ក ខ្លោចពេញខ្លួន ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុកុមារារងគ្រោះ ត្រូវឪពុកម្តាយយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយកាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ខាងសាខាកាកបាទក្រហមខេត្តប៉ៃលិន បាននាំយកអំណោយជាថវិកាចំនួន១លានរៀល អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ១០យួរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលត្រូវរន្ទះបាញ់ស្លាប់ ដោយកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១១ ខែមីនា កន្លងទៅ ស្ថិតនៅចំណុចកន្លែងចិញ្ច្រាំដំឡូងមី ក្នុងភូមិអូរទឹកភ្លាវ ឃុំអូរងណ្តូង ស្រុកសាលាក្រៅ បុរសម្នាក់ក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម្នាក់ទៀតធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់សន្លប់ ត្រូវបងប្អូន ដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនរងគ្រោះអង្គុយលើម៉ូតូចតឈប់ជ្រកភ្លៀង ពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ លាយឡំដោយខ្យល់ ក៏ត្រូវរន្ទះបាញ់ចំស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់តែម្តង ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ យ៉ាន់ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ រឿន ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាបងប្អូននឹងគ្នា ជាកម្មករចិញ្ច្រាំដំឡូងមី មានទីលំនៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!